ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីសែន​ព្រេន​កូន​ប្រុស​ស្រី​ភ្ញៀវ​ចូល​រួម​ពុល​ម្ហូប​៧២​នាក់​កំពុង​សង្គ្រោះ​

12 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ ក្នុងពិធី​រៀប​ចំសែន​ព្រេន​កូន​ប្រុស​ស្រី​​ជា​គូ​ស្វាមី​​និង​​ភរិយា​​​១​គូ ដោយ​មាន​ភ្ញៀវ​ពី​ទី​ជិត​​ទី​ឆ្ងាយ​បាន​​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ពិសា​​​ភោជនា​ហារ​ ស្រាប់​តែ​ពុល​​ម្ហូប​អាហារ​ចំនួន​​៧២​នាក់​កំពុង​ធ្វើ​ការ​សង្គ្រោះ​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​​ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​បុស្បូវ សង្កាត់​​​បុស្បូវ ក្រុង​សំរោង កាល​ពី​វេលា​ម៉ោង​​១១​ព្រឹក​ថ្ងៃទី ១៣ ឧសភា ២០១៣ ។

ឪពុក​ម្តាយ​កូន​ប្រុស​ស្រី​បាន​រៀប​រាប់​​ថា មុន​ពេល​កើត​ហេតុ​កូន​ប្រុស​ឈ្មោះ​តេះ ​តើប អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​​ភូមិ​រើល ឃុំ​គោក​ត្រាង ស្រុក​ពួក ខេត្ត​​សៀមរាប ​​កូន​ស្រី​ឈ្មោះ​​ឡេ គឹម​ហេង អាយុ​២៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​បុស្បូវ សង្កាត់​បុស្បូវ ​ក្រុង​សំរោង ​ខេត្ត​ឧត្ត​រ​មាន​ជ័យ ​អ្នក​ទាំង​២​នាក់​បាន​ធ្វើ​​ចំណាក​ស្រុក​ចាក​ចេញពី​ស្រុក​ខ្មែរ​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​​​ស្រាប់តែ​ជួប​​គ្នា​ស្រឡាញ់​គ្នា​ក៏​នាំ​​​គ្នា​វិល​ត្រឡប់​មក​ផ្ទះ​​ឱ្យ​​ឪពុក​ម្តាយ​ទាំង​សង​ខាង​រៀបចំ​សែន​ព្រេន​​ជា​គូ​ស្វាមី និង​ភរិយា​នៅផ្ទះ​ខាង​កូន​ស្រី​នា​ព្រឹក​ថ្ងៃទី​​១៣ ឧសភា​ ២០១៣ កន្លងទៅ ។

​ឪពុក​ម្តាយ​កូន​​ប្រុស​ស្រី​បាន​បន្ត​ទៀតថា នៅ​ក្នុង​ពិធី​នោះ​មាន​ភ្ញៀវ​​​មកពី​ទី​ជិត​ទីឆ្ងាយ​​បាន​អញ្ជើញ​​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ​ពិសា​ភោជនា​ហារ​ បន្ទាប់​​មក​ស្រាប់​តែ​មាន​ភ្ញៀវពុល​​ម្ហូប​ក្អួត​ចង្អោរ​​ជា​បន្ត​បន្ទាប់​​ចាប់​ពី​ថ្ងៃទី​​១៣ ​រហូតដល់​​ថ្ងៃទី​​១៤ ឧសភា ២០១៣ បាន​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ចំនួន​៧២​នាក់​​ ស្រី​២៦​នាក់ ៕