ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​គ្រឹះ​ស្ថាន​​​​​មីក្រូ​​ហិរញ្ញ​វត្ថុ​ស្ថាបនា​លីមីត​ធីត​​​ម្នាក់​​ត្រូវ​មិត្តភក្តិ​ហៅផឹក​​កា.ប់​សម្លា.ប់​​ប្លន់​​យក​ទូ​រស័ព្ទ​អាយ​ហ្វូន​និង​ចិញ្ចៀន​ពេជ្រ​

10 ឆ្នាំ មុន

ខេត្តស្វាយ​រៀង​ ៖ បុគ្គលិក​​គ្រឹះ​ស្ថាន​​​​​មីក្រូ​​ហិរញ្ញ​វត្ថុ​ស្ថាបនា​លីមីត​ធីត​​​​ម្នាក់ដេកស្លា.ប់​យ៉ាង​អាណោច​អាធ័ម​ ខណៈមិត្ត​ភក្តិ​ហៅផឹក​​ហើយកា.ប់​សម្លា.ប់​​ប្លន់​យក​ទូ​រស័ព្ទម៉ាក​អាយ​ហ្វូន​មួយ​គ្រឿង​ និង​ចិញ្ចៀន​​​​ពេជ្រ១វង់​ តម្លៃ​ប្រមាណ​ជា​១៥០០ដុល្លារ​​ បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​៦ព្រឹក​ថ្ងៃទី​១០ សីហា ២០១៣ នៅ​ខាង​មុខផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុង​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក​ ក្រុង​ស្វាយ​រៀង ។

ខេត្តស្វាយ​រៀង​ ៖ បុគ្គលិក​​គ្រឹះ​ស្ថាន​​​​​មីក្រូ​​ហិរញ្ញ​វត្ថុ​ស្ថាបនា​លីមីត​ធីត​​​​ម្នាក់ដេកស្លាប់​យ៉ាង​អាណោច​អាធ័ម​ ខណៈមិត្ត​ភក្តិ​ហៅផឹក​​ហើយកាប់​សម្លាប់​​ប្លន់​យក​ទូ​រស័ព្ទម៉ាក​អាយ​ហ្វូន​មួយ​គ្រឿង​ និង​ចិញ្ចៀន​​​​ពេជ្រ១វង់​ តម្លៃ​ប្រមាណ​ជា​១៥០០ដុល្លារ​​ បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​ជិត​៦ព្រឹក​ថ្ងៃទី​១០ សីហា ២០១៣ នៅ​ខាង​មុខផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុង​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក​ ក្រុង​ស្វាយ​រៀង ។

បើតាម​សមត្ថកិច្ច​ប្រាប់​ឱ្យដឹងថា ជន​រងគ្រោះ​ឈ្មោះ​​ស្រេង ប៉េង​ស្រឺ ភេទប្រុស អាយុ​២៩ឆ្នាំ ជាបុគ្គលិកគ្រឹះ​ស្ថាន​​​​​មីក្រូ​​ហិរញ្ញ​វត្ថុ​ស្ថាបនា​លីមីត​ធីត​​​ខេត្ត​​ស្វាយ​រៀង មា​ន​ប្រពន្ឋ​ឈ្មោះ​​ចិន្តា នី អាយុ២៤ឆ្នាំ ទី​លំនៅ​ភូមិ​កើតហេតុ ។

ស្តី្រជាប្រពន្ឋ​ប្រាប់ឱ្យដឹងថា កាលពី​វេលា​ម៉ោង​៩យប់​ថ្ងៃទី​៩ សីហា ២០១៣ ប្តី​កំពុង​ដេក​នៅ​ផ្ទះ​ជាមួយ​ប្រពន្ឋកូន​ ស្រាប់តែមាន​ជន​មិន​ស្គាល់​មុខ​​ ទូរ​ស័ព្ទហៅប្តី​របស់នាង​ឱ្យទៅផឹក​ស៊ីជាមួយ​ ។ ពេល​ប្តី​នាង​ចេញ​មកក្រៅ ក៏មាន​មនុស្ស​​ជិះម៉ូតូ​មក​ដឹក​ចេញ​ទៅ​​ ហើយ​នា​ង​បាន​ទូរស័ព្ទហៅ​ប្តី​ជាច្រើន​ដង​ តែមិនលើក​​ រហូត​ដល់​ម៉ោង​៣ទៀបភ្លឺ​​ទូរស័ព្ទទៅ​ម្តង​ទៀត​ លែង​ចូល​បាត់​ឈឹង​តែម្តង​ ។

លុះ​ព្រឹក​ម៉ោង​ប្រមាណ​​៦ថ្ងៃទី​១០ សីហា ក៏មាន​អ្នក​ស្រុក​ឃើញ​ប្តី​នាង​ដេក​នៅ​មុខផ្ទះ​ ដោយ​ឃាត.កកាប់សម្លាប់​ស្លាប់​បាត់ទៅហើយ ៕