អាជីវករផ្សារព្រែកលៀបចាប់ខ្លួនមេតុងទីនបោកប្រាក់ជាង៣០ម៉ឺនដុល្លារប្រគល់ឲ្យសមត្ថកិច្ច (មានវីដេអូឃ្លីប)
រាជធានីភ្នំពេញ៖ ស្ត្រីមេតុងទីនម្នាក់ត្រូវបានអាជីវករផ្សារព្រែកលៀបប្រមាណ១០០នាក់ចាប់ខ្លួនប្រគល់ឲ្យប៉ូលិសស្នាក់ការប៉ុស្តិ៍ព្រែកលៀប ខណៈស្ត្រីរូបនេះបានបោកប្រាក់តុងទីនប្រមាណជាង៣០ម៉ឺនដុល្លារ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៤ ឧសភា ២០១៣ ។
ស្ត្រីមេតុងទីនត្រូវបានគេស្គាល់ឈ្មោះទឹម សុភក្តិ អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ ។
ចែករំលែកព័តមាននេះ