ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អត្រា​ស្លាប់​ដោយជំងឺ​មហារីក​មាត់​ស្បូន​ច្រើន​​ជាង​​គេ​​នៅ​​ក្នុង​​តំ​បន់​​អា​ស៊ី​​អាគ្នេយ៍

12 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្នុងគោល​បំណងអប់រំ​ដល់​ប្រជា​ពលរដ្ឋក្នុង​ប្រទេស​កម្ពុជា​ ឱ្យមានការ​យល់​ដឹង​ច្បាស់​អំពី​ជំងឺ​មហា​រីក​មាត់​ស្បូន​និង​វិធីបង្ការជំងឺ​នេះ​ ក្រសួង​សុខា​ភិបាល​បាន​សហការ​ជា​មួយ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ សហភាព​សហព័ន្ធ​យុវជ​ន​កម្ពុជា​ និង​សមាគមន៍​នាវាយុវជន​អាស៊ី​អាគ្នេយ៍កម្ពុជា​រ់ៀប​ចំ​បើក​យុទ្ធនាការ​ប្រយុ​ទ្ធ​ប្រ​ឆាំង​នឹងជំងឺ​មហារីក​មាត់​ស្បូន​លើ​ស្ត្រី​កម្ពុជា​ នៅ​ក្នុង​ឃុំ​ខ្សេម​ខ្សាន្ត ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់​ស្ពឺ កាល​ពីថ្ងៃ​ទី១២ ឧសភា ២០១៣។ ពិធី​នេះ​បានប្រព្រឹត្ត​ទៅក្រោម​អធិបតី​ភាព​លោក ហ៊ុន ម៉ានី

ខេត្តកំពង់ស្ពឺ ៖ ក្នុងគោល​បំណងអប់រំ​ដល់​ប្រជា​ពលរដ្ឋក្នុង​ប្រទេស​កម្ពុជា​ ឱ្យមានការ​យល់​ដឹង​ច្បាស់​អំពី​ជំងឺ​មហា​រីក​មាត់​ស្បូន​និង​វិធីបង្ការជំងឺ​នេះ​ ក្រសួង​សុខា​ភិបាល​បាន​សហការ​ជា​មួយ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ សហភាព​សហព័ន្ធ​យុវជ​ន​កម្ពុជា​ និង​សមាគមន៍​នាវាយុវជន​អាស៊ី​អាគ្នេយ៍កម្ពុជា​រ់ៀប​ចំ​បើក​យុទ្ធនាការ​ប្រយុ​ទ្ធ​ប្រ​ឆាំង​នឹងជំងឺ​មហារីក​មាត់​ស្បូន​លើ​ស្ត្រី​កម្ពុជា​ នៅ​ក្នុង​ឃុំ​ខ្សេម​ខ្សាន្ត ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់​ស្ពឺ កាល​ពីថ្ងៃ​ទី១២ ឧសភា ២០១៣។ ពិធី​នេះ​បានប្រព្រឹត្ត​ទៅក្រោម​អធិបតី​ភាព​លោក ហ៊ុន ម៉ានី លេខា​ផ្ទាល់សម្ដេច​​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន និង​ជាប្រ​ធានសហភាព​សហព័ន្ធយុវជន​កម្ពុជា លោកស្រី​សាស្ត្រាចារ្យ​ គ្រុយ លាង​ស៊ីម អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិ​បាល​​ទទួលបន្ទុកកម្មវិធីជាតិ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារី​មាត់ស្បូន​ និង​ជាទីប្រឹក្សា​ផ្នែករោគស្ត្រីនិង​សម្ភពនៃ​មន្ទីរ​ពេទ្យកាល់ម៉ែត​ និង​លោក​ស្រីប្រាក់ ពិសិដ្ឋ រង្សី ប្រធាន​នាយកដ្ឋាន​ការពារសុខភាព​នៃក្រសួង​សុខាភិបាល​។​

តាមរបាយ​ការណ៍​ភ្នាក់​ងារអន្តរ​ជាតិ​សម្រាប់​ការ​ស្រាវ​ជ្រាវ​អំពី​ជំងឺ​មហារីក​ (Globocan/IARC)​បាន​បង្ហាញថា​​ប្រទេស​កម្ពុជា​មាន​អត្រា​កើត​ និង​ស្លាប់​ដោយ​សារជំងឺមហា​រីកមាត់​ស្បូន​ច្រើន​ជាង​គេ​។ យុទ្ធនាការនេះ​ ប្រារព្ធធ្វើឡើងស្រប​ពេល​ដែល​ពិភព​លោកទាំង​មូលប្រារព្ធ​​ទិវាមាតា​សា​កលផង​ដែរ។ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​ ជារៀង​រាល់​ឆ្នាំមាន​ស្ត្រី​ប្រហែល​១៥០០នាក់​កើត​ជំងឺ​នេះ ហើយក្នុងនោះ​៦០​ភាគរយ ពោលគឺប្រហែល​៨០០នាក់​បានស្លាប់​។​​ បើ​ផ្អែកលើ​ស្ថិតិ​ពិភព​លោក​ជា​រួម​នៅ​រៀង​រាល់​នាទី​គឺមាន​ស្ត្រី​ម្នាក់​បាន​កើត​ជំងឺមហារីក​មាត់​​ស្បូន​ ហើយអ្វី​ដែល​គួរ​ឱ្យព្រួយបារម្ភ​បំផុត​នោះ​គឺរៀងរាល់​២នាទី​ម្ដង​មាន​ស្ត្រី​ម្នាក់​ស្លាប់ដោយសារ​ជំងឺ​នេះ៕