ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ឡិច​ស៊ីស​ស្រវឹង​បើក​បុក​បង្គោ​លភ្លើងរួច​​​ជ្រុល​បុក​ខឿន​ថ្នល់​ព្យាយាម​បើក​រត់​គេច​ទាំង​រថ​យន្ត​បែក​កង់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​បាន​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ បាន​ជិះ​រថ​យន្ត​ឡិច​ស៊ីស​470 ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2D-7684 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​នត​ប្រ៊ីត​ ក្នុង​ទិស​ដៅ​ពីត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​ចំណុច​មុខ​បុរី​ពិភព​ថ្មី​ ខាង​ជើង​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ រថ​យន្ត​បាន​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ១ដើម​ រួច​ជ្រុល​ទៅ​បុក​ខឿន​ថ្នល់​ បណ្តាល​ឱ្យខូច​ខាត​អស់​ ២កង់​ ចំណែក​​រថ​យន្ត​បង្ក​បែក​កង់​មុខ​ហើយ​ព្យា​យា​មបើក​រត់​គេច​ត្រូវ​សមត្ថ​​កិច្ច​ចាប់​ឃាត់​បាន​ ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១​ និង ៤០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦​ កក្កដា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​ជំនាញ​បាន​ធ្វើ​ការ​វាស់​វែង​ និង​នាំ​យក​រថ​យន្ត​បង្ក​ទៅរក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