ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​ចរន្ត​ភ្លើង​ឆេះ​រោង​2 ងាប់​មាន់​ជាង​2ម៉ឺន​ក្បាល

10 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​ ៖ កសិដ្ឋាន​​ចិញ្ចឹម​មាន់​ចំនួ​ន​ពីរ​​បាន​ត្រូវ​​​អគ្គិ​ភ័យ​​លេប​ត្របាក់​​​អស់​គ្មាន​សល់​​បណ្ដាល​ឱ្យ​​​មាន់​​ជាង​​​១ម៉ឺន​​ក្បាល​​ងាប់​​ក្នុ​ងភ្នក់​​ភ្លើង​​​ និង​បង្ក​ឱ្យ​​​​ខាត​បង់​​​​​អស់​រាប់​ម៉ឺន​​ដុល្លារ ​​កាល​ពី​វេលា​ម៉ោង​​​​​៣និង​​៣០នាទី​​រសៀល​​​​​​ថ្ងៃទី​​​៣១ កក្កដា ​​នៅ​​​​​ជិត​ភូមិ​​​​ទំពូង ​ឃុំ​កាហែង ស្រុក​សំរោង​​ទង​​​​​​​​​​ ដែល​​ម្ចាស់​រោង​មាន់​​​ឈ្មោះ​ពៅ​ ភេទស្រី អាយុ​​​៤៥​ឆ្នាំ​​ ។

ខេត្តកំពង់ស្ពឺ​ ៖ កសិដ្ឋាន​​ចិញ្ចឹម​មាន់​ចំនួ​ន​ពីរ​​បាន​ត្រូវ​​​អគ្គិ​ភ័យ​​លេប​ត្របាក់​​​អស់​គ្មាន​សល់​​បណ្ដាល​ឱ្យ​​​មាន់​​ជាង​​​១ម៉ឺន​​ក្បាល​​ងាប់​​ក្នុ​ងភ្នក់​​ភ្លើង​​​ និង​បង្ក​ឱ្យ​​​​ខាត​បង់​​​​​អស់​រាប់​ម៉ឺន​​ដុល្លារ ​​កាល​ពី​វេលា​ម៉ោង​​​​​៣និង​​៣០នាទី​​រសៀល​​​​​​ថ្ងៃទី​​​៣១ កក្កដា ​​នៅ​​​​​ជិត​ភូមិ​​​​ទំពូង ​ឃុំ​កាហែង ស្រុក​សំរោង​​ទង​​​​​​​​​​ ដែល​​ម្ចាស់​រោង​មាន់​​​ឈ្មោះ​ពៅ​ ភេទស្រី អាយុ​​​៤៥​ឆ្នាំ​​ ។ ​ប្រភព​ពី​​សមត្ថកិច្ច​​​​​បានស្រង់សម្ដី​​​​ពីកម្មករ​​​ដាក់​​ចំណី​មាន់​​​​​​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​​​គឺមាន​ការ​ឆ្លង​​ចរន្ត​អគ្គិ​សនី​​​បែក​ផ្កាភ្លើង​​បង្ក​ឱ្យ​ឆាប​ឆេះ​​​​ដំបូល​​​រោង​យ៉ាង​សន្ធោ​សន្ធៅ ​ពេលនោះ​​​ក្រុម​កម្មករ​​បាន​នាំ​គ្នា​​ដង​​ទឹក​ជះ​​ពន្លត់​​​ដែរ​តែមិន​​អាច​ឈ្នះ​អំណាច​​​ភ្លើង​​​ ។ ពេលឃើញ​ដូច្នេះ ​​ពួក​គាត់បាន​​ទូរស័ព្ទ​​ទៅ​សមត្ថ​កិច្ច​​​ដើម្បី​សុំ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​​មក​ជួយ​បាញ់​​​ពន្លត់​ ។

​បន្ទាប់​​ពី​​​​ភ្លើង​​​​ឆេះ​​សន្ធោសន្ធៅ​​​​​​នៅ​​រោង​ទី​​១​​ ហើយ​​​​​ក៏បាន​ឆ្លង​​ទៅ​ឆេះ​​​រោង​មាន់​មួយ​ទៀត ​​បើ​ទោះ​​ជា​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​​របស់​ស្នង​ការ​ដ្ឋាន​​​ខេត្ត​​មួយ​គ្រឿង​​​បានបាញ់​ពន្លត់​​យ៉ាង​​​ណាក៏ដោយ​​ភ្លើង​​ក៏​នៅ​តែ​ឆេះ​​ដដែល ។​ ​ប្រភព​ពី​ម្ចាស់​រោងមាន់​បាន​​​ឱ្យ​ដឹង​ដែ​រ​​ថា ​​មាន់​​ដែល​ងាប់​​ក្នុង​ភ្លើង​ឆេះ​នេះ​​មាន​ប្រមា​ណ​​ជ​ិត​២ម៉ឺន​ក្បាល​​​​ ហើយ​ចំពោះ​​រោង​វិញ​​ក្នុង​​រោ​ង​​មួយ​​ត្រូវចំណាយ​​​អស់ជាង​​១ម៉ឺន​​ដុល្លារ ។​ ​​ក្រុម​គ្រួ​សារ​​របស់​គាត់​​រំពឹង​​តែ​លើ​រោងមាន់​​នេះ​​​ប៉ុណ្ណោះ ​​​​តែ​​ពេល​​នេះ​​​ត្រូវ​​ភ្លើង​ឆេះ​អស់គ្មានសល់​​ឡើយ ។​

​លោកសេន វណ្ណសក្ដិ មេបញ្ជាការ​​រង​កង​រាជ​អាវុធហត្ថ​​ស្រុក​សំរោង​ទង​​បានឱ្យ​ដឹង​ថា ​​ក្រោយ​ពី​ទទួល​​ព័ត៌​មាន​​​​​ថា មាន​​​គ្រោះ​អគ្គិ​ភ័យ​កើត​ឡើង ​​​កម្លាំង​សមត្ថកិច្ច​​​ក៏​​​បាន​ចេញ​​​​ជួយ​អន្ត​រា​គមន៍​​​​ដល់កន្លែង​កើត​ហេតុ ​​​ហើយ​រថយន្ត​​​ពន្លត់​អគ្គិ​ភ័យរបស់​ស្នងការ​ដ្ឋាន​ខេត្ត​​បានបាញ​់​ទឹក​អស់​ជាង​​២០​រថយន្ត​​​ ទើប​ភ្លើង​​រលត់​ទាំង​ស្រុង​​​តែមិន​អាច​ជួយ​​ស្ដារ​ការ​បាត់បង់បាន​ទេ​​ ៕​