ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ បញ្ញាពេជ្រ ប្រកាស​សុំរកជំនួយ ខណៈជំងឺ​ធ្វើទុក្ខខ្លាំង (មានវីដេអូឃ្លីប)

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជួប​ជាមួយ​អតីត​តារាចម្រៀង​​ពៅ បញ្ញាពេជ្រ បាន​រៀប​រាប់​ទាំងទឹកភ្នែក​ប្រាប់​កោះ​សន្តិភាព​នៅព្រឹកថ្ងៃទី​១ មិថុនា នេះថា ជំងឺ​​របស់នាង​កំពុង​​តែ​វិវដ្ត​ទៅ​រក​ស្ថានភាព​ធ្ងន់​ធ្ងរណាស់ ដែល​ធ្វើ​ឱ្យ​នាង​មានការ​ឈឺ​ចុកចាប់​ពេញ​​រាងកាយ​ទាំងអស់ ហើយ​នាង​មិន​អាច​ទ្រាំ​បាន​នោះ​​ទេ ។ ចំណែក​ឯ​ការ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ​កាលពី​មុន​ គឺ​លែង​មាន​ប្រសិទ្ធ​ភាព​ទៀតហើយ ចាំ​បាច់​ត្រូវ

រាជធានីភ្នំពេញ ៖ ជួប​ជាមួយ​អតីត​តារាចម្រៀង​​ពៅ បញ្ញាពេជ្រ បាន​រៀប​រាប់​ទាំងទឹកភ្នែក​ប្រាប់​កោះ​សន្តិភាព​នៅព្រឹកថ្ងៃទី​១ មិថុនា នេះថា ជំងឺ​​របស់នាង​កំពុង​​តែ​វិវដ្ត​ទៅ​រក​ស្ថានភាព​ធ្ងន់​ធ្ងរណាស់ ដែល​ធ្វើ​ឱ្យ​នាង​មានការ​ឈឺ​ចុកចាប់​ពេញ​​រាងកាយ​ទាំងអស់ ហើយ​នាង​មិន​អាច​ទ្រាំ​បាន​នោះ​​ទេ ។ ចំណែក​ឯ​ការ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ​កាលពី​មុន​ គឺ​លែង​មាន​ប្រសិទ្ធ​ភាព​ទៀតហើយ ចាំ​បាច់​ត្រូវ​ប្តូរ​ថ្នាំ​ តែ​ថ្លៃ​ថ្នាំ​ក៏​មាន​តម្លៃ​ខ្ពស់ៗ ​ហើយ​នាងគ្មានលទ្ធ​ភាព​​រក​ប្រាក់​ព្យាបាល​បន្ត ដូច្នេះ​នាង​ក៏​សម្រេច​ចិត្ត​បញ្ចេញ​វីដេអូពី​កន្លែងព្យា​បាល ដើម្បី​សុំ​​​ជំនួយ​ពី​សប្បុរសជន និងអ្នក​សិល្បៈ​នានា​ ដែល​ចង់​ជួយ​ដោយក្តីអនុគ្រោះ ។

គួរបញ្ជាក់ថា អតីត​​តារាចម្រៀង​​ ពៅ បញ្ញាពេជ្រ ដែលកន្លងមក​កោះសន្តិភាពបានប្រាប់ថា នាង​កំពុង​តែ​ចាប់​​ផ្តើម​ហាត់​ច្រៀង​ឡើង​​វិញ​ និង​ត្រៀម​ចេញ​មុខ​ជាថ្មី​ម្តងទៀត​នៅ​ក្នុង​វិស័យ​សិល្បៈនោះ ខណៈនេះជំងឺរបស់​នាង​បាន​ធ្វើទុក្ខយ៉ាង​ខ្លាំង រហូត​ដល់ទ្រាំ​មិន​បាន​ ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ខេមា កាលពី​ម៉ោង៩យប់​ថ្ងៃទី​៣០ ឧសភា ២០១៣ កន្លងមក​ ៕