ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រពន្ធ​បែក​ចិញ្ចើម​ ព្រោះ​មិនព្រម​​កែ​ខ្លួនពីរបររក​ស៊ីផ្លូវ​ភេទ

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ ក្រោយពី​វាយស្ត្រី​​ម្នាក់​ដែល​អះអាង​ថា ជា​ភរិយា​ហេងស៊យ​បែក​ចិញ្ចើម​ម្ខាង​កាល​ពី​វេលាម៉ោង​១០ និង​៣០នាទី​យប់​ថ្ងៃទី​២ កញ្ញា ២០១៣ ស្ថិតក្នុងភូមិព្រែក​​ព្រអស្តេច ក្រុងបាត់ដំបង ដោយ​សារ​តែនារីម្នាក់​នេះ មិនព្រម​កែ​ប្រែ​មុខរបរ​រកស៊ី​​ផ្លូវភេទ​តាមទី​សាធារណៈ ។

បុរស​រូបនេះ​ឈ្មោះសំណាង​ វិចិត្រ អាយុ​៣៨​ឆ្នាំ ជា​កម្មករ​សំណង់ រីឯ​នារី​រងគ្រោះ​ឈ្មោះគារ រស្មី អាយុ​២៩​ឆ្នាំ ស្នាក់នៅ​និងមុខរបរ​​មិន​ពិត​ប្រាកដ ។ សមត្ថ​កិច្ច​និយាយថា បុរសនេះ​បានប្រើ​​កណ្តាប់ដៃ​​វាយ​ទៅលើ​ស្ត្រី​រងគ្រោះ​បែក​ចិញ្ចើម​​ខាងស្តាំ​​ដោយសារ​ខឹង​នឹង​នាង​ ដែលមិនព្រម​កែ​ខ្លួន​ពីរបរ​លក់​ខ្លួន​តាមទី​សាធារណៈ ក្រោយពីបាន​គ្នាជាប្តីប្រពន្ធ​​បណ្តោះ​អាសន្ន​ហើយនោះ ។