ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជាង​ទង​ម្នាក់​មាន​ជំងឺសរសៃ​ប្រសាទ​​​លោត​ពី​លើ​ផ្ទះ​ជាន់​ទី២ប៉ង​ធ្វើ​អត្ត​ឃាត​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ បុរសជាជាង​ទងម្នាក់​មាន​ជំងឺ​សរសៃ​ប្រសាទ​​បាន​លោត​ពី​លើ​ផ្ទះ​ថ្ម​កំពស់​២​ជាន់​ប៉ង​ធ្វើ​អត្ត​ឃាត កាល​​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ សីហា ២០១៣​ នៅ​ភូមិ​ទី​៩ សង្កាត់​កំពង់​ចាម​ ក្រុង​កំពង់​ចាម​ ប៉ុន្តែ​មិន​ស្លា.ប់​គ្រាន់​តែ​របួស​ធ្ងន់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិកឯក​ជន​១១៥ តែដោយ​របួស​ធ្ងន់​ពេក​ក៏​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​បន្ត​ទៀត​។

ខេត្ត​កំពង់​ចាម​ ៖ បុរសជាជាង​ទងម្នាក់​មាន​ជំងឺ​សរសៃ​ប្រសាទ​​បាន​លោត​ពី​លើ​ផ្ទះ​ថ្ម​កំពស់​២​ជាន់​ប៉ង​ធ្វើ​អត្ត​ឃាត កាល​​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ សីហា ២០១៣​ នៅ​ភូមិ​ទី​៩ សង្កាត់​កំពង់​ចាម​ ក្រុង​កំពង់​ចាម​ ប៉ុន្តែ​មិន​ស្លាប់​គ្រាន់​តែ​របួស​ធ្ងន់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិកឯក​ជន​១១៥ តែដោយ​របួស​ធ្ងន់​ពេក​ក៏​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​បន្ត​ទៀត​។

តាម​ស្ត្រី​ឈ្មោះ​វ៉ាន់ ផល្លី អាយុ​៤៤​ឆ្នាំ ត្រូវជា​បង​ស្រី​បង្កើត​របស់​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឡុង ផល្លា អាយុ​៣៩​ឆ្នាំ ជា​ជាង​ទង (ជាងមាស) រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ។ មុន​ពេល​កើត​ហេតុ​គាត់​បាន​ចេញ​ពី​ផ្ទះ​ទៅ​ផ្សារ​ធំ​ក្នុង​ក្រុង​កំពង់​ចាម​​ដោយ​ទុក​ជន​រង​គ្រោះ​​នៅ​ជាមួយ​ប្តី​របស់​គាត់​ដែល​ជា​ជាង​ទង​។ ខណៈ​ពេល​ប្តី​របស់​គាត់​កំពុង​មមា​ញឹក​នឹង​ការ​កែ​ច្នៃ​គ្រឿង​អលង្ការ​ ជន​រង​គ្រោះ​ក៏​បាន​ឡើង​លើ​បង្កាន់​ដៃ​រួច​លោត​ទម្លាក់​ខ្លួនពីលើ​ផ្ទះរបស់​ខ្លួន​ដែល​ស្ថិត​នៅជាន់​ទី២​ចុះ​ទៅ​ក្រោម​បណ្តាលរង​របួស​ធ្ងន់​ លុះ​ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​មិន​ឃើញ​ប្អូន​នៅ​ផ្ទះ ទើប​ដឹង​ថា​ប្អូន​កំពុង​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​​។

គាត់​បន្ត​ថា ប្អូន​ប្រុស​របស់​គាត់​មាន​ជំងឺ​សរ​សៃ​ប្រសាទប្រហែល​​៣​ឆ្នាំ​ហើយ ហើយក្នុង​១​យៈ​ពេល​១​ខែ​នេះ​​គ្រូ​ពេទ្យ​បាន​ហាម​មិន​ឱ្យ​ផឹក​ស្រា​ទេ ប៉ុន្តែ​ប្អូន​របស់​គាត់​មិន​ស្តាប់តាម​ការ​ណែ​នាំ​នេះ​ទេ ​នៅ​តែផឹក​ស្រាដដែល​ទើប​ធ្វើឱ្យ​ជំងឺ​សរ​សៃ​ប្រសាទ​រើ​ឡើង​វិញក៏បណ្តាល​ឱ្យ​កើត​ហេតុ​ការណ៍​នេះ​តែ​ម្តង​ទៅ​។