ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ស្លា.ប់​បន្សល់​ទុក​ខ្សែ​អាត់​ឪពុក​ចុង​សារ​ភាព

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ នាង​សុខ​ ស្រី​ពេជ្រ ដែល​មានវិបត្តិ​ផ្លូវចិត្ត​ដោយសារ​ឪពុក​ចុងចាប់​រំលោ.ភ​ហើយគូដណ្តឹង​ដឹង​រឿង​ក៏​ផ្តាច់​ពាក្យ​ ទៀត​នោះ​​បាន​សម្រេច​ចិត្ត​លេប​ថ្នាំធ្វើ​អត្ត​ឃាត​រហូត​មក​​ដល់​ពេល​​នេះ​​ក៏​​បានស្លា.ប់​ហើយ​​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត កាលពីវេលា​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មេសា ​បន្ទាប់​​ពី​​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​អស់​លទ្ធ​ភាព​រយៈ​ពេល​​៤​ថ្ងៃ​កន្លង​មក ។

រាជ​ធានី​ភ្នំពេញ ​៖ នាង​សុខ​ ស្រី​ពេជ្រ ដែល​មានវិបត្តិ​ផ្លូវចិត្ត​ដោយសារ​ឪពុក​ចុងចាប់​រំលោភ​ហើយគូដណ្តឹង​ដឹង​រឿង​ក៏​ផ្តាច់​ពាក្យ​ ទៀត​នោះ​​បាន​សម្រេច​ចិត្ត​លេប​ថ្នាំធ្វើ​អត្ត​ឃាត​រហូត​មក​​ដល់​ពេល​​នេះ​​ក៏​​បានស្លាប់​ហើយ​​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត កាលពីវេលា​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មេសា ​បន្ទាប់​​ពី​​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​អស់​លទ្ធ​ភាព​រយៈ​ពេល​​៤​ថ្ងៃ​កន្លង​មក ។

ប្រភព​ព័ត៌​មាន​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​​ឱ្យដឹងថាស្ថាន​ភាព​ថ្នាំ​ពុល​បាន​​ជ្រាប​​ពេញ​រាង​កាយដែល​គ្រូ​ពេទ្យ​​​​​បង្ហើប​ថា ​​​​មិន​អាចជួ​យ​សង្គ្រោះ​បាន​តាំង​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ។ ទោះ​ជា​យ៉ាង​ណា ​ដោយ​ក្តី​អាណិត​អាសូរ​​ក្រុម​គ្រូ​ពេទ្យ​ក៏ចេះ​​តែជួយ​សង្គ្រោះ​ដាក់​ខ្យល់​អុក​ស៊ី​សែន​ និង​​ថ្នាំ​បង្ការ​​​ដើម្បីសង្គ្រោះ​ ប៉ុន្តែ​ទី​បំផុត​នាង​ត្រូវ​​មច្ចុ​រាជ​ផ្តាច់ជីវិត​ទាល់តែ​បាន​ ។

​អ្វីជា​ការកត់​សម្គាល់​ គឺមុន​ពេល​​​សម្រេច​ចិត្ត​លេ​ប​ថ្នាំសម្លាប់​ខ្លួន​នោះ​​​ នាង​បាន​ថត​ខ្សែ​​អាត់​សំឡេង​របស់​ឪពុក​ចុង​ដែល​បាន​សារ​ភាព​តាម​ទូរ​ស័ព្ទថា ខ្លួន​​ពិត​ជា​អ្នក​​​បំផ្លាញ​​​អនាគត​​របស់​នាង​ប្រាកដ​មែន ។ ​​ខ្សែ​​អាត់​សំឡេង​នេះ​ នារី​រង​គ្រោះ​បាន​ឱ្យ​គ្រួសារ​គូដណ្តឹង​រក្សា​ទុក​ ដើម្បី​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​ឪពុកចុង​របស់​នាង ពេល​ដែល​​នាងស្លាប់​ទៅ​ ។ យោង​តាម​​ខ្សែ​​អាត់​សំឡេង​នេះ សមត្ថ​កិច្ច​កំពុង​​​សហ​ការ​តាម​​ចាប់​ខ្លួន​ឈ្មោះ​សុខ ​ប៊ុន​រិន ​អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​​​ផ្ទះ​ជួល​ សង្កាត់​ស្ពាន​ថ្ម ខណ្ឌ​​ដង្កោ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​​សុខ ប៊ុនរិន បាន​រត់​គេច​​ខ្លួន​បាត់​ស្រមោល​ មិន​ដឹង​​ទៅសម្ងំ​លាក់ខ្លួន​នៅ​ទីណា​ទេ ។

