ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ស្រវឹងស្រា​បើ​ក​ម៉ូតូ​លឿន​ដូច​ហោះ​ដល់​ផ្លូវ​កោង​កាច់​​ចង្កូត​មិន​ទាន់​រអិល​ដួល​បោក​ក្បាល​របួស​ធ្ងន់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​ឌ្រីម​C125 ពណ៌​ខ្មៅ​ ១គ្រឿង​ ធ្វើ​ដំណើរ​លឿន​ដូច​ហោះ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​​​កែង​ផ្លូវ​៥៩៨​ ជា​ចំណុច​ផ្លូវ​កោង​ ម៉ូតូ​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​​៥៩៨​ កាច់​​ចង្កូត​មិន​ទាន់​​ ក៏​រអិល​ដួល​​បោក​ក្បាល​​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​​ចរណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​ ១២​ និង​ ១០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៦​ វិច្ឆិកា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១​​ ខណ្ឌ​ទួល​គោក​។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​រថ​​យន្ត​សាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ​ សមត្ថ​កិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ទួល​គោក​ រង់​ចាំ​ក្រុ​មគ្រួសារ​មក​ទទួល​៕