ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​សម្រាល​កូន? ពេជ្រ សេរីរ័ត្ន បង្ហោះ​ឈុត​អាវគេង​យប់​សិចស៊ី​​តាម Facebook

10 ឆ្នាំ មុន

បន្ទាប់​ពី​សម្ញែងដើមទ្រូង​ទ្រលុក​​ទ្រលន់​​ទាក់​ភ្នែក​​មហា​ជន​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​នោះ អតីតពិធីការិនី​ទូរទស្សន៍​បាយ័ន​ល្បី​ឈ្មោះ​មួយ​រូប​នាង​ពេជ្រ ​សេរី​រ័ត្ន ​ដែល​ត្រូវ​​​បាន​អ្នក​កាសែត​ និង​ទស្ស​និក​​ជន​​​តាម​ប្រមាញ់​​អំពីថា មួយ​​រយៈ​នេះ​តើនាង​កំពុង​លាក់​​ខ្លួនសំងំ​​សម្រាល​កូន ឬ​យ៉ាងណា? ​ស្រាប់តែថ្មីៗ​​នេះគេឃើញ​នាង​បាន​សម្ញែង​ភាពសិចស៊ី​ជាមួយ​អាវ​​គេង​យប់​មួយ​ឈុត​ទៀត ហើយ​បង្ហោះ​លើ​​ទំព័រ​​

បន្ទាប់​ពី​សម្ញែងដើមទ្រូង​ទ្រលុក​​ទ្រលន់​​ទាក់​ភ្នែក​​មហា​ជន​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​នោះ អតីតពិធីការិនី​ទូរទស្សន៍​បាយ័ន​ល្បី​ឈ្មោះ​មួយ​រូប​នាង​ពេជ្រ ​សេរី​រ័ត្ន ​ដែល​ត្រូវ​​​បាន​អ្នក​កាសែត​ និង​ទស្ស​និក​​ជន​​​តាម​ប្រមាញ់​​អំពីថា មួយ​​រយៈ​នេះ​តើនាង​កំពុង​លាក់​​ខ្លួនសំងំ​​សម្រាល​កូន ឬ​យ៉ាងណា? ​ស្រាប់តែថ្មីៗ​​នេះគេឃើញ​នាង​បាន​សម្ញែង​ភាពសិចស៊ី​ជាមួយ​អាវ​​គេង​យប់​មួយ​ឈុត​ទៀត ហើយ​បង្ហោះ​លើ​​ទំព័រ​​ហ្វេស​ប៊ុក​គួរ​ឱ្យ​ចាប់​អារម្មណ៍ ។

ពេជ្រ​ សេរីរ័ត្ន ​​អាច​រាប់ថា  ជា​ពិធី​ការិនី​​ចាស់​វស្សា​ម្នាក់​របស់​ទូរទស្សន៍​បាយ័ន​ កាល​ពី​អំឡុង​​ឆ្នាំ​២០០៥-២០០៦-២០០៧ ​ហើយ​ត្រូវ​បាន​បាត់​ខ្លួន​ជា​ពិធីការិនី​​​ជា​ច្រើន​ឆ្នាំ​ធ្វើ​ឱ្យ​​អ្នក​ខ្លះ សង្ស័យ​ថា ​នាង​សំងំរស់នៅ​ជាមួយ​​បុរស​អ្នក​មាន​ណា​ម្នាក់ ហើយ​​មន្ទិល​ទៀតថា នាងសំងំ​សម្រាលកូន​… ស្រាប់​តែ​ថ្មីៗ​នេះ​​គេ​ឃើញ​នាង​បង្ហោះ​រូប​​សិច​​ស៊ី​ដោយ​​ពាក់​​អាវ​គេង​យប់​គ្មាន​​អាវក្នុង​ដូចស្រីស្រស់​ គង់ វង្ស​យ៉ាទី ពិធី​ការិនី​ទូរទស្សន៍​ CTN ដែលបង្ហោះ​​នៅ​​លើ Account Facebook ​របស់នាង​​ផង​ដែរ ។

ការ​បង្ហោះ​រូប​ភាព​ពាក់​​អាវគេង​យប់​អត់​​អាវ​ក្នុង​ដូច កញ្ញា​ពិធី​ការិនី គង់ វង្ស​​យ៉ាទី ​បែប​នេះ​មិន​មែន​​ជាការ​ខុស​ឆ្គង​អ្វីធ្ងន់​​ធ្ងរនោះ​ទេ ​ព្រោះ​វាក្តៅ​ស្អុះ… ប៉ុន្តែ​​ត្រូវបាន​មហា​ជន​​រិះ​​គន់​ថា ពេជ្រ​ សេរីរ័ត្ន ​កំពុង​តែដើរ​តាម​គន្លងរបស់​គង់ វង្សយ៉ាទី ដើម្បី​ទាក់​ភ្នែក​​អ្នក​ផង​ទាំង​ឡាយ ។

អតីត​ពិធី​ការិនី​សម្តី​ផ្អែម​​​របស់​ទូរទស្សន៍​បាយ័នពេជ្រ សេរី​រ័ត្ន ​រូប​នេះ​ធ្លាប់​​មាន​រឿង​​ចម្រូងចម្រាស និង​បែក​បាក់​​ស្នេហា​ជា​មួយ​លោក​គង់ វិសាល ​អ្នក​រៀប​ចំ​កម្ម​វិធី​សិល្បៈ ​​តន្ត្រី​ ប្រចាំ​ស្ថានីយ​​ទូរទស្សន៍​​បាយ័ន​ដូចគ្នា​កាល​ពី​អំឡុង​ឆ្នាំ​​២០០៧ ​ហើយ​​បន្ទាប់​មក​នាង​បាន​​ដក​ខ្លួន​ថយ​ពីពិធីការិនី​ និងបាត់​ដានរហូត​មក… ​ដែលធ្វើឱ្យ​គេ​​សង្ស័យ​ថា នាង​​មាន​បុរស​​អ្នក​​មាន​ប្រាក់-អំណាច​ចិញ្ចឹម និង​ថា កំពុង​​មាន​កូន… រឿង​នេះគឺ​ស្ថិត​ក្នុង​ការ​​តាម​ប្រមាញ់​របស់​មហា​ជន ៕