ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឈើ​នៅកែវសីមា​ទៀត​ហើយ​​ចាប់​មិន​ចេះ​អស់​

12 ឆ្នាំ មុន

​ខេត្ត​មណ្ឌលគិរី ៖ កំណាត់​​ឈើ​ប្រណីត​​ប្រភេទ​​ធ្នង់​ចំនួន​១០​កំណាត់​​ដែល​មាន​មុខ​កាត់​ធំៗ​ត្រូវ​​បាន​​មន្ត្រី​ជំនាញ​​ខណ្ឌ​រដ្ឋ​បាល​​ព្រៃឈើ​​ចាប់​បង្ក្រាប​​​បាន​ក្បែរ​ចំណុច​​ច្រក​របៀង​​ង៉ាំដី ខណៈ​ដែល​ក្រុម​ឈ្មួញ​កំពុង​ព្យា​យាម​ដឹកជំលៀស​យក​ទៅ​លក់​​ឱ្យ​​ថៅកែ​​វៀតណាមតាម​​ព្រំ​ដែន ។ ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​​​ការ​លួច​នាំ​ឈើ​ទៅ​លក់​តាម​ច្រក​របៀង​​ប្រព្រឹត្ត​​ទៅ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទីព្រឹក​​ថ្ងៃទី​១៣ ឧសភា ២០១៣ ​ស្ថិត​​ក្នុង​​ភូមិ​ឆ្នែង ឃុំ​ស្រែក្ទម្ព ​ស្រុក​កែវ​

​ខេត្ត​មណ្ឌលគិរី ៖ កំណាត់​​ឈើ​ប្រណីត​​ប្រភេទ​​ធ្នង់​ចំនួន​១០​កំណាត់​​ដែល​មាន​មុខ​កាត់​ធំៗ​ត្រូវ​​បាន​​មន្ត្រី​ជំនាញ​​ខណ្ឌ​រដ្ឋ​បាល​​ព្រៃឈើ​​ចាប់​បង្ក្រាប​​​បាន​ក្បែរ​ចំណុច​​ច្រក​របៀង​​ង៉ាំដី ខណៈ​ដែល​ក្រុម​ឈ្មួញ​កំពុង​ព្យា​យាម​ដឹកជំលៀស​យក​ទៅ​លក់​​ឱ្យ​​ថៅកែ​​វៀតណាមតាម​​ព្រំ​ដែន ។ ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​​​ការ​លួច​នាំ​ឈើ​ទៅ​លក់​តាម​ច្រក​របៀង​​ប្រព្រឹត្ត​​ទៅ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទីព្រឹក​​ថ្ងៃទី​១៣ ឧសភា ២០១៣ ​ស្ថិត​​ក្នុង​​ភូមិ​ឆ្នែង ឃុំ​ស្រែក្ទម្ព ​ស្រុក​កែវ​សីមា ។

​ប្រភព​បាន​និយាយ​ឱ្យ​ដឹងថា​ នៅពេល​ក្រុម​ឈ្មួញ​​កំពុង​ដឹក​ឈើ​យ​ក​ទៅ​ច្រក​ដើម្បី​​លក់​ដូរ​នោះ ស្រាប់តែ​​ម្ចាស់​ចម្ការ​ពោត​មក​ទាន់​ដោយ​ឃើញ​​ឡាន​ដឹក​ឈើ​នោះ​​កំពុង​​បើក​កិន​​ដំណាំ​របស់​ខ្លួន ​ម្ចាស់​ចម្ការ​ក៏​បាន​រាយ​ការណ៍​ទៅ​​មន្ត្រី​ជំនាញ​ដើម្បី​ចាប់​បង្ក្រាប​​តែម្តង ។ បច្ចុប្បន្ន​កំណាត់​​ឈើ​ប្រណីត​​ធ្នង់​ត្រូវបាន​​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​​កែវសីមា ​ប៉ុន្តែ​​​ពុំទាន់​​បាន​ដឹង​អំពី​ចំនួន​ម៉ែត្រគូប​នៅឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​​កំពុង​ធ្វើ​ការ​បន្ត ។

បើ​​តាម​ប្រភព​ដ៏​ច្បាស់​ការណ៍​​បាន​លួច​បង្ហើប​ឱ្យ​ដឹងថា ជារៀង​រាល់​យប់​ច្រក​​ង៉ាំ​ដី​មាន​សភាព​មមា​ញឹក​ខ្លាំង​ណាស់ ព្រោះ​​តែច្រក​មួយ​​នេះ​ជា​ច្រក​នាំ​ឈើ​ចេញ​យ៉ាង​សកម្ម ហើយ​​ក៏​នៅ​មាន​ច្រក​មួយ​ផ្សេង​ទៀត​​ដែរ ដែល​កំពុង​​ចរាចរណ៍​ឈើ​យ៉ាង​គគ្រឹក​គគ្រេង​ ​និង​​មាន​ទីតាំង​​នៅ​ជិត​គ្នា​ គឺ​ច្រក​ង៉ាំ​បាឡាង ​ដែល​ក្នុង​មួយ​យប់ៗ​​មាន​រថយន្ត​ដឹក​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​មិនតិច​ជាង​១០គ្រឿង​ឡើយ ៕