ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១គ្រួសារគ្នា៥​នាក់​ពុល​ក្តាម​ប្រៃបង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ មនុស្ស​ប្រុស​ ស្រី​ ក្មេង ចាស់៥​នាក់ បន្ទាប់ពី​​ហូប​បាយ​កក​ជាមួយ​ក្តាម​ប្រៃ​​​រួច​មានអាការចុក​ពោះ រាគ និង​ក្អួត​ចង្អោរ ខ្លះធ្ងន់ ខ្លះស្រាល បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើលកាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១ កញ្ញា ២០១៣ ស្ថិត​នៅ​​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ​។

ជន​រង​គ្រោះ​ទាំង​៥​នាក់ ១-ឈ្មោះកន រិទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានអាការធ្ងន់ជាងគេ បញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យឯកជន​, ចំណែក៤នាក់ទៀត ​មានឈ្មោះកន សំបូរ ភេទ​ស្រី អាយុ៣៨ឆ្នាំ ​, ​ឈ្មោះកន រតនៈ ភេទ​ប្រុស អាយុ១៣ឆ្នាំ ​, ​ឈ្មោះកន ម៉េង​លី ភេទ​ប្រុស អាយុ១៦ឆ្នាំ និង​ឈ្មោះហែម សាមុត ភេទស្រី អាយុ៧៩ឆ្នាំ ​ហៅគ្រូពេទ្យមកព្យាបាលនៅផ្ទះ ។ ពួក​គាត់​ទាំង​៥​នាក់​ជាក្រុម​គ្រួសារ​តែមួយ ។

បើ​តាម​លោក​យាយ​ឈ្មោះ​ហែម សាមុត​ អាយុ​៧៥​ឆ្នាំ​ ដែល​​​ពុល​ក្តាម​ប្រៃ​នេះ​ដែរបាន​ឱ្យ​ដឹង​ថា ក្តាម​ប្រៃ​ដែល​គាត់​ហូប​នេះ​គឺ​កូន​ស្រី​របស់​យាយ​សួន ជួន អាយុ​៧៩​ឆ្នាំ ដែល​ត្រូវ​ជា​ដន្លង​ជាមួយ​គាត់​ មាន​ទី​លំនៅក្បែរ​គ្នាផ្ញើឱ្យ​យាយ​សួន ជួន​ ចំនួន​៥ក្តាម​ ហើយយាយ​សួន ជួន​ ក៏​ចែករំលែក​មក​ឱ្យ​គាត់២។ មុន​ពេល​កើត​ហេតុ​វេលាម៉ោង​៨​ព្រឹក គាត់​ ព្រម​ទាំង​កូន និង​ចៅៗបាន​នាំ​គ្នា​ទទួល​ទាន​ក្តាមប្រៃ​នេះជាមួយ​បាយ​កក​ លុះ​ប្រហែល​១​ម៉ោង​ក្រោយ​មក​ស្រាប់​តែ​មាន​អាការៈចុក​ពោះ រាគ និង​ក្អួត​ចង្អោរជាបន្ត​បន្ទាប់​​តែម្តង​ទៅ។

​​គ្រូពេទ្យបាន​សន្និ​ដ្ឋាន​ថា ពួក​គាត់​ទាំង​៥​នាក់ពុល​ចំណីអាហារ តែ​បើតាម​ក្រុមគ្រួសារ​គាត់ប្រាប់ថា ព្រឹក​នេះ​​ពួកគាត់​មិន​បាន​បរិភោគ​អ្វីក្រៅ​ពីបាយកក​ និង​ក្តាម​ប្រៃ​នេះ​ទេ ។ គ្រូ​ពេទ្យ​បន្ត​ថា ប្រសិន​បើដូច្នេះមែន ក្តាម​នេះ​​គឺ​ជា​ក្តាម​ដែល​គេដាក់ថ្នាំ​បំពុល​កុំឱ្យស៊ីស្រូវក្នុង​ស្រែ ហើយ​ត្រូវ​គេ​ចាប់យក​មក​ធ្វើ​ក្តាមប្រៃ​លក់ទើបបណ្តាលឱ្យពុលបែបនេះ៕