ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់១​ របួសធ្ងន់១​ ដោយរថយន្ត​បុកម៉ូតូនៅ​ស្រុកកំពង់​ត្រាច

11 ឆ្នាំ មុន

បុរសម្នាក់​បានស្លា.ប់ក្រោយពេលបញ្ជូន​មកមន្ទីរពេទ្យ​ និង ម្នាក់ទៀតរងរបួសធ្ងន់​ ដោយសាររថយន្តកូរ៉េ​ចំណុះ១,៥តោន​ បើកបុកពេញទំហឹង​​​​​​ខណៈជនរងគ្រោះ​ជិះម៉ូតូសង់​កូរ៉េឌុបគ្នា​ក្នុងទិសដៅ​បញ្រ្ចាស ។

ហេតុការណ៏នេះ ​បានកើតឡើងកាលពីម៉ោង​៩និង១០នាទីយប់ថ្ងៃទី០៧ កញ្ញា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣៣​ ក្នុងភូមិដើមចារ ​ឃុំកំពង់ត្រាច​ខាងលិច ស្រុក

បុរសម្នាក់​បានស្លាប់ក្រោយពេលបញ្ជូន​មកមន្ទីរពេទ្យ​ និង ម្នាក់ទៀតរងរបួសធ្ងន់​ ដោយសាររថយន្តកូរ៉េ​ចំណុះ១,៥តោន​ បើកបុកពេញទំហឹង​​​​​​ខណៈជនរងគ្រោះ​ជិះម៉ូតូសង់​កូរ៉េឌុបគ្នា​ក្នុងទិសដៅ​បញ្រ្ចាស ។

ហេតុការណ៏នេះ ​បានកើតឡើងកាលពីម៉ោង​៩និង១០នាទីយប់ថ្ងៃទី០៧ កញ្ញា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣៣​ ក្នុងភូមិដើមចារ ​ឃុំកំពង់ត្រាច​ខាងលិច ស្រុក​​កំពង់​ត្រាច​ ខេត្តកំពត ​។ តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ ​គេឃើញជនរងគ្រោះ​ជិះម៉ូតូឌុបគ្នា​ពីកើតទៅលិច លុះមកដល់ចំណុចផ្លូវ​កោង ស្រាប់​តែ​រថយន្ត​កូរ៉េចំណុះ​១,៥តោន​ ដែលបើកក្នុងទិសដៅពីលិចមក​កើត បានបុកចំពីមុខពេញទំហឹង​ ​បណ្តាលឲ្យជនរងគ្រោះម្នាក់​ស្លាប់​ក្រោយពេលបញ្ជូន​ដល់មន្ទីរពេទ្យ និង ម្នាក់ទៀត​រងរបួសធ្ងន់ ។ ​

ជនរងគ្រោះ​ដែលស្លាប់( អ្នកជិះខាងក្រោយ) ​​ឈ្មោះ​ ទ្រី រី ​​អាយុ៣៦ឆ្នាំ ​​មានទីលំនៅក្នុងភូមិអង្រ្កង ​ឃុំកំពង់ត្រាចខាងលិច​ ស្រុកកំពង់ត្រាច ​និងអ្នករបួសធ្ងន់ឈ្មោះ កែវ អឿន អាយុ៤០ឆ្នាំ ​រស់នៅភូមិចំការចេក​ ឃុំពងទឹក ​ស្រុកដំណាក់ចង្អើរ​ ខេត្តកែប ។ រថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលខេត្ត​ ​ដើម្បីរង់ចំាដោះ​ស្រាយ​តាមផ្លូវច្បាប់​ ។ ចំណែកអ្នកស្លាប់​ ត្រូវបានប្រគល់ឲ្យក្រុម​គ្រួសារយកទៅធ្វើ​បុណ្យតាម​ប្រពៃណី ៕