ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សម្ដេច​តេ​ជោ ៖ កម្ពុជា​និង​អា​មេ​រិ​ក​នៅ​មាន​សក្ដានុពល​ពង្រីក​កិច្ច​សហប្រតិបត្ដិការ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៤:៥៣

សម្ដេច​តេ​ជោ​ជួប​សវនាការ​ជាមួយ​មន្ដ្រីជាន់ខ្ពស់​ក្រសួងការបរទេស​អា​មេ​រិ​ក

ច័ន្ទថា

សម្ដេច​តេ​ជោ​ជួប​សវនាការ​ជាមួយ​មន្ដ្រីជាន់ខ្ពស់​ក្រសួងការបរទេស​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ លោក​អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេចតេ​ជោ​នាយក​មន្ដ្រី ហ៊ុន សែន នា​រសៀល​ថ្ងៃ ទី​១៧ កក្កដា ឆ្នាំ​២០១០ នៅ​ទីស្ដីការ​គណៈ រដ្ឋមន្ដ្រី លោក WILLIAM J.BURNS អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​ជំរាប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ថា លោក​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ ទំនាក់ទំនង​កិច្ច​សហប្រតិបត្ដិការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ។ លោក​មាន​ជំនឿ​ជឿ ជាក់​យ៉ាង​ខ្លាំង​ថា ទំនាក់ទំនង​កិច្ច​សហ​ប្រ​តិប​ត្ដិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​មានការ​រីក ចំរើន​ថែម​ទៀត ជា​ពិសេស​លើ​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​មួយ​សំខាន់​បំផុត​ផ្ដោត​លើស​ន្ដិសុខ​ស្បៀង ក៏​ដូច​ជា​កិច្ច​សហប្រតិបត្ដិការ​ជា មួយ​កម្ពុជា​ផង​ដែរ​លើ​បញ្ហា​តំបន់​ទាំងមូល ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​សំដែង​ការ​យល់ព្រម​ជាមួយ​ការ​វិភាគ កា​រវិ​វ​ឌ្ឍ និង​កិច្ច​សហ​ប្រតិបត្ដិ ការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ។ សម្ដេច​បានថ្លែងអំណរគុណ​ចំពោះ​សហរដ្ឋអាមេរិក ដែល​បាន​ជួយ​ដល់​កម្ពុជា​តាម​រយៈ​ការ​ផ្ដល់​ជំនួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ក៏​ដូច​ជាអភិវឌ្ឍ​ធនធានមនុស្ស បញ្ហា​សុខភាព សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​...​។ លើស​ពី​នេះ​ទៀត សម្ដេច​បាន​មាន ប្រសាសន៍​ថា ប្រទេស​ទាំង​ពីរ សហរដ្ឋ​អា​មេរិ​ក និង​កម្ពុជា ក៏​នៅ​មាន​សក្ដានុពល​ដទៃទៀត ដែល​អាច​ពង្រីក​កិច្ច​សហប្រតិបត្ដិការទៀត​បាន ។ នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១០ នៅ​ឯ​សារមន្ទីរ​ជាតិ លោក វី​លៀម ប៊​ន អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេសអា​មេ​រិ​ក មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​-​អា​មេ​រិ​ក​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ផ្នែក​ការទូត ដែល​ទំនាក់ទំនង​នេះ មាន​រយៈពេល​៦០​ឆ្នាំ​កន្លង​មក​ហើយ​ ។ ​ការ​ថ្លែងរបស់​មន្ដ្រី​អា​មេ​រិ​ក​រូប​នេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​អា​មេ​រិ​ក បាន​ប្រគល់​រូបចម្លាក់​ខ្មែរ ចំនួន​៧​ដែល​អា​មេ​រិ​ក​ចាប់​បាន​ពី​ឈ្មួញ​នៅ​ឯ ទឹកដី​អា​មេ​រិ​ក ប្រគល់​ឱ្យ​សារមន្ទីរ​ជាតិ ។

នៅ​ក្នុង​សន្និសីទកាសែត​ជា​ភាសា​អង់គ្លេ​ស​ដែល​កោះសន្ដិភាព​បកប្រែ​ក្រៅផ្លូវការ លោក​វី​លៀម ប៊​ន បាន​ថ្លែង​ថា លោក​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ពេល​នេះ ដោយ​មានការ​យកចិត្ដទុកដាក់​ពី​មន្ដ្រី​ជាន់ ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​រូប​លោក ក៏​បាន​ជួប​ពិភាក្សា និង​សំដែង​ការ​គួរ​សមជាមួយ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី កាលពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១០ ផង​ដែរ ។ លោក​វី​លៀម ប៊​ន បាន​ថ្លែង​ថា អា​មេ​រិ​ក និង​កម្ពុ​ជានា​ពេល​នេះ​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ស្ទើរ​គ្រប់​ផ្នែក​រួម​មានការ​ផ្លាស់​ប្ដូរ​ទស្សន កិច្ច​សិក្សា​របស់​និស្សិត​ទៅ​កាន់​សហរដ្ឋអា​មេ​រិ​ក ហើយ​អា​មេ​រិ​ក​ក៏​បាន​បញ្ជូន​អ្នកស្ម័គ្រ​ចិត្ដជា​ច្រើន​រូប​មក​ជួយ​បង្រៀន​ដល់ សិស្សានុសិស្ស​នៅ​តាម​ខេត្ដ​-​ក្រុង​នៃ​ប្រទេសកម្ពុជា​ផង​ដែរ ។ ក្រៅពី​វិស័យ​អប់រំ អា​មេ​រិ​ក បាន​កំពុង​ជួយ​លើ​ផ្នែក​ផ្សេង​ៗ​ទៀត​ដល់កម្ពុជា ក្នុង​នោះ​រួម​មាន​ដូច​ជា​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ សេដ្ឋកិច្ច កសិកម្ម និងបរិស្ថាន​ជាដើម ។

ក្នុង​សន្និសីទកាសែត លោក​វី​លៀម ប៊​ន អះអាង​ថា លោកស្រី​រដ្ឋមន្ដ្រីក្រសួង​ការ​បរទេស ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន មាន​គំរោង​មកបំពេញ​ទស្សនកិច្ច​នៅ​បណ្ដា​ប្រទេស​អាស៊ាន រួម​មាន​ប្រទេស​កម្ពុជា​, វៀតណាម និងឡាវ ​។ អា​មេ​រិ​ក​នឹង​បន្ដ​ជួយ​ដល់​កម្ពុជា​លើ វិស័យ​ផ្សេង​ៗ​ទៀត ។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ទាក់ទង​ទៅ​នឹង​បញ្ហា​លោកស្រី​មូរ សុខ​ហួរ លោក វី​លៀម ប៊​ន ថ្លែង​ថា អា​មេ​រិ​ក​នៅ​តែ​គាំទ្រ​ឱ្យមានការ​បញ្ចេញមតិ មិនមែន​តែ​កម្ពុជា​ទេ គឺនៅ​លើ​ពិភពលោក ។ លោក​គ្រោង​ជួប​ជា មួយ​តំណាង​គណបក្ស​នយោបាយ ឬ​សង្គមស៊ី​វិល​មួយ​ចំនួន​ផង​ដែរ​នៅ​កម្ពុជា​មុន​ពេល លោក​ចាក​ចេញពី​កម្ពុជា ។ ទាក់ទិន​បញ្ហា លោកស្រី​មូរ សុខ​ហួរ នោះ​លោក​ថ្លែង​ថា “​ប្រទេស​នីមួយ​ៗ​មានច្បាប់​រដ្ឋធម្មនុញ្ញ​របស់ប្រទេស​ជាតិ​គេ ដែល​ពលរដ្ឋ​ត្រូវ​តែ​គោរព​”​។

ដោយឡែក​លោក​ជំទាវ​ឧបនាយក​រដ្ឋមន្ដ្រី​ប្រចាំការ មែន សំ​អន បាន​ថ្លែង​ថា ទំនាក់ទំនង​របស់​កម្ពុជា និង​អា​មេ​រិ​កបាន បង្ហាញ​ភាពល្អ​ប្រសើរ​ក្នុង​រយៈពេល​៦០​ឆ្នាំ កន្លង​ទៅ​នេះ​ ។ ​តាម​រយៈ​ការ​បញ្ជូន​មក​វិញ​នូវ រូបចម្លាក់​ខ្មែរ​នេះ​បង្ហាញ​ពី​គោលនយោបាយ​ទំនាក់ទំនង​ល្អ​របស់​រដ្ឋាភិបាល​នៃ​ប្រទេសទាំង​២ គឺ​បង្ហាញ​ឱ្យ​ឃើញ​ពី​កិច្ច​សហ​ប្រតិបត្ដិការ​បន្ថែម​ទៀត​រវាង​កម្ពុជា​-​អា​មេ​រិ​ក ។ លោក​ជំទាវ​មែន សំ​អន បន្ដ​ទៀត​ថា ការបញ្ជូន​វត្ថុ​បុរាណ​មក​កម្ពុជា​វិញ​បង្ហាញ​ឱ្យឃើញ​ថា “​កម្ពុជា​ជា​ប្រទេស​នៃ​វប្បធម៌ ហើយ​ជំរុញ​ឱ្យ​យើង​ទាំងអស់​គ្នា​ខិតខំ​ថែរក្សា សម្បត្ដិ​វប្បធម៌​របស់​ជាតិខ្មែរ​យើង​” ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd