ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារាម្នាក់​ដើរ​ឆ្លង​ស្ពាន​ឈើ​ ផុង​ធ្លាក់​ចូល​ទឹក​ស្លាប់​​យ៉ាង​អាណោច​​អាធ័ម

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កុមារា​ម្នាក់ស្លាប់​ ខណៈ​​ពេល​ដើរ​ឆ្លងស្ពាន​ឈើ​មួយកន្លែង​​ ក៏រអិល​ជើង​ផុង​ធ្លាក់​​ចូល​កាលពី​វេលាម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ សីហា ២០១៣ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​តាគង់១ សង្កាត់ចាក់​អង្រែលើ ខណ្ឌ​មានជ័យ ​បំណង​ឆ្លង​ទៅ​លេង​ផ្ទះ​ជី​ដូន ។

ប្រភពបានឱ្យ​ដឹងថា កុមារា​នោះឈ្មោះ​វុធ ធីវ័ន្ត អាយុ​៥​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ-ឃុំ​ខាងលើ ។ ក្រោយពេលកើតហេតុ សព​ត្រូវ​បាន​​បង​ប្អូន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ឡើង​លើ ទើប​ស្រង់មក​លើ​ដាក់គោក ។

គួរបញ្ជាក់ថា មូល​ហេតុ​​ដែល​បណ្តាល​ឱ្យ​កុមារា​នេះ​លង់ទឹកស្លាប់​នេះ គឺដោយសារ​ក្រុមគ្រួសារ​របស់​គេ​គ្មានលទ្ធភាព​​ជួ​ស​ជុល​ស្ពាន​​ឱ្យ​បានល្អ ដើម្បី​ធ្វើដំណើរ​ចូលទៅ​លំនៅឋាន​ ម្យ៉ាងវិញទៀត ស្ពាន​ក្នុង​ភូមិសាស្ត្រ​ខាងលើនេះ ជាស្ពានឈើ​​មាន​លក្ខណៈ​តូច​ចង្អៀត​ មិន​រឹងមាំ ជា​ហេតធ្វើ​ឱ្យ​កុមារា​ខាងលើ ជួប​រឿង​អកុសល​បែបនេះ ។