ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កងរាជ​អាវុធហត្ថ​ចាប់ខ្លួន​ស្ត្រី​ជា​អតីត​នាយិកា​ក្រុម​ហ៊ុន​ទេសចរណ៍

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ សមត្ថកិច្ច​​ការិយាល័យ​ស្រាវ​ជ្រាវ​បទល្មើស​​​ព្រហ្មទណ្ឌ​ទីបញ្ជាការ​កង​​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​កាល​ពី​វេលា​ម៉ោង​​​១០ព្រឹក​ថ្ងៃទី​១៧ កក្កដា ២០១៣ នេះ ​បាន​ចាប់​​​ខ្លួន​ស្ត្រី​ម្នាក់​ជា​អតីត​នាយិកាក្រុមហ៊ុន​ទេ​សចរណ៍​មួយ​ទៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ពាក់​ព័ន្ធពីបទ​ឆបោក​​ចេញ​មូល​ទានបត្រ​គ្មាន​សាច់ប្រាក់​ តាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​យន់ យុវរិទ្ធ ។

រាជធានីភ្នំពេញ ​៖ សមត្ថកិច្ចការិយាល័យ​ស្រាវ​ជ្រាវ​បទល្មើស​​​ព្រហ្មទណ្ឌ​ទីបញ្ជាការ​កង​​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​កាល​ពី​វេលា​ម៉ោង​​​១០ព្រឹក​ថ្ងៃទី​១៧ កក្កដា ២០១៣ នេះ ​បាន​ចាប់​​​ខ្លួន​ស្ត្រី​ម្នាក់​ជា​អតីត​នាយិកាក្រុមហ៊ុន​ទេ​សចរណ៍​មួយ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ពាក់​ព័ន្ធពីបទ​ឆបោក​​ចេញ​មូល​ទានបត្រ​គ្មាន​សាច់ប្រាក់​ តាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ​យន់ យុវរិទ្ធ ។

ស្ត្រី​អតីត​នាយិកា​នោះ​ឈ្មោះ​ឡុង សុភា អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១១៩A ភូមិព្រៃតានូ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មាន​
ជ័យ​ ។

ការ​ចាប់​ខ្លួន​នេះ​យោង​តាមដីកា​​បញ្ជា​​ឱ្យ​​ចូល​ខ្លួន​លេខ​១៣១ អយឋ ចុះថ្ងៃទី​២៨ មិថុនា ២០១៣ ដោយ​លោកសៀង សុខ ព្រះ​រាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​រាជធានីភ្នំពេញ ៕