ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ជាអធិបតីទទួល​ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​ជប៉ុន​នាព្រឹកនេះ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធី​​​ប្រគល់-ទទួលជំនួយ​ថវិកា​ពី​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​ពិធីនេះ​រៀបចំ​ឡើង​​នាព្រឹក ​ថ្ងៃទី​៣០ មេសា ២០១៣ នៅ​ក្រសួង​ការ​បរ​ទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់ថា ឆ្លើយ​ត​ប​ទៅ​នឹង​សំណើរ​​សុំ​របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា និង​ដោយ​ឈរ​នៅលើ​ទស្សន​ៈ​ដើម្បីពង្រឹង​ទំនាក់​ទំនង​មិត្តភាព និង​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ជប៉ុន ​និង​ព្រះរាជា​ណា​ចក្រ​កម្ពុជា រដ្ឋា​ភិបាល​ជប៉ុន​​បាន​សម្រេច​ផ្តល់​ជំនួយ​កម្ចី​​​សម្បទាន​​ប្រាក់​យ៉េន​​ជប៉ុន​ចំនួន​៨.៨៥២.០០០.០០០យ៉េន (​​​ប្រាំបី​ពាន់​ប្រាំបី​​រយហាសិប​ពីរ​​លាន​​យ៉េន) ​​ស្មើ​នឹង​ប្រហែល​​​កៅ​សិប​លាន​ដុល្លារ​អាមេរិក (USD90.000.000) ជូន​ដល់​​រាជរដ្ឋា​ភិបាល​​កម្ពុជា​សម្រាប់​អនុ​វត្តគម្រោង​​កែលម្អ​​ផ្លូវជាតិ​លេខ​៥ (កំណាត់​ផ្លូវបាត់​ដំបង-សិរីសោភ័ណ) ។

សារ​លិខិត​​ប្តូរ​នឹង​ត្រូវចុះ​ហត្ថ​លេខា​​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ រវាង​លោក​ ហោ ណាំហុង ឧប​នាយក​រដ្ឋ​មន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​​ការ​អន្តរជាតិ ជាមួយ​លោក​គូម៉ាម៉ារ៉ុ ​យូជិ (KUMAMARU Yuji) ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញ​សមត្ថ​​ភាពរបស់​​ជប៉ុន​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា នៅថ្ងៃទី​៣០ មេសា ២០១៣  វេលា​ម៉ោង​៩​ព្រឹក​ នៅទីស្តីការ​ក្រសួងការបរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ៕