ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​បើក​បុក​គ្នា បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ម៉ូតូ​ពីរ​គ្រឿង​មួយគ្រឿង​ម៉ាក ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AE-6774 និង​មួយគ្រឿង​ទៀត​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1D-0376 ត្រូវ​ម្ចាស់​ម៉ូតូ​បើក​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​ផ្លូវកែង​បែក​ជា​៣ នៅតាម​បណ្តោយ​ផ្លូវ ២០០៤ កែង​ផ្លូវ​ឌួង​ងៀប ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ១០​នឹង​០០​នាទី​យប់ ថ្ងៃទី​២៥ ឧសភា ២០១៣ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងពីរ​គ្រឿង​រងរបួស​ធ្ងន់​។ ​ ​

ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើនេះ នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ ដោយសារ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរ​ចរអូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕ ​