ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​កំរោល​ចូល​ យក​ភ្លើង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​

10 ឆ្នាំ មុន

ខេត្តស្វាយ​រៀង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​បុរសរូបនេះ​យក​ភ្លើង​ទៅ​ដុតផ្ទះ​ប្រជាពលរដ្ឋ​ បណ្តាល​ឱ្យឆេះ​ផ្ទះ​១ខ្នង​ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ក៏​នាំគ្នា​វាយកញ្ចក់​អង្អួច​ និង​​​ទ្វារ ទំលុះចូល​ដើម្បី​បា.ញ់ទឹកពន្លត់ នៅវេលាម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១ មិថុនា ២០១៣ នេះ នៅភូមិ​ចុងព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង រីឯជន​បង្ក​ត្រូវបានឃាត់ខ្លួនបាន​ភ្លាម​​ដែរ។

ខេត្តស្វាយ​រៀង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​បុរសរូបនេះ​យក​ភ្លើង​ទៅ​ដុតផ្ទះ​ប្រជាពលរដ្ឋ​ បណ្តាល​ឱ្យឆេះ​ផ្ទះ​១ខ្នង​ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ក៏​នាំគ្នា​វាយកញ្ចក់​អង្អួច​ និង​​​ទ្វារ ទំលុះចូល​ដើម្បី​បាញ់ទឹកពន្លត់ នៅវេលាម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១ មិថុនា ២០១៣ នេះ នៅភូមិ​ចុងព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង រីឯជន​បង្ក​ត្រូវបានឃាត់ខ្លួនបាន​ភ្លាម​​ដែរ។

សមត្ថកិច្ច​បានឱ្យ​ដឹងថា ជនបង្ក​ឈ្មោះ​សូ សៅ ភេទប្រុស អាយុ​២៨​ឆ្នាំ រស់នៅភូមិ​វាលយន់ សង្កាត់ស្វាយរៀង ក្រុង​ស្វាយរៀង ហើយ​រៀង​រាល់​ថ្ងៃសីល បុរស​រូប​នេះ​តែងតែ​ធ្វើ​ទុក្ខនៅមិនសុខក៏យក​ភ្លើង​ដុត​ផ្ទះ​របស់គេ​តែម្តង ។ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនបង្ក​​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត ៕

 

​​