ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​​បុរស​ម្នាក់​ស្លាប់​ជាប់​ចំរឹង​ដែក​ក្នុង​របងផ្ទះ​អ្នក​ជិត​ខាង សមត្ថ​កិច្ច​អះអាងថា ​ជា​មនុស្ស​សរសៃ​ប្រសាទ​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ បុរស​ម្នាក់​ដែល​គេអះអាង​ថា មានជំងឺ​សរសៃប្រសាទ​ផង ត្រូវបាន​គេប្រទះ​ឃើញស្លាប់​នៅម៉ោង​៥និង៣០នាទី​ព្រឹកថ្ងៃទី១៤ ឧសភា ២០១៣ ដោយ​ដៃម្ខាងមុត​ជាប់នឹង​ចំរឹងដែក​របងផ្ទះអ្នក​ភូមិម្នាក់ ក្នុងភូមិ​កំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ។ គណៈកម្មការ​ចម្រុះមួយ​ដែល​បង្កើត ដើម្បី​​ចុះ​​ពិនិត្យ​សពនេះ​បានអះអាង​ថា ជនរងគ្រោះជា​មនុស្ស​សរសៃប្រសាទ។

មន្រ្តីមូលដ្ឋាន​និយាយថា ជនរងគ្រោះ​ឈ្មោះម៉ៅ រឿត អាយុ៥១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ មន្រ្តីដដែលថា បុរសនេះបាន​ស្លាប់ ដោយ​ដៃ​​ខាង​ស្ដាំ មុតជាប់​នឹងចំរឹងដែករបង​ផ្ទះគេ​ផ្នែកខាង​ក្នុង​ដែលជើង​ផុតពីដី តែគេមិន​ដឹងថា តើបុរសដែល​អ្នកភូមិ​ប្រាប់ថា ជាមនុស្សស្រវឹងខួប​​នេះឡើង​ផ្លោះ​ចូល​ក្នុង​របងផ្ទះ​គេទាំង​កណ្ដាលយប់​ក្នុងគោល​បំណងអ្វីទេ បានជា​មុតដៃជាប់របង​រហូតដល់​ស្លាប់បែបនេះ។

អ្នកភូមិបានបំភ្លឺថា នៅយប់កើត​ហេតុ​មានការ​រាំកម្សាន្តក្នុងពិធីមង្គលការមួយ​ក្បែរនោះ។ គ្រានោះគេឃើញ​ឈ្មោះម៉ៅ រឿត បានចូល​រាំលេង ដែល​ស្ថិតក្នុងស្ថាន​ភាពស្រវឹងជោក​ជាំទៅហើយ លុះម៉ោងប្រហែល​១០យប់​គាត់បាន​ដើរចេញពីវង់រាំ តែមិន​ដឹងទៅណាទេ។ អ្នកភូមិ​ប្រាប់ថា ជនរង​គ្រោះ​ស្រវឹងគ្មាន​ពេលស្វាង ហើយតែង​ដើរអុកឡុក​គេគ្រប់ទីកន្លែង និងជាមនុស្ស​មានជំងឺសរសៃ​ប្រសាទផងដែរ៕