ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់រថយន្ត​ធ្លាក់​ចូលអូរ​ បណ្តាល​ឱ្យ​ស្លា.ប់​២នាក់

10 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ រថយន្ត​ម៉ាកកាមរី​ហើម​ពាក់ស្លាកលេខភ្នំពេញ 2A 5030 មួយគ្រឿង ធ្វើ​ដំណើរ​​ពី​ទិស​ខាងត្បូង​ ទៅ​ជើង​ទិស​ខាង​ជើង បានក្រឡាប់​ធ្លាក់​ចូលទៅ​អូរ​ចិញ្ចើម​ផ្លូវដែល​បង្ក​ឡើង​ដោយខ្លួនឯង បណ្តាល​ឱ្យ​បុរស២​នាក់​ស្លា.ប់​ភ្លាមៗ​ កាលពី​វេលា​ម៉ោង​​​៨ និង​​៣០​នាទី​​​យប់​ថ្ងៃទី​១៣ សីហា ២០១៣ ស្ថិត​នៅ​ចំណុច​អូរកំបុត ក្នុងភូមិ​អូរតាសេក ឃុំអូរឧកញ៉ា​ហេង ស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ រថយន្ត​ម៉ាកកាមរី​ហើម​ពាក់ស្លាកលេខភ្នំពេញ 2A 5030 មួយគ្រឿង ធ្វើ​ដំណើរ​​ពី​ទិស​ខាងត្បូង​ ទៅ​ជើង​ទិស​ខាង​ជើង បានក្រឡាប់​ធ្លាក់​ចូលទៅ​អូរ​ចិញ្ចើម​ផ្លូវដែល​បង្ក​ឡើង​ដោយខ្លួនឯង បណ្តាល​ឱ្យ​បុរស២​នាក់​ស្លាប់​ភ្លាមៗ​ កាលពី​វេលា​ម៉ោង​​​១១ និង​​៣០​នាទី​​​យប់​ថ្ងៃទី​១៣ សីហា ២០១៣ ស្ថិត​នៅ​ចំណុច​អូរកំបុត ក្នុងភូមិ​អូរតាសេក ឃុំអូរឧកញ៉ា​ហេង ស្រុកព្រៃនប់ ខេត្ត​​ព្រះ​សីហនុ ។

​ជនរងគ្រោះខាងលើ​ត្រូវបានគេស្គាល់​ ១-ឈ្មោះគាវ វូ ជាមេឃុំ​អូរឧកញ៉ា​ហេង មានទីលំនៅ​ភូមិតាប៉ាង ឃុំអូរឧកញ៉ា​ហេង ២-​ឈ្មោះ​​អ៊ំ ខ្នា ជាមេភូមិ​អូរឧកញ៉ា​ហេង រស់​នៅ​ក្នុង​ភូមិ-ឃុំជាមួយគ្នា ។ តាមប្រភព​បានឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​ជនរង​គ្រោះ​ទាំង២បាន​ទៅ​ហូប​អាហារ​នៅហាង​ទឹកសាប បន្ទាប់​មកក៏​ទៅស្ទូច​ត្រីបន្ត​ រួចបាន​ធ្វើដំណើរ​ត្រឡប់មក​វិញ​ ក៏ជួប​ហេតុ​ការណ៍នេះ​តែ
ម្តង ។

ទោះ​ជាយ៉ាងណា​ គេនៅពុំទាន់​ដឹងពីមូល​ហេតុ​នៃឧបទ្ទ​វ​ហេតុនេះនៅឡើយទេ ។ បន្ទាប់​ពី​កើតហេតុ​អស់​ជាច្រើន​ម៉ោង ទើប​គេ​ឃើញ​​​ក្រុមគ្រួសារ​មក​ទទួល​សព​ទាំងពីរ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