ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានចោរ​ស្រីវ័យក្មេង​លួចកាត់ខ្សែ.កនៅផ្សារត្រពាំង​អំពិល

10 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ចោរស្រីវ័យក្មេង​ដៃឆើតម្នាក់ ​ត្រូវប្រជាពលរដ្ឋ​ចាប់ខ្លួនបាន បន្ទាប់ពី​លួច​កាត់​ខ្សែ​.កប្លាទីនរបស់​ក្មេង​ប្រុសនៅ​ក្នុង​ផ្សារ​​ត្រពាំ​ងអំពិល ហើយ​ព្យាយាម​រត់​គេចកាលពី​វេលា​ម៉ោង​៩ និង​៣០នាទីព្រឹក​ថ្ងៃទី​១៧ កក្កដា ២០១៣ នេះ ស្ថិតក្នុងឃុំ​ត្រពាំង​គង ស្រុក​​​សំរោង​ទង ខេត្តកំពង់ស្ពឺ ​។

​ចោរស្រីនោះបាន​សារភាព​ប្រាប់​សមត្ថកិច្ចថា រូបគេឈ្មោះណុច ចាន់​ ភេទស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅភូមិ​ប៉ប្រក​ខាង​ជើង សង្កាត់​​កាកាប ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ​ ​បានជិះ​តាក់​ស៊ី​ពីភ្នំពេញ​មក​ផ្សារ​ខាងលើ បំណង​ដើម្បី​ធ្វើ​សកម្ម​ភាព ។ ​

តាម​ប្រភព​ពី​យាយ​​របស់​ក្មេង​ប្រុសរងគ្រោះ​បាន​ឱ្យ​ដឹងថា មុន​ពេលកើតហេតុគាត់​បានពរ​ចៅអាយុ​៣ឆ្នាំ​មក​ផ្សារ​ត្រពាំងអំពិល ខណៈ​ដែលគាត់កំពុង​ទិញ​ម្ហូប ក៏មាន​ក្មេងស្រីម្នាក់​ឈរពីក្រោយ​កលូក​យក​ខ្សែ​.ករបស់ចៅគាត់កាត់ រួចព្យា​យាម​រត់​គេច​ខ្លួន តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏ស្រែក​ឆោឡោឡើង ​ក៏​ចាប់ខ្លួនបានបញ្ជូន​ឱ្យ​សមត្ថកិច្ច​​តែម្តង ៕