រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលមានវ័យប្រហែលជាង២០ឆ្នាំ កំពុងតែស្ថិតនៅក្នុងការសង្ស័យពីបទបោកបញ្ឆោត ក្លែងបន្លំ និងបរិហារកេរ្តិ៍ បន្ទាប់ពីនារីរូបនោះបានយករូបថតរបស់អតីត Freshei Girl ឆ្នាំ២០១០ នាងថៃ នារីសុជាតា យកមកប្រើប្រាស់បង្កើតជាគណនេយ្យហ្វេសប៊ុក ដើម្បីបោកប្រាស់ទ្រព្យសម្បត្តិគេ ។
ករណីនេះបានបែកធ្លាយ បន្ទាប់ពីបុរសម្នាក់ត្រូវបានម្ចាស់គណនេយ្យហ្វេសប៊ុកដែលដាក់ឈ្មោះថា Solen Eav ដោយបានប្រើប្រាស់រូបថតរបស់អតីត Freshie Girl រូបនេះបោកប្រាស់យកទូរស័ព្ទស៊េរីទំនើបមួយគ្រឿង ហើយបុរសនោះជាអ្នកដែលមានទំនាក់ទំនងស្គាល់គ្នាជាមួយក្រុមគ្រួសាររបស់នាង ថៃ នារីសុជាតា ផងដែរ ។
រឿងហេតុមួយនេះបានធ្វើឱ្យនាង ថៃ នារីសុជាតា សម្តែងការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង និងបានអំពាវនាវឱ្យមិត្តភក្តិទាំងអស់មេត្តាកុំជឿលើការបោកបញ្ឆោតរបស់នារីម្នាក់នោះតាមបណ្តាញទំនាក់ទំនងសង្គកមមួយនេះបន្តទៀត ព្រោះគណនេយ្យហ្វេសប៊ុកនេះមិនមែនជារបស់នាងពិតប្រាកដនោះឡើយ ៕
ចែករំលែកព័តមាននេះ