ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​បាតុភាព​ពីការ​ដោះ​ដូរ សាលា​សង្កាត់​បឹងកក់​ទី1 តវ៉ា​រយៈ​ពេល​2​ថ្ងៃ​ហើយ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ដោះ​ដូរ​​សាលា​សង្កាត់​បឹង​កក់​ទី១ នៅ​មិន​ទាន់​ដោះស្រាយ​​​​ចប់​នៅ​​ឡើយ​ទេ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​​​ដែល​ស្នាក់នៅ​​​ចំនួន​​​៣គ្រួសារ​​​​​បាន​ទាម​ទារ​ក្នុង​​តម្លៃ​ខ្ពស់ គឺ​ក្នុង​១​គ្រួសារ​​៣០​មុឺន​ដុល្លារ​ ​ហើយ​​​​ក្រុម​ហ៊ុន​​បាន​​​​​​​ងាក​​ទៅ​ចាត់​ការ​តាម​​ផ្លូវ​ច្បាប់ ។​ ទន្ទឹម​នោះ ​រយៈ​ពេល​​​​២​ថ្ងៃ​មកហើយ​ គឺ​ថ្ងៃ​ទី​៩​និង​​១០ សីហា ​​​បាតុ​ភាព​​​បាន​ផ្ទុះ​ឡើង​​​​ដោយ​សារ​​​​តែ​ប្រជា​ពលរដ្ឋ​​​​បានហៅ​​​អ្នក​​​បឹង​កក់​មក​​​ជួយ​តវ៉ា​ បន្ទាប់​ពី​មាន​ទំនាស់​​​គ្នា​​សាជា​​ថ្មី​ម្តង​​ទៀត​ ។​​

តាម​​ព័ត៌​មាន​​​​​ឱ្យ​ដឹង​ថា ​សាលា​សង្កាត់​​​​បឹង​កក់​ទី​១ ត្រូវ​បាន​ដោះ​ស្រាយ​​ដូរទី​តាំង​ដោយ​ប្រគល់​​​ទៅ​​​ក្រុម​​​ហ៊ុន ឃុន សៀ អុីម​ផត​ អុិច​​​ផត​ ជា​អ្នក​ដោះ​​ដូរ​​​​នៅ​ពេល​ថ្មីៗ​កន្លង​​​មក​នេះ ​។​ បន្ទាប់​ពី​ទទួល​​​​សិទ្ធិ ​​​​​​ក្រុមហ៊ុន​​បាន​​​ដោះ​​ស្រាយ​​ជូន​​​​​ប្រជា​ពលរដ្ឋ​​​ចំនួន​​៧​គ្រួសារ​ ដោយ​ក្នុង​​​១​គ្រួសារៗ​​​​​​​ចំនួន​​១៥.០០០​​ដុល្លារ ហើយ​មាន​​៤​គ្រួសារ​​ទទួល​​យក​​​​ការ​​ឧបត្ថម្ភ​​​​ ចំណែក​​​​៣គ្រួសារ​​​​ទៀត​ គឺ​​​១-ឈ្មោះ ​លី ស៊ាខេង ​ភេទ​ប្រុស ​​២-​ឈ្មោះ ​សុខ ហ៊ុច​​​ ភេទ​​​ស្រី​ ​និង​​​៣-ឈ្មោះ ​អ៊ុង ​ហឿង ​​​ភេទប្រុស​​ បាន​ទាម​ទារ​​​​​តម្លៃ​ខ្ពស់​​​​រហូត​​​ដល់​​៣០​មុឺន​​ដុល្លារ​ក្នុង​​​១គ្រួសារ ​ទើប​​ព្រម​ចេញ ។ លោក នួន សុខ័ណ្ណារ៉ា​ ​តំណាង​​​ឱ្យ​ក្រុម​ហ៊ុន​​​​ឃុន សៀ​ ​អុីម​ផត អុិច​ផត ​​បាន​​​​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​​​នៅ​តែ​ប្រកាន់​​​​ជំហរ​​​ដោះ​ស្រាយ​​​ជូន​ប្រជា​ពលរដ្ឋ​​​​ដែល​នៅ​សល់​ ​តែ​ប្រជា​ពលរដ្ឋ​​​មាន​ចេតនា​​​​មិន​ទទួល​​​​​យក​​​ការ​ដោះ​ស្រាយ​សោះ ​ដោយ​ទាម​ទារ​​​តម្លៃ​​​ខ្ពស់​​​​ដែល​មិន​​អាច​ទទួល​​យក​បាន ​ហើយ​​​​បាន​​​​​​​ទៅ​ពឹង​​​​​​អ្នក​​​​​បឹង​កក់​​​​​មួយ​ចំនួន​​​​មក​​​ជួយ​តវ៉ា​​ និង​​បាន​​​​​បង្វែរ​ទៅ​ជា​រឿង​នយោ​បាយ​​​​​ទៅវិញ ។​​ ក្នុង​​​​​ចំណោម​​​​ប្រជា​ពលរដ្ឋ​​ដែល​នៅ​សល់​​​​មាន​គ្រួសារ​​​​​ឈ្មោះ ​លី ស៊ា​ខេង ​គាត់​បាន​​​ជួល​សាលា​​​សង្កាត់​​​ស្នាក់​នៅ​​ ហើយ​លួច​​​​ស្នើ​សុំ​ធ្វើ​​​​ប្លង់​​​​កាន់​កាប់​​ជា​ច្រើន​​​​លើក​​តែ​អាជ្ញាធរ​ មិន​​​​ធ្វើ​​ឱ្យ​​​​​​​ព្រោះ​​​ជា​ដី​របស់​​​​​សង្កាត់​​ ។ ​មិន​តែ​ប៉ុណ្ណោះ​​​ ឈ្មោះ ​​លី ស៊ា​​ខេង​ និង​​​​ក្រុម​គ្រួសារ​​​​​បាន​រា​រាំង​​​ក្រុម​​ហ៊ុនមិន​ឱ្យ​ធ្វើ​​​​របង​តាម​ការ​អនុ​ញ្ញាត​​​​​​របស់​​​​​សាលា​រាជ​ធានីភ្នំពេញទៀត​ផង​ ។​​

តំណាង​ក្រុមហ៊ុន​​​​​រូបនោះ ​​បាន​ឱ្យ​ដឹងទៀត​​ថា ​​​ក្រុម​ហ៊ុន​​​មាន​ឯក​សារ​​​​​គ្រប់​គ្រាន់​​​​​ដើម្បី​ចាត់ការ​​​​តាម​​​ផ្លូវ​ច្បាប់ ​​​ហើយ​​​​​សំណុំ​​​​រឿង​ស្ថិត​​​នៅ​សាលា​​​​ដំបូង​រាជ​ធានី​ភ្នំពេញ​​​​​​នៅឡើយ​ ។ ​ដោយមើល​​​ឃើញ​ថា ​​​តាម​​​ផ្លូវ​ច្បាប់​មិនឈ្នះ​​​​ ទើប​​​​​​ប្រជា​ពល​រដ្ឋ​​​​​​ចំនួន​​​​៣​គ្រួសារ​​​​​​​បានទៅ​ពឹង​​ពាក់​អ្នក​​​​​បឹង​កក់​​​​​ឱ្យ​នាំ​​​​គ្នា​​មក​តវ៉ា​​​​​​តែ​ម្តង ។​​ ​ចំណែក​​​លោក លី ស៊ា​ខេង  ​​ដែល​ជា​​អ្នក​​តវ៉ា​​​​បាន​សំណូម​ពរ​​​យ៉ាង​ទទូច​​​ឱ្យ​មាន​​ការ​ដោះ​ស្រាយ​​​​​ឱ្យ​បាន​​​សមរម្យ​​​ ព្រោះ​គាត់​​​​បានស្នាក់​នៅ​​​​​​​ក្នុង​​សា​លា​​សង្កាត់​​​​​នេះ​តាំងពីឆ្នាំ​​​១៩៩៧ ​​មក​ម៉្លេះ ៕