រាជធានីភ្នំពេញ៖ ម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ និងមួយគ្រឿងទៀតម៉ាក ស្មាស់ ពណ៌ខ្មៅ ស៊េរី២០០៨ បានបើកបុកគ្នាពេញទំហឹងនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ១១នឹង១០នាទីយប់ ថ្ងៃទី១៩ ឧសភា ២០១៣។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាកសេ១២៥ ជិះគ្នា២នាក់ ជាបុរស បើកតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកស្មាស ដែលជិះគ្នា៣នាក់ សុទ្ធតែជាស្រី ចំពាក់កណ្តាលម៉ូតូពេញទំហឹង ខណៈពេលដែលនារីបីនាក់ខាងលើនេះ ជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង បំណងបត់ឆ្វេងដើម្បីឆ្លងផ្លូវ ក៏ត្រូវម៉ូតូសេ១២៥បើកបុក បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕




ចែករំលែកព័តមាននេះ