រតនគិរី៖ ក្មេងប្រុសម្នាក់អាយុ ៧ឆ្នាំ និង ក្មេងស្រីអាយុ១០ឆ្នាំ ជាជនជាតិចារ៉ាយបានស្លាប់ក្នុងភ្លើងឆេះខ្លោចសល់តែគ្រោងឆ្អឹងបណ្តាលមកពីអគ្គិភ័យឆេះផ្ទះ ។
ហេតុការណ៏នេះបានកើតឡើងកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ តុលា ២០១៣ នៅចំណុចភូមិប៉ាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលឆេះផ្ទះនេះ មកពីឪពុករបូតប៊ីដុងសំាងពីដៃធ្លាក់លើក្តានិងខ្ទាតគម្របបណ្តាលឲ្យសំាងហៀរចូលចង្រ្កានបាយដែលនៅក្បែរនោះឆាបឆេះឡើងនិងបណ្តាលឲ្យក្មេងទំាងពីរនាក់បងប្អូនមិនទាន់ស្គាល់ឈ្មោះ ទំនងជារត់មិនរួចខណៈកំពុងលង់លក់ក្នុងដំណេកឆេះស្លាប់ក្នុងអណ្តាតភ្លើងតែម្តង។ ចំណែកឪពុករត់រួចតែរបួសធ្ងន់ ៕
ចែករំលែកព័តមាននេះ