ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កុមារ​កំព្រា​លោត​បោះ​បាល់​ធ្លាក់​បោក​​ក្បាល​នឹង​ថ្ម​​នាំ​ទៅ​ដល់​ពេទ្យ​ស្លាប់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:០៥

សព​បាន​ធ្វើ​ពិធី​បូ​ជា​នៅ​វត្ត​ពាល​ញែក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់

ថ្មកែវ

សព​បាន​ធ្វើ​ពិធី​បូ​ជា​នៅ​វត្ត​ពាល​ញែក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

ខេត្ត​ពោធិ៍​សាត់ ៖ ក្មេង​​ប្រុស​រស់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​កុមារ​កំញ្រ​ពោធិ៍​សាត់ ម្នាក់​ដែល​លោត​លេង​បាល់​បោះ​ជា​មួយ​កុមារ​កំញ្រ​ជា​ច្រើន​នាក់​ទៀត បាន​ធ្លាក់​បោក​​ក្បាល​នឹង​ជ្រុង​ថ្ម​របួស​ធ្ងន់ និង​សន្លប់​បាត់​ស្មារតី ។ រយៈ​ពេល​ប្រហែល​១០​នាទី​ក្រោយ​មក​​គេ​បាន​ស្លាប់ ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣១ សីហា ២០១០ វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ នៅ​​ក្នុង​មជ្ឈ​មណ្ឌល​​​កុមារ​កំញ្រ​ស្ថិត​ក្នុង​ភូមិ​ចំការ​ចេក​ខាង​ជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់ ។

លោក​ទិត្យ សេង​នាថ ប្រធាន​ស្តី​ទី​មជ្ឈ​មណ្ឌល​​កុមារ​កំញ្រ​ពោធិ៍​សាត់ ឱ្យ​ដឹង​ថា ​ក្មេង​រង​គ្រោះ​ឈ្មោះ​ព្រំ នី​សុភត្រា ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​មណ្ឌល​​កុមារ​កំញ្រ​ពោធិ៍​​សាត់ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​បញ្ហា​សុខ​ភាព​អ្វី​ទេ ។ នៅ​យប់​នោះ​​ដោយ​​ខែ​ភ្លឺ​ក្មេងៗ​នាំ​គ្នា​រត់​ប្រលែង​គ្នា​លេង​ ខ្លះ​លេង​បាល់​បោះ ខ្លះ​លេង​បាល់​ទាត់ ខ្លះ​លេង​បិទ​ពួន​ទៅ​តាម​ទំលាប់​របស់​ពួក​គេ ។ ​ចំណែក​ក្មេង​ប្រុស​រង​​គ្រោះ​បាន​លេង​បាល់​បោះ​ ហើយ​នៅ​ពេល​លោត​បោះ​បាល់​ចូល​ក្នុង​រង្វង់​កន្ត្រក​ដែក​ដែល​មាន​កំពស់​២,៥០​ម៉ែត្រ ពេល​ធ្លាក់​មក​វិញ​ទាក់​ជើង​គ្នា​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​លើ​កំរាល​ស៊ីម៉ង់ត៍​របួស​យ៉ាង​ធ្ងន់​ធ្ងរ ។ ពេល​ងើប​ឡើង​បាន​បន្តិច​ក្មេង​រង​គ្រោះ​នោះ​បាន​ពោល​ប្រាប់​គេ​ឯង​ថា វិល​មុខ​ខ្លាំង​ណាស់ រួច​ហើយ​ក៏​ដួល​ទៅ​វិញ ផ្កាប់​មុខ​លើ​ជ្រុង​ថ្ម​សន្លប់​បាត់​​​​មាត់​ឈឹង ។

ភ្លាមៗ​នោះ​ក្មេងៗ​ដែល​លេង​ជា​មួយ​បាន​នាំ​គ្នា​លើក​គក់​រឹត​ច្របាច់​ដៃ​ច្របាច់​ជើង​នៅ​តែ​មិន​ដឹង​ខ្លួន​ ហើយ​លោក​ក៏​យក​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូ​ពេទ្យ​មិន​ទាន់​បាន​ពិនិត្យ​ព្យា​បាល​ផង ក៏​​ស្លាប់​តែ​ម្តង​ទៅ ។នៅ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១០ ប៉ូលិស​បច្ចេក​ទេស​បាន​ពិនិត្យ​​​សព​ឃើញ​នៅ​លើ​ផ្ទៃ​មុខ​មាន​ស្នាម​​រលាត់​ និង​នៅ​លើ​ស្មង​ជើង​ទំនង​ជា​កូត​លើ​ផ្ទៃ​ស៊ី​ម៉ង់ត៍​នៃ​តារាង​បាល់​បោះ​នោះ ប៉ុន្តែ​អ្វី​ដែល​ធ្ងន់​ធ្ងរ​នោះ​គឺ​បោក​ក្បាល​​ខ្លាំង​នឹង​​ថ្ម​ ។ សព​បាន​ធ្វើ​ពិធី​បូ​ជា​នៅ​វត្ត​ពាល​ញែក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់ បន្ទាប់​ពី​សមត្ថ​កិច្ច​ធ្វើ​កោសល្យ​វិច័យ​រួច ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd