ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូ​តូ​បុក​គោ​យន្តកន្ត្រៃ​យ៍​​​ពី​ក្រោយ​ធ្លាយ​ពោះ​វៀន​ស្លា.ប់

10 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ៖ បុរសម្នាក់​បាន​ធ្លាយ​ពោះ​វៀន​ស្លា.ប់​ភ្លាម​ៗនៅ​នឹង​កន្លែង ​ដោយ​សារ​ជិះ​ម៉ូ​តូ​បុក​គោ​យន្តកន្ត្រៃ​យ៍​​​ពី​ក្រោយ​ពេញ​ទំ​ហឹង​ ខណៈ​អ្នក​បើក​គោយន្ត​ស្រវឹង​​ទៅមុខ​លែង​រួច​​ចតកណ្តាល​ផ្លូវ​គ្មាន​ដាក់ភ្លើង​សញ្ញា​ ឫចំណាំងផ្លាត បង្កឲ្យមានគ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ឋត់កើត​ឡើង កាលពី​វេលា​ម៉ោង​៩និង​២០នាទី​យប់​ថ្ងៃទី​៣០ ឧសភា ២០១៣

ខេត្តបន្ទាយ​មាន​ជ័យ៖ ម្នាបុរសក់​បាន​ធ្លាយ​ពោះ​វៀន​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង ​ដោយ​សារ​ជិះ​ម៉ូ​តូ​បុក​គោ​យន្តកន្ត្រៃ​យ៍​​​ពី​ក្រោយ​ពេញ​ទំ​ហឹង​ ខណៈ​អ្នក​បើក​គោយន្ត​ស្រវឹង​​ទៅមុខ​លែង​រួច​​ចតកណ្តាល​ផ្លូវ​គ្មាន​ដាក់ភ្លើង​សញ្ញា​ ឫចំណាំងផ្លាត បង្កឲ្យមានគ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ឋត់កើត​ឡើង កាលពី​វេលា​ម៉ោង​៩និង​២០នាទី​យប់​ថ្ងៃទី​៣០ ឧសភា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុង​ភូមិ​អូរ​អម្ពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ។

អ្នក​ស្លាប់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ អ៊ុន សុធា អាយុ ​២៧ឆ្នាំ មានទីលំ​នៅភូមិ​កើត​ហេតុ ជិះម៉ូ​តូ​ម៉ាកឌ្រីម​សេ​១២៥ស៊េរី​២០១២ ​ ចំណែក​អ្នក​បើក​គោ​យន្តឈ្មោះ សុខ ចាន់ អាយុ៥២ឆ្នាំ មានទី​លំនៅ​ភូមិ​ខាងលើ​ដូចគ្នា ក្រោយ​ពី​កើត​ហេតុ​ដាក់​មេប្រូច​បាត់​ស្រមោល ។