ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្នេហ៍​មិន​ជិះ​ម៉ូតូ​ជា​មួយ បោះ​ពួយ​បុក​រថយន្ត​បង្ហាញ​ចិត្ត​ស្មោះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ យុវជន​ឈាម​ក្តៅ​ម្នាក់​ ដោយ​សារ​តែ​ខឹង​ស្រី​ស្នេហ៍​មិន​ព្រម​ជិះ​ម៉ូតូ​ជាមួយ​ ក៏​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដោយ​ចេតនា​ ដើម្បី​សម្លា.ប់​ខ្លួន​ឱ្យ​ស្រី​ស្នេហ៍​មើល​ឃើញ​ពី​ចិត្ត​ស្មោះ​របស់​ខ្លួន​​ ដែល​មិន​ដឹង​ថា​ការ​បង្ហាញ​ពី​ចិត្ត​ស្មោះ​នេះ​ តើ​ទទួល​បាន​អ្វី​មក​វិញ​ទេ​ប្រសិន​បើ​របួស​បាក់​ដៃ​បាក់​ជើង​ ឬ​ក៏​ស្លា.ប់​នោះ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ជិត​ស្តុប​បូក​គោ​ មុខ​ឃ្លាំង​លក់​រថយន្ត​លេខ​២២​ តាម​

រាជធានីភ្នំពេញ ៖​ យុវជន​ឈាម​ក្តៅ​ម្នាក់​ ដោយ​សារ​តែ​ខឹង​ស្រី​ស្នេហ៍​មិន​ព្រម​ជិះ​ម៉ូតូ​ជាមួយ​ ក៏​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដោយ​ចេតនា​ ដើម្បី​សម្លាប់​ខ្លួន​ឱ្យ​ស្រី​ស្នេហ៍​មើល​ឃើញ​ពី​ចិត្ត​ស្មោះ​របស់​ខ្លួន​​ ដែល​មិន​ដឹង​ថា​ការ​បង្ហាញ​ពី​ចិត្ត​ស្មោះ​នេះ​ តើ​ទទួល​បាន​អ្វី​មក​វិញ​ទេ​ប្រសិន​បើ​របួស​បាក់​ដៃ​បាក់​ជើង​ ឬ​ក៏​ស្លាប់​នោះ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ជិត​ស្តុប​បូក​គោ​ មុខ​ឃ្លាំង​លក់​រថយន្ត​លេខ​២២​ តាម​មហា​វិថី​ម៉ៅ​សេទុង​ ក្នុង​ភូមិ​៩ សង្កាត់បឹង​កេង​កង​ទី៣ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៧ មេសា​ ។

ប្រភព​ព័ត៌​មាន​ពី​មិត្ត​ភក្តិ​យុវជន​ឈាម​ក្តៅ​រូប​នេះ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រូប​គេ​បាន​ជិះ​ម៉ូតូ​អាយ​ខន​ ពណ៌​ផ្ទៃ​មេឃ​លាយ​ស​ ពាក់​ស្លាក​លេខ​ កំពង់​ចាម​ 1B-0182 រួម​ជា​មួយ​មិត្ត​ភក្តិ​ និង​ស្រី​ស្នេហ៍​របស់​គេ​ទៅ​ដើរ​លេង​ រួច​ហើយ​ទៅ​រក​ហូប​ចំណី​នៅ​ម្តុំ​ស្តុប​បូក​គោ​ ។ ក្រោយ​ពេល​ចេញ​ពី​ហូប​ចុក​នោះ​ ស្រាប់​តែ​នារី​ជា​ស្រី​ស្នេហ៍​មិន​ព្រម​ជិះ​ម៉ូតូ​ជា​មួយ​ ដោយ​ជិះ​ម៉ូតូ​ជា​មួយ​មិត្ត​ភក្តិ​នារីៗ​វិញ​ ធ្វើ​ឱ្យ​យុវជន​រូប​នោះ​តូច​ចិត្ត​ ហើយ​ក៏​មាន​កំហឹង​ និង​និយាយ​ថា​ បើ​មិន​ព្រម​ជិះ​ជា​មួយ​ទេ​ គេ​នឹង​ជិះ​ម៉ូតូ​បុក​រថយន្ត​ឱ្យ​ស្លាប់​ ។ ឯ​នារី​ជា​ស្រី​ស្នេហ៍​បាន​តប​វិញ​ថា​ បើ​ចង់​បុក​ក៏​បុក​ចុះ​ ស្រាប់​តែ​យុវជន​ចិត្ត​ក្តៅ​នោះ​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​ចរា​ចរណ៍​ខាង​ឆ្វេង​ដៃ​ពី​លិច​ទៅ​កើត​ ជិះ​ទៅ​បុក​រថយន្ត​ទួរីស​ ពណ៌​ស​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2K-0466 ដែល​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ដោយ​បុក​ចំ​ពី​មុខ​រថយន្ត​ជាប់​ឆ្កឹង​ និង​ដួល​សន្លប់​រង​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន​ភ្លាមៗ​ដែរ​ ។

ក្រោយ​ពេល​កើត​ហេតុ​ ម៉ូតូ​និង​រថយន្ត​ ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរ​បាល​ចរា​ចរ​ផ្លូវ​គោក​ រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​តាម​នីតិ​វិធី​ ។

ព័ត៌​មាន​នេះ​គឺ​ជា​សារ​មួយ​សម្រាប់​យុវវ័យ​សម័យ​បច្ចុប្បន្ន​ ដែល​កំពុង​តែ​ងប់​ងុល​នឹង​ជំងឺ​ស្នេហា​ សង្សារ​ អូន​បង​ទាំង​ឡាយ​ ត្រូវ​តែ​យល់​ថា​ រាល់​ការ​ប្រព្រឹត្ត​របស់​ខ្លួន​គប្បី​ត្រូវ​ពិចារណា​ឱ្យ​បាន​សម​ស្រប​ផង​ដែរ​ ថា​តើ​គួរ​ប្រកាន់​យក​បែប​ណា ?