សូម​រំលឹក​ថា ​ករណី​លេបថ្នាំ​សម្លាប​់ខ្លួន​​​នេះ​ បានកើត​ឡើង​នៅ​ភូមិ​ជន្លាត់​ដៃ ឃុំ​រវាង ស្រុក​សំរោង ខេត្ត​តាកែវ ​ដែល​ជា​លំនៅឋាន​របស់​គូ​ដណ្តឹង​នារី​រងគ្រោះ​កាលពីព្រលប់​ថ្ងៃទី​២០​ មេសា ​បន្ទាប់ពី​នាង​ត្រូវ​បាន​គូ​ដណ្តឹង​​ផ្តាច់​ពាក្យ​ហើយសុំ​រាប់​អាន​ធ្វើ​ជាបង​​ប្អូន​ធម៌វិញ ​។​ មូល​ហេតុ​ដែល​​នាង​​​ឈានដល់​ការ​លេប​ថ្នាំ​​សម្លាប់​ខ្លួន​​នៅ​ឯ​ខេត្ត​តាកែវ​នោះ ​ដោយសារ​ឈ្មោះ​នុប ​ឥសាន អាយុ​២០​ឆ្នាំ​ ដែលជាគូ​ដណ្តឹង​របស់​នាង​បាន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ពេល​នាង​ស្នាក់​នៅ​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​ ។ រី​ឯ​​ឈ្មោះ​នុប​​ ឥសាន ក៏​បាន​ឱ្យ​ម្តាយ​ឪពុក​ចូល​ស្តី​ដណ្តឹង​នាង​សុខ ស្រី​ពេជ្រ តាម​គន្លង​ប្រពៃណីធ្វើ​ជា​ប្រពន្ធ​ ។ ប៉ុន្តែ​​ជា​អកុ​សល​​​ជិតដល់​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​ទៅ​ហើយ​​​ ស្រាប់​តែ​​​បែក​​​​​ធ្លាយ​រឿង​អាស្រូវ​​​ឪពុក​ចុង​ចាប់​​រំលោភ​រូប​នាង​ហើយ​តាម​ព្យា​បាទ​នាង​​ទៀត ​​​មិន​ឱ្យ​មាន​សេច​ក្តី​សុខ​ជា​មួយ​គូ​ដណ្តឹង​ ​ឡើយ ។ មិន​តែ​ប៉ុណ្ណោះ​​សោត​​ឪពុក​ចុង​រូប​នេះ​បាន​​រា​រាំង​គំរាមកំហែង​មិន​ឱ្យ​នាងនៅ​ផ្ទះ​គូ​ដណ្តឹង ជាហេតុ​ធ្វើ​ឱ្យគូ​ដណ្តឹង​របស់​នាង​ផ្តាច់​ពាក្យ​​ទើប​នាង​​​សម្រេច​ចិត្ត​​លេប​ថ្នាំ​សម្លាប់​ខ្លួន​លា​​ពិភព​​លោក​ដ៏​ខ្មៅ​ងងឹត​នេះ គឺ​​សម្រាប់​រូប​នាង​​គ្មាន​ថ្ងៃ​វិល​ត្រឡប់​ក្រោយ​ឡើយ ។ ​ប្រភព​ដដែល​បាន​បន្តថា ​ឪពុក​ចុង​បាន​ចាប់​រំលោភ​នាងនៅ​​ផ្ទះ​ឯ​ក្រុងតា​ខ្មៅ ខេត្ត​កណ្តាល ប៉ុន្តែ​បច្ចុប្បន្ន​ឪពុក​ចុង​របស់នាង​បាន​​ផ្លាស់​ប្តូរ​ទី​លំនៅ​​មក​សង្កាត់​ស្ពាន​ថ្ម ខណ្ឌ​ដង្កោ​វិញ​ ។

