ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំភ្លើង​ច្នៃសម្រាប់​បា.ញ់​សត្វ ប្រល័យ​​ជីវិត​​កូន​ប្រុស​​អាយុ​1​1ឆ្នាំ ពេល​​ឪពុក​​ម្តាយ​​មិន​​នៅផ្ទះ

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​ក្មេង​ប្រុស​​​ម្នាក់​បាន​យក​កាំ​ភ្លើង​​​​ព្រៃ​​(​កាំ​ភ្លើងបា.ញ់សត្វ​​) មក​កេះកៃ​លេង​បណ្ដាល​ផ្ទុះ​​​​ត្រូវ​ចំសៀត​​ផ្កា​​​ស្លា.ប់​ភ្លាម​ៗ​ កាល​ពី​វេលា​ម៉ោង​​​៤ និង​១០នាទី​​រសៀល​​​​​ថ្ងៃទី​​៣០ កក្កដា​​ នៅ​ក្នុងផ្ទះ​​​​​​ស្ថិតនៅ​ចំណុច​​​​អូរ​ថ្ម​​ ក្នុងភូមិ​ត្រពាំង​ព្រលិត​ ​ឃុំ​សន្ដិ​ភាព​ ស្រុក​សំពៅ​លូន ។ ​លោក​​​អញ កាម៉ាល់ ​​េម​បញ្ជាការ​​រង​មូល​ដ្ឋាន​​​កង​រាជ​អាវុធ​ហត្ថ​​​ស្រុក​សំពៅលូន​​បាន​​ប្រាប់​តាម​​ទូរស័ព្ទ​​ថា ក្មេង​ប្រុស​ដែល​ស្លា.ប់​នោះ​ឈ្មោះ​​វុន ផាន់នី ​ អាយុ​១១ឆ្នាំ​ ។ ​​​

ខេត្ត​បាត់​ដំបង​ ៖ ​ក្មេង​ប្រុស​​​ម្នាក់​បាន​យក​កាំ​ភ្លើង​​​​ព្រៃ​​(​កាំ​ភ្លើងបាញ់សត្វ​​) មក​កេះកៃ​លេង​បណ្ដាល​ផ្ទុះ​​​​ត្រូវ​ចំសៀត​​ផ្កា​​​ស្លាប់​ភ្លាម​ៗ​ កាល​ពី​វេលា​ម៉ោង​​​៤ និង​១០នាទី​​រសៀល​​​​​ថ្ងៃទី​​៣០ កក្កដា​​ នៅ​ក្នុងផ្ទះ​​​​​​ស្ថិតនៅ​ចំណុច​​​​អូរ​ថ្ម​​ ក្នុងភូមិ​ត្រពាំង​ព្រលិត​ ​ឃុំ​សន្ដិ​ភាព​ ស្រុក​សំពៅ​លូន ។ ​លោក​​​អញ កាម៉ាល់ ​​េម​បញ្ជាការ​​រង​មូល​ដ្ឋាន​​​កង​រាជ​អាវុធ​ហត្ថ​​​ស្រុក​សំពៅលូន​​បាន​​ប្រាប់​តាម​​ទូរស័ព្ទ​​ថា ក្មេង​ប្រុស​ដែល​ស្លាប់​នោះ​ឈ្មោះ​​វុន ផាន់នី ​ អាយុ​១១ឆ្នាំ​ ។ ​​​

ក្មេង​ប្រុស​នេះ​​​បាន​យក​​​​កាំ​ភ្លើង​​ព្រៃ​ដែល​​ឪពុក​កែច្នៃ​​​ទុក​សម្រាប់​បាញ់​​សត្វ​​ព្រៃ និងការ​ពារ​សុវត្ថិ​ភាព​​ផ្ទះ​មក​លេង​ ខណៈ​ឪពុក​ម្ដាយមិន​នៅ​ផ្ទះ​​​​បណ្ដាល​ឱ្យ​ផ្ទុះ​​ត្រូវ​ចំ​សៀត​ផ្កា​​​ខាង​ស្ដាំ​ស្លាប់​ភ្លាមៗ​ នៅ​នឹងកន្លែងកើត​ហេតុ​​ ។​​​ អ្នក​ភូមិ​បាន​ដឹង​រឿង​​នេះ​ក្រោយ​​ពី​ឮស្នូរ​ផ្ទុះ​កាំ​ភ្លើង​​​ ​ក៏​​​រាយការណ៍​ប្រាប់​សមត្ថកិច្ច​​ និង​អាណា​​ព្យាបាល​​របស់​ក្មេង​រង​គ្រោះ​​ភ្លាម​ៗដែរ​ ។ ​លោ​ក​អញ​ កាម៉ាល់ ​ប្រាប់​ថា ​សមត្ថ​កិច្ច​​​បាន​ដក​​ហូត​កាំ​ភ្លើង​​កែ​ច្នៃ​​នោះ​ហើយ​​ ប៉ុន្តែបុរស​ជា​ឪពុក​​​​អាច​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​​​ បើ​តុលាការ​​​រក​ឃើញកំហុស​​អំពីការ​​លាក់ទុក​អាវុធ​​កែ​ច្នៃ​​រហូត​​បង្ក​​ឱ្យមានមនុស្ស​ស្លាប់​​បែបនេះ​​ ព្រោះ​កាំ​ភ្លើងកែច្នៃ​​​ក៏ជា​អាវុធ​ខុស​ច្បាប់​ដែរ ៕​