ការបង្ហាញម៉ូដជាផ្លូវការនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ។ ដោយសារតែអាវទ្រនាប់មានតម្លៃខ្ពស់កប់ពពក ទើបធ្វើឱ្យក្រុមហ៊ុនប្រុងប្រយ័ត្នបំផុត គឺបំពាក់ប្រព័ន្ធកាមេរ៉ា សន្តិសុខ តាមដាន ខណៈពេលនាងកំពុងពាក់អាវសាកល្បង ។ ឈុតអាវទ្រនាប់ The Royal Fantasy Bra និងខ្សែក្រវាត់ នោះរចនាម៉ូដជាពិសេសសម្រាប់ព្រឹត្តិការណ៍ Victoria Secret ដែលបានច្នៃម៉ូដដោយលោក Wouawad ។
លោក Mouawad និយាយថា «ខ្ញុំសង្ឃឹមថាអាវទ្រនាប់បញ្ចេញពន្លឺដ៏ស្រស់ស្អាតមួយនេះនឹងទទួលបានការចាប់អារម្មណ៍ច្រើន ។ អាវទ្រនាប់ The Royal Fantasy Bra និងខ្សែក្រវាត់ពីត្បូងមានតម្លៃជាង៤.២០០គ្រាប់មកពីជុំវិញពិភពលោក រួមមានត្បូងទទឹម ពេជ្រ និងត្បូងកណ្តៀងពណ៌លឿង» ។ នេះជាលើកទីមួយហើយដែលនាង Swane-peol ទទួលបានកិត្តិយសក្នុងការពាក់អាវទ្រនាប់ Fantasy Bra ក្នុងពិធី Victoria Secret បន្ទាប់ពីនាង Miranda Kerr, Tyra Banks, Gisele Bundchen, Heidi Klun, Alessandra Ambrosio, Adriana Lima និងនាង Claudia Schiffer។ ព្រឹត្តិការណ៍បង្ហាញឈុតប៊ីគីនីនេះ បង្កើតឡើងកាលពីឆ្នាំ១៩៩៦ ដែលពេលនោះនាង Claudia Schiffer ជាអ្នកពាក់បង្ហាញ ។ អាវទ្រនាប់ Fantasy Bra ដែលថ្លៃជាងគេបំផុតផលិតពីត្បូងទទឹមនៅឆ្នាំ២០០០ មានតម្លៃដល់ទៅ១៥លានដុល្លារ ថ្លៃជាងអាវទ្រនាប់ឆ្នាំ២០១៣នេះ ៕
ចែករំលែកព័តមាននេះ