ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ពន្ធ​នាគារ​៥​​ឆ្នាំ​ចេញ​មកវិញ​ប្លន់​ទៀត

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​ជាប់​​ពន្ធនា​គារ​ព្រៃ.ស​ចំនួន​៥​​ឆ្នាំ ស្រាប់តែ​ចេញពី​គុក​​មិនទាន់​​បាត់​ធំ​ក្លិន​គុក​ផង បាន​មក​វាយ​ប្លន់​គេ​យក​​ម៉ូតូ​ម៉ាក​ស្គូពី​ស៊េរី​ឆ្នាំ​​២០១៣ ​បាន​សម្រេច​​កាលពី​ល្ងាច​ថ្ងៃទី​​២១ មេសា ​២០១៣ ​នៅទល់​មុខ​វិទ្យា​ល័យ​​ទួល​ប្រាសាទ សង្កាត់​ឃ្មួញ​ ​ខណ្ឌ​សែនសុខ ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ស្រាវជ្រាវ​យ៉ាង​ជំនាញ​របស់​​ប៉ូលិស​​ខណ្ឌ​សែនសុខ​ ​​បាន​តាម​ប្រមាញ់​ចាប់​ខ្លួន​ជន​​សង្ស័យ​បាន​​កាលពី​​

​រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​ជាប់​​ពន្ធនា​គារ​ព្រៃ.ស​ចំនួន​៥​​ឆ្នាំ ស្រាប់តែ​ចេញពី​គុក​​មិនទាន់​​បាត់​ធំ​ក្លិន​គុក​ផង បាន​មក​វាយ​ប្លន់​គេ​យក​​ម៉ូតូ​ម៉ាក​ស្គូពី​ស៊េរី​ឆ្នាំ​​២០១៣ ​បាន​សម្រេច​​កាលពី​ល្ងាច​ថ្ងៃទី​​២១ មេសា ​២០១៣ ​នៅទល់​មុខ​វិទ្យា​ល័យ​​ទួល​ប្រាសាទ សង្កាត់​ឃ្មួញ​ ​ខណ្ឌ​សែនសុខ ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ស្រាវជ្រាវ​យ៉ាង​ជំនាញ​របស់​​ប៉ូលិស​​ខណ្ឌ​សែនសុខ​ ​​បាន​តាម​ប្រមាញ់​ចាប់​ខ្លួន​ជន​​សង្ស័យ​បាន​​កាលពី​​ថ្ងៃទី​២៥ មេសា ២០១៣ ​ពោល​គឺ​​ចំនួន​៤​ថ្ងៃ​ក្រោយ​ពី​ជន​ល្មើស​​ធ្វើ​សកម្ម​ភាព ។

​លោក​ម៉ក់ ​ហុង​ អធិការ​នគរបាល​​ខណ្ឌ​សែនសុខ បាន​ឱ្យ​ដឹងថា ​ជន​រងគ្រោះ​ឈ្មោះ​សុខ មីនា ភេទស្រី អាយុ​​១៨​ឆ្នាំ មាន​ទី​លំនៅភូមិ​ឃ្មួញ សង្កាត់​​ឃ្មួញ​ ។ លោក​ម៉ក់ ហុង បន្តថា កាលពី​ល្ងាច​ម៉ោង​​៤​និង​៥០​នាទី​ថ្ងៃទី២១ មេសា នៅពេល​ជន​រងគ្រោះ​ជិះ​ម៉ូតូស្គូពី​​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ ស៊េរី​ឆ្នាំ​២០១៣ ​មក​ដល់​ចំណុច​មុខ​វិទ្យា​ល័យ​ទួល​ប្រាសាទ​ជាប់​ផ្លូវ​លេខ​១០១៩ សង្កាត់​​ឃ្មួញ ត្រូវ​​​ជនសង្ស័យ​ខាង​លើ​ដើរ​មក​ក្បែរ រួច​ធ្វើ​សកម្ម​ភាព​​ធាក់​​ផ្តួល​​ម៉ូតូ​ជន​រងគ្រោះ​ បណ្តាល​ឱ្យ​ដួល​រលាត់​ដៃ និង​ប្លន់​យក​ម៉ូតូ ហើយ​ជិះគេច​ខ្លួនទៅ​បាត់​ដោយ​សុវត្ថិ​ភាព ៕