ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​ម្នាក់​ចេញ​​ពី​ក្លិប​ដើរ​តាម​ផ្លូវ​ត្រូវ​ជន​សង្ស័យ​វាយ​ឲ្យ​សន្លប់​ហើយ​នាំ​យក​ទៅ​​​រំលោ.ភ​​ក្នុង​វត្ត​​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ នារី​វ័យ​ក្មេង​ម្នាក់​បន្ទាប់​ពី​រាំ​លេង​សប្បាយ​ក្នុង​ក្លិប​ ពេល​ចេញ​មក​វិញ​ដើ​រ​តាម​ផ្លូវ​ត្រូវជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ ៣នាក់​ វាយ​ឲ្យ​សន្លប់​ ហើយ​នាំ​យក​ទៅ​រំលោ.ភ​នៅ​ក្នុង​វត្ត​វង្កត​បូរី​ កាល​ពី​វេលា​ម៉ោង​ ២ និង​ ១៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២​ តុលា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

រាជ​ធានី​ភ្នំ​ពេញ​ ៖ នារី​វ័យ​ក្មេង​ម្នាក់​បន្ទាប់​ពី​រាំ​លេង​សប្បាយ​ក្នុង​ក្លិប​ ពេល​ចេញ​មក​វិញ​ដើ​រ​តាម​ផ្លូវ​ត្រូវជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ ៣នាក់​ វាយ​ឲ្យ​សន្លប់​ ហើយ​នាំ​យក​ទៅ​រំលោភ​នៅ​ក្នុង​វត្ត​វង្កត​បូរី​ កាល​ពី​វេលា​ម៉ោង​ ២ និង​ ១៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២​ តុលា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

នារី​រង​គ្រោះ​​ឈ្មោះ​ ហ.វ.ល អាយុ​ ២៦​ឆ្នាំ​ ស្នាក់​នៅ​ខាង​ក្រោយ​ផ្សារ​ដី​ហ៊ុយ​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ វេលា​ម៉ោង​ ១០​យប់​ នាង​បាន​ទៅ​​រាំ​លេង​នៅ​ក្នុង​ក្លិប​អេឡិច​ត្រូ​ ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី​ លុះ​ដល់​ម៉ោង​ ១យប់​រំលង​អាធ្រាត្រ នាង​ក៏​ចេញ​ពី​ក្លិប​ត្រលប់​ទៅ​​ផ្ទះ​វិញ​​ដោយ​ដើរ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី។

នារី​រង​គ្រោះ​បន្ត​ថា​​ ​​​ខណៈ​ដែល​ដើរ​ដល់​មុខ​រោង​ចក្រ​កាត់​ដេរ​ គង់​ ហុង​ ស្រាប់​តែ​មាន​ជន​សង្ស័យ​ ៣នាក់​ ជិះ​ម៉ូតូ​វីវ៉ា​ ១គ្រឿង​ ​មក​​​​បបួល​នាង​ទៅ​គេង​​​ជា​មួយ​ពួក​គេ​ ដោយ​ឲ្យ​លុយ​ចំនួន​ ១០​ដុល្លារ​ នារី​រង​គ្រោះ​ក៏​យល់​ព្រម​ តែ​​ដល់​ជន​សង្ស័យ​ទាំង​នោះ​ ​និយាយ​ថា​ នាំ​នាង​​ទៅ​វត្ត​ នាង​ក៏​​បាន​បដិ​សេធ​វិញ​ ទើប​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​ ៣នាក់​ វាយ​នាង​ឲ្យ​សន្លប់​ ហើយ​នាំ​​នាង​យក​ទៅ​រំលោភ​នៅ​ក្នុង​វត្ត​វង្កត​បូរី​ ​រហូត​បាន​សម្រេច។

ក្រោយ​ពី​នារី​រង​គ្រោះ​​ដឹង​ខ្លួន​ឡើង​វិញ​​ ជន​សង្ស័យ​បាន​​រត់​គេច​ខ្លួន​បាត់​ នារី​រង​គ្រោះ​បាន​ទូរ​ស័ព្ទ​ចូល​វិទ្យុ​ ABC ដើម្បី​ផ្តល់​ដំណឹង​ដល់​សមត្ថ​កិច្ច​៕