ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ត្រី​ផ្ទុះកង់​ក្រោយ​ក្រឡាប់​ចាក់​ត្រី​ចោលលើ​ថ្នល់​ជាតិ​លេខ​៥​

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ រថ​យន្ត​ដឹក​ត្រី​មួយ​គ្រឿង​បាន​ក្រឡាប់​ដេក​លើ​ថ្នល់​ជាតិ​​លេខ​៥​ បណ្តាល​ឱ្យ​ត្រី​ស្ទើរ​ទាំង​អស់​ធ្លាក់​ចូល​ប្រឡាយ និង​ធ្លាក់​រប៉ាត់​រប៉ាយ​ពេញ​ថ្នល់​ ថែម​ទាំង​បង្ក​​ឱ្យ​ខូច​ខាត​ស្លាក​គណ​បក្ស​​ប្រជា​ជន​មួយ​ផ្ទាំង​ និង​ស្លាក​សញ្ញា​ចរា​ចរណ៍​តាម​ដង​ផ្លូវ​មួយ​ផ្ទាំង​ដែរ បន្ទាប់​ពី​រថ​យន្ត​នោះ​​ផ្ទុះ​កង់​ក្រោយបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ មិថុនា ២០១៣ ​​ត្រង់​ចំណុច​ភូមិ​កាច់​រទេះ ឃុំ​កំពង់់​ព្រៀង​ ស្រុក​សង្កែ​ ។

​សមត្ថ​កិច្ច​ស្រុក​សង្កែ​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​នោះ​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​(កូរ៉េ​)​ប្រភេទ​៥​តោន ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​ បើក​បរ​ដោយ​បុរស​ឈ្មោះ​ស រតនា អាយុ​២៤​ឆ្នាំ នៅ​ខេត្ត​កំពង់​ធំ​ រង​របួស​មធ្យម​ ។ មូល​ហេតុ​ដែល​បង្កឱ្យ​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​តែ​អ្នក​បើក​បរ​មាន​ការ​ធ្វេស​ប្រហែស​ផ្នែក​បច្ចេក​ទេស​​មិន​បាន​ពិនិត្យ​មើល​សំបក​កង់​ ។

ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​ជំនាញ​​បាន​ស្ទូច​រថ​យន្ត​​​បង្ក​នេះ​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ដើម្បី​ដោះ​ស្រាយ​សំណង​នៃ​ការ​ខូច​ខាត​សម្បត្តិ​សាធារណៈ​តាម​ដង​ផ្លូវ​ រី​ឯ​ត្រី​រ៉ស់​ដែល​រាយ​ប៉ាយ​ពេញ​ថ្នល់​ត្រូវ​ដោះ​ស្រាយ​ខ្លួន​ឯង​ ៕