ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​អាយ​ខន​ទាក់​ខ្សែ​កាបូប​ស្ត្រី​ជិះ​ស្គូពី​ដួល​បែក​អេក្រង់​ទូរស័ព្ទ​ទារ​សំណង​450​ដុល្លារ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ម៉ូតូ​អាយ​ខន​ ពណ៌​ក្រហម​លាយ​ស​ ជិះ​គ្នា​២នាក់​ ស្រី​ម្នាក់​ ប្រុស​ម្នាក់​ ទៅ​ទាក់​ខ្សែ​កាបូប​របស់​នារី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​ស្គូពី​ ពណ៌​ទឹក​ក្រូច​លាយ​ស​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​រលាត់​ដៃ​ជើង​ទាំង​អស់​គ្នា​ ប៉ុន្តែ​ស្ត្រី​បើក​ម៉ូតូ​ស្គូពី​បាន​ដួល​បែក​អេក្រង់​ទូរស័ព្ទ​អាយ​ហ្វូន​ហ្វ័រ​អេស​ មួយ​គ្រឿង​ ទារ​សំណង​៤៥០​ដុល្លារ​ ពី​ភាគី​ជិះ​ម៉ូតូ​អាយ​ខន​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​

រាជធានីភ្នំពេញ ៖​ ម៉ូតូ​អាយ​ខន​ ពណ៌​ក្រហម​លាយ​ស​ ជិះ​គ្នា​២នាក់​ ស្រី​ម្នាក់​ ប្រុស​ម្នាក់​ ទៅ​ទាក់​ខ្សែ​កាបូប​របស់​នារី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​ស្គូពី​ ពណ៌​ទឹក​ក្រូច​លាយ​ស​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​រលាត់​ដៃ​ជើង​ទាំង​អស់​គ្នា​ ប៉ុន្តែ​ស្ត្រី​បើក​ម៉ូតូ​ស្គូពី​បាន​ដួល​បែក​អេក្រង់​ទូរស័ព្ទ​អាយ​ហ្វូន​ហ្វ័រ​អេស​ មួយ​គ្រឿង​ ទារ​សំណង​៤៥០​ដុល្លារ​ ពី​ភាគី​ជិះ​ម៉ូតូ​អាយ​ខន​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់​ ថ្ងៃ​ទី​២៣ មេសា​ នៅ​មុខ​ហាង​ថត​រូប​ ថប​ម៉ូឌែល​ តាម​មហា​វិថី​ម៉ៅ​សេ​ទុង​ ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​ ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​អាយ​ខន​ បើក​បរ​ដោយ​ឈ្មោះ​វណ្ណី ជីវន្ត​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​ ឌុប​ឈ្មោះ​ផល ស្រី​លក្ខណ៍​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ត្រូវ​ជា​ម្ចាស់​ម៉ូតូ​អាយ​ខន​ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជិះ​តាម​មហា​វិថី​ម៉ៅ​សេទុង​ ពីជើង​ទៅ​ត្បូង​ ។ ពេល​មក​ដល់​ចំណុច​ខាង​លើ​បាន​ទាក់​ខ្សែ​កាបូប​នារី​ជិះ​ម៉ូតូ​ស្គូពី​ ពណ៌​ទឹក​ក្រូច​លាយ​ស​ ជិះ​គ្នា​២​នាក់​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រលាត់​ដៃ​ជើង​ទាំង​អស់​គ្នា​ និង​ខូច​ខាត​ម៉ូតូ​តិច​  តួច ។ ស្ត្រី​ជិះ​បើក​ម៉ូតូ​ស្គូពី​ឈ្មោះ​ស្រី​ពេជ្រ​ អាយុ​២១​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​ និង​នារី​អង្គុយ​ពី​ក្រោយ​ដែល​គេ​ទាក់​ខ្សែ​កាបូប​ដួល​នោះ​ឈ្មោះ​អាលីន​ អាយុ​២១​ឆ្នាំ​ ។

ក្រោយ​ពេល​កើត​ហេតុ​ ស្ត្រី​បើក​ម៉ូតូ​ស្គូពី​កាន់​ទូរស័ព្ទ​អាយ​ហ្វូន​ហ្វ័រ​អេស​ ដែល​ទិញ​ក្នុង​តម្លៃ​៤៥០​ដុល្លារ​ បាន​ដួល​បែក​អេក្រង់​ទូរស័ព្ទ​ ហើយ​បាន​ទារ​សំណង​ពី​ភាគី​អ្នក​ជិះ​ម៉ូតូ​អាយ​ខន​៤៥០​ដុល្លារ​ ចំណែក​ខាង​ម៉ូតូ​អាយ​ខន​បាន​ប្រាប់​ថា​ គេ​មិន​យក​ទូរស័ព្ទ​នេះ​ទេ​ ហើយ​យល់​ព្រម​សង​ប្រាក់​២៥០​ដុល្លារ​ ដើម្បី​បញ្ចប់​រឿង​ ៕