បន្ទា​ប់​ពី​​នាង សុខ ស្រីពេជ្រ ស្លាប់​បាត់​បង់​ជីវិត​ គ្រូពេទ្យ​​​បញ្ជាក់​ថា នាងមាន​ផ្ទៃ​ពោះ​ទម្ងន់​២ខែ​មក​ហើយ ​ហើយ​សព​នាង​​​ត្រូវ​​បាន​​យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​​នៅ​វត្ត​សន្សំ​កុសល ។ ជា​មួយ​គ្នា​នេះ​ ភ្នាក់​ងារ​កោះ​សន្តិ​​ភាព​ក៏​បាន​​នាំ​​យក​ថវិកា​១០​ដុល្លារ​​ជា​អំណោយ​របស់​សប្បុរ​ស​ជន​ឈ្មោះ​ខៀវ សំអឿន​​ និស្សិត​សាកល​វិទ្យា​ល័យ​ចេន​ឡា​ភ្នំពេញ ​ផ្ញើ​​​​តាម​រយៈ​កោះ​សន្តិ​ភាព​ ទៅចូល​បុណ្យ​​​សព​​នៅ​វត្ត​សន្សំ​​កុសល នាព្រឹក​ថ្ងៃទី​២៣ មេសា​ ​ផង​ដែរ ។

​តាម​ការ​រៀបរាប់​របស់​ឈ្មោះ​នុប ឥសាន បាន​ឱ្យដឹង​ថា សុខ ស្រីពេជ្រ ត្រូវ​ឪពុក​ចុង​របស់​នាង​រំលោភ​​​​​ម្តង​កាលពីថ្ងៃទី​៩ សីហា​ ឆ្នាំ​២០១២ ​​ខណៈ​ពេល​ដែល​នាង​កំពុង​ដេក​ក្នុង​អង្រឹង​ក្រោម​ផ្ទះ​នៅ​ក្រុង​​តាខ្មៅ ​ដោយ​ឪពុក​​ចុង​​នាង​បាន​​​​ស្រាយ​អង្រឹង​ទម្លាក់​រួច​ចាប់​បីនាង​ឡើង​លើ​ផ្ទះ​រំលោភ​តែម្តង ​។

យុវជន​អតីត​គូដណ្តឹង​បាន​ឆ្លើយ​សារភាព​ដែរ​ថា ​ទោះបីជា​ឪពុក​ចុងនាង​បានប្រព្រឹត្ត​អំពើ​​ថោក​ទាប​មក​​លើរូបនាង​ក៏​ដោយក៏​ខ្លួន (នុប ឥសាន)​ និង​នាងសុខ ស្រីពេជ្រ បាន​ស្រឡាញ់​គ្នា ​រួម​រស់​ជា​មួយ​គ្នា​តាំង​ពី​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ ឆ្នាំ​២០១២​មក​ម្លេ៉ះ​ ហើយថ្មី​ៗ​នេះ​ករណី​​​​នាង​​មា​ន​ផ្ទៃ​ពោះ​​​២ខែកន្លះ​​ក្នុង​​ពោះ​​នេះគឺជា​កូន​​របស់ខ្លួន ។ ​នុប ឥសាន​បានរៀប​រាប់​បន្ថែមថា ​មូល​ហេតុ​ដែល​រូបគេ​និងនាង​​សុខ ស្រី​ពេជ្រ ផ្តើម​គំនិត​ផ្តាច់​ពាក្យ​គ្នា​គឺដោយ​សារពួកគេធ្វើ​ល្បិច​ ដើម្បី​ឱ្យ​ឪពុក​នាង​ដែល​លួចរត់​បាត់​ពី​ផ្ទះ​នោះ ​ត្រឡប់​​ចូល​ផ្ទះវិញ ដើម្បី​ពួកគេ​ប្តឹង​ប៉ូលិស​ឱ្យ​​ចាប់​ខ្លួន​គាត់​ ប៉ុន្តែ​បែរ​ជា​នាង​លេប​ថ្នាំ​សម្លាប់​ខ្លួន​ទៅ​វិញ ។

​​ទោះ​យ៉ាងណាក៏ដោយ ​រឿង​រ៉ាវ​ខាង​លើ​នេះ​​ វា​នៅ​តែស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​មួយ​ដោយសារ​ពេល​នេះ​នាង សុខ ស្រីពេជ្រ បាន​ស្លាប់​​បាត​់​ទៅ​​ហើយ ​​និង​ម្យ៉ាង​​ទៀត​ឪពុក​ចុងនាង​ក៏រត់​គេចខ្លួន​បាត់ដែរ ។ ថ្វី​បើ​បែប​នេះ​ក្តី​​កម្ម​ផល​និង​​អំពើ​​អាក្រក់ប្រាកដ​ជាហុច​ឱ្យ​បុគ្គល​ដែ​លបាន​ប្រព្រឹត្ត​នៅ​ពេល​ណា​មួយ​ជាក់​ជា​មិន​ខាន​ឡើយ៕