ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​២​នាក់​ប្រុង​ប្លន់​ម៉ូតូ​​ប៉ះ​ចំ​អ្នក​រត់​ម៉ូតូ​ឌុប​ឆ្លាត​បិទ​បេន​​សាំង​ម៉ូតូ​ប្រាប់​ថា អស់​សាំង

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​​ហៅ​ម៉ូតូ​ឌុប​ជិះ​ពី​ម្តុំ​ទំនប់​ទួល​គោក​ទៅ​គីឡូ​ម៉ែត្រ​លេខ​៦ ​រក​ឱកាស​ប្លន់​មិន​បានក៏​ប្រាប់​ម៉ូតូ​​ឌុប​ឱ្យ​ដឹក​​ត្រឡប់​ទៅ​ផ្ទះ​ម្តាយ​នៅ​អន្លង់​ក្ងាន​វិញ ធ្វើ​ឱ្យ​អ្នក​រត់​ម៉ូតូឌុប​មាន​ការ​សង្ស័យ​បាន​លួច​បិទ​បេន​សាំង ​ខណៈ​ពេល​ដែល​ជន​សង្ស័យ​ខ្ចី​ទូរស័ព្ទ​រួច​ហើយ​​ប្រាប់​ឱ្យឌុប​ចូល​ទៅក្នុង​ភូមិ​​បន្ត​ទៀត ​ជិះ​បាន​តែបន្តិច​​ម៉ូតូ​​​ក៏រលត់​​អ្នក​រត់​ម៉ូតូ​ឌុប​ប្រាប់​​ថា អស់​សាំង​ហើយ​ពេល​នោះ​​បាន​

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​​ហៅ​ម៉ូតូ​ឌុប​ជិះ​ពី​ម្តុំ​ទំនប់​ទួល​គោក​ទៅ​គីឡូ​ម៉ែត្រ​លេខ​៦ ​រក​ឱកាស​ប្លន់​មិន​បានក៏​ប្រាប់​ម៉ូតូ​​ឌុប​ឱ្យ​ដឹក​​ត្រឡប់​ទៅ​ផ្ទះ​ម្តាយ​នៅ​អន្លង់​ក្ងាន​វិញ ធ្វើ​ឱ្យ​អ្នក​រត់​ម៉ូតូឌុប​មាន​ការ​សង្ស័យ​បាន​លួច​បិទ​បេន​សាំង ​ខណៈ​ពេល​ដែល​ជន​សង្ស័យ​ខ្ចី​ទូរស័ព្ទ​រួច​ហើយ​​ប្រាប់​ឱ្យឌុប​ចូល​ទៅក្នុង​ភូមិ​​បន្ត​ទៀត ​ជិះ​បាន​តែបន្តិច​​ម៉ូតូ​​​ក៏រលត់​​អ្នក​រត់​ម៉ូតូ​ឌុប​ប្រាប់​​ថា អស់​សាំង​ហើយ​ពេល​នោះ​​បាន​ចុះ​បណ្តើរ​​ទាំង​​អស់​​គ្នា​ហើយ​ម្ចាស់​ម៉ូតូ​​បាន​ទារ​​យក​ទូរស័ព្ទ​វិញ ស្រាប់តែ​​ត្រូវជនសង្ស័យ​​យក​ឈើ​ជ្រុង​វាយ​ក្បាល​ពី​ក្រោយ​រួច​រត់​ចូល​ក្នុងភូមិ​បាត់ ។ ​ហេតុ​ការណ៍​នេះ​បាន​​កើតឡើង​​កាលពី​វេលា​ម៉ោង​​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃទី២ ឧសភា ​នៅភូមិ​រោង​ដំរី សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះ​ឈ្មោះ​​ចំណាន ​ភេទប្រុស អាយុ​​២៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​​នៅផ្ទះជួល​សង្កាត់​​ទឹកថ្លា ខណ្ឌសែនសុខ ​បាន​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​​គាត់​ជិះ​ម៉ូតូ​គុប​ជ្រុង ពណ៌ទឹក​ប៊ិច ​​ឌុប​ជន​សង្ស័យ​២​នាក់​ចេញពី​ម្តុំ​​ទំនប់​ទួល​គោក​ក្នុងគោលបំណង​ទៅ​គីឡូ​ម៉ែត្រ​លេខ​៦។ ​ជន​រងគ្រោះ​បាន​បន្ត​ថា ពេល​ទៅ​ដល់​គីឡូ​ម៉ែត្រ​លេខ​៦ ហើយ​ស្រាប់តែ​ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​ដឹក​ទៅ​ផ្ទះ​ម្តាយ​របស់​គេ​នៅអន្លង់​ក្ងាន​វិញ ថែមទាំង​​ប្រាប់​ឱ្យ​ជិះតាម​ផ្លូវលេខ​៥៩៨ (ផ្លូវហ្គ្រេន​ភ្នំពេញ) ។ លុះ​​ពេល​ដឹក​ត្រឡប់​​ទៅ​អន្លង់​​ក្ងាន ជនរងគ្រោះ​ជាអ្នក​​រត់​ម៉ូតូ​មាន​ការសង្ស័យ​​ទំនង​ជាចង់​ប្លន់​​យក​ម៉ូតូ​​របស់​គាត់ ឬមាន​គំនិត​​​មិន​ល្អ​អ្វីមួយ​ហើយ ៕