ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ជីវិត​អភ័ព្វ​មុខ​ដូច​នាយ​ច​យ​អត់​ទឹក​ត្រឹមតែ​១​ម៉ោង​ប្រកាច់​ភ្លាម

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០១០ ម៉ោង ១៦:៥៥

យុវជនអ៊ុយ ហន អាយុ​២៥​ឆ្នាំមានមុខមាត់ដូចនាយចយ

កោះសន្តិភាព

យុវជនអ៊ុយ ហន អាយុ​២៥​ឆ្នាំមានមុខមាត់ដូចនាយចយ

ខេត្ដកំពង់ឆ្នាំង ៖ ស្ថិត​ក្នុង​ទឹកមុខ​ស្លេកស្លាំង សក់​ក្បាល​ស្ដើង ស្បែក​ស្ងួត បញ្ជាក់​ថា ជា​មនុស្ស​ពុំ​សូវ​មាន​សុខភាព​ល្អ ឯមុខ​មាត់ដូច​ទៅ​នឹង​អ្នក​កំប្លែង​ម្នាក់ គឺ​នាយ “​ច​យ​” ប៉ុន្ដែ​យុវជន​ម្នាក់​នេះ គឺ​ចម្លែក​អត់​ទឹក​មិនបាន​បើ​ខ្វះ​ទឹក​ត្រឹមតែ​១​ម៉ោងច្បាស់​ជា​ត្រូវប្រកាច់​មិន​ខាន ។

យុវជន​ដ៏​កំសត់​នេះ​និយាយ​ថា  រូបគេឈ្មោះ​អ៊ុយ ហន អាយុ​២៥​ឆ្នាំ មាន​បងប្អូន៣​នាក់ ម្ដាយ​ឈ្មោះ​អ៊ុយ ហៀ​ក អាយុ​៥៥ឆ្នាំ ឪពុក​ស្លាប់​ចោល​តាំងពីរ​រូបគេ​នៅ​តូច​ៗម្ល៉េះ សព្វថ្ងៃ​រស់នៅ​ភូមិ​អូរ​សណ្ដាន់ ឃុំ​ទឹក ហូត ស្រុក​រលាប្អៀរ ។ រូបគេ​សព្វថ្ងៃ​ប្លែកខុស​គេ គឺ​អត់​ទឹក​មិន​បាន​ដែល​រៀង​រាល់​កន្លះ ម៉ោង​ត្រូវ​ងូតទឹក​ម្ដង ឬ​ត្រូវ​យក​ទឹក​ចាក់​លើក្បាល​ម្ដង ព្រោះ​បើ​មិន​អ៊ីចឹង​ទេ គឺ​ត្រូវ​ក្ដៅខ្លាំង ហើយនឹង​ត្រូវ​ប្រកាច់​មិន​ខាន ។ ក្រៅពីមាន​ភាព​ចម្លែក​ដែល​ពិបាក​ក្នុង​ការ​រស់នៅនេះ​ហើយ គឺ​ស្បែក​មិន​មាន​រន្ធ​ញើស​ទេ ដែលប្រហែល​មក​ពី​កត្ដា​នេះ​ហើយ​ទើប​រូបគេត្រូវការ​ទឹកជា​ប្រចាំ​នោះ ។

យុវជន​រូប​នេះ​បន្ដ​ថា ដោយ​ឃើញ​នាយច​យ​តាម​កញ្ចក់​ទូរទស្សន៍​ដែល​មានមុខមាត់ដូច​រូបគេ​បែប​នេះ រូបគេ​ក៏​ចង់​ក្លាយ​ខ្លួន​ជា​អ្នកកំប្លែង ឬ​សំដែង​ដែរ ប៉ុន្ដែ​មើលទៅ​មិន​អាចទៅ​រួច​ទេ ព្រោះតែ​រូបគេ​ចាញ់​ថ្ងៃ និង​ត្រូវការ​ទឹកជា​ប្រចាំ​យ៉ាងនេះ ។ សព្វថ្ងៃ​រូបគេ​មិនហ៊ាន​ចេញ​ដើរទៅ​ណា​ឆ្ងាយ​ៗ​ទេ គឺ​នៅផ្ទះ  និង​ត្រៀម​ឱ្យ​មាន​ទឹកជា​ប្រចាំ ។ ដោយសារតែ​បែប​នេះ​ហើយ​គួប​ផ្សំ​នឹង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ផង ទើប​រូបគេ​ពុំ​បាន​ចូល​រៀនសូត្រ​នឹង​គេ ។ ក្នុង​ចំណោម​បងប្អូន​៣​នាក់ (​ប្រុស​២ ស្រី​១) គឺ​រូបគេ​ចម្លែក​តែ​ម្នាក់ឯង​ទេ ចំណែក​បងប្អូន​២​នាក់​ទៀត មាន​កាយសម្បទា​ត្រឹមត្រូវ ។  ពេល​សួរ​ថា តើ​ចង់​មានគូស្រករ​ទេ? នាយ​អ៊ុយ ហន ដែល​មុខមាត់ ដូច​នាយ​ច​យ​ឆ្លើយ​ថា “​ចង់​មាន​ប្រពន្ធ​ដែរ តែ​តើ​នរណា​គេ​នឹង​ស្រលាញ់​ខ្ញុំ? សំរាប់​រូប​ខ្ញុំ គឺ​មាន​លទ្ធភាព​... ថ្វីបើ​រូប​ខ្ញុំ​ប្លែក​ខុស​គេមែន​ក៏​ដោយ​” ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd