ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ថ្លើម​​ធំ​លួច​ម៉ូតូ​​របស់​ប៉ូលិស​​​ម្ចាស់​ទាន់​ក្របួច​ជាប់​

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​​ម្នាក់​ត្រូវ​​បាន​នគរបាល​រដ្ឋបាល​បឹង​សាឡាង ​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​​៨​និង​១៥​នាទី​យប់​ថ្ងៃទី​១ ឧសភា ​២០១៣ ​នៅ​ពេល​ធ្វើ​សកម្ម​ភាព​​លួច​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ប្រផេះ ​ស៊េរី​២០០៦ ​មួយ​គ្រឿង​របស់​ប៉ូលិស​​ ខណ្ឌ​៧មករា​ ដែល​ចតទុក​មុខ​​ផ្ទះ​លេខ​៥០B ផ្លូវ​លេខ​៣៣៦ ភូមិ​ទី១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ​តែ​លួច​មិន​បាន​សម្រេច​​ត្រូវ​ម្ចាស់​ទាន់​ស្រែក​ចោរៗ ។

​ជនសង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​ទន់ ប៊ឺ ​ភេទប្រុស អាយុ​​១៦​ឆ្នាំ ជាជនជាតិ​វៀតណាម​ មាន​ទីលំនៅសង្កាត់​​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ ។ ​ចំណែក​ម្ចាស់​ម៉ូតូឈ្មោះ​អៀង សុភី ហៅណារិន ​ភេទប្រុស អាយុ​៤៨​ឆ្នាំ ជានគរបាល​​រដ្ឋបាល​អូរ​ឫស្សី​ទី៤ ខណ្ឌ​៧មករា មាន​ទីលំនៅផ្ទះ​លេខ​២១EO ផ្លូវ​សឡា ស្ថិតក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ ។

តាមព័ត៌​មាន​ឱ្យ​ដឹងទៀតថា មុន​ពេល​កើតហេតុ​មន្ត្រី​​ប៉ូលិស​​រូប​នោះ​បាន​ធ្វើដំណើរ​ទៅលេង​ផ្ទះម្តាយ​ហើយ​បាន​ចត​ទុក​ម៉ូតូម៉ាកវ៉េវ ពណ៌​ប្រផេះ ស៊េរី​២០០៦ ​មួយ​គ្រឿង ​នៅមុខផ្ទះ​ម្តាយ​ចំណុច​កើតហេតុ​ ខណៈពេល​កំពុង​ហូប​បាយ​ ស្រាប់តែ​​ចោរ​ថ្លើម​ធំ​ដែល​ជា​ជន​ជាតិ​វៀតណាម ​ចូល​លួច​ដោយ​ប្រើ​ដែក​​សំប៉ែត​​ចុង​ស្រួច​ធ្វើ​សកម្ម​ភាព​កាច់.ក​ម៉ូតូ ។ នៅ​ក្នុង​សកម្ម​ភាព​នេះ​​ជន​សង្ស័យ​កាច់សោ​បាន​បណ្តើរ​​ចេញ​តែជាប់​​សោ.កមួយ​ទៀត​ ហើយ​ត្រូវ​ប្អូន​ថ្លៃ​របស់​មន្ត្រី​​ប៉ូលិស​​​ឃើញ​ស្រែក​ចោរៗ​​នាំគ្នា​ចេញ​ចាប់​គាប់​ជួន​ពេល​នោះ ត្រូវកម្លាំង​ប៉ូលិស​ល្បាត​នគរបាល​រដ្ឋ​បាល​បឹងសាឡាង​ ​បាន​​ជួយ​អន្តរាគមន៍​​ដេញចាប់​បានតែម្តង ៕