ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គ្នា​​ដាច់​ក្បាល​ឡាន​កុងតឺន័រ​​របួសទាំងសង​ខាង​

11 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​មានព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ដែល​បង្ក​ឡើង​ដោយ​ឡាន​ក្រុង និង​ឡាន​កុងតឺន័រ​​បុក​គ្នា​កាលពីវេលា​ម៉ោង​​៣​និង​៣០​នាទី​ថ្ងៃទី២៣ មេសា ២០១៣ នេះ ​នៅចំណុច​​ភូមិ​ចំការដូង (វត្ត​ចំប៉ក់) ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ។

​តាមសាក្សី​ពីកន្លែងកើតហេតុ​ឱ្យ​​ដឹងថា រថយន្ត​កុងតឺន័រ​បាន​បើក​បរតាម​ទិស​ដៅ​ពី​ភ្នំពេញ​ សំដៅទៅ​ក្រុង​ព្រះសីហនុ ហើយ​រថយន្ត​ក្រុង​

ខេត្តកំពង់ស្ពឺ ៖ ​មានព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ដែល​បង្ក​ឡើង​ដោយ​ឡាន​ក្រុង និង​ឡាន​កុងតឺន័រ​​បុក​គ្នា​កាលពីវេលា​ម៉ោង​​៣​និង​៣០​នាទី​ថ្ងៃទី២៣ មេសា ២០១៣ នេះ ​នៅចំណុច​​ភូមិ​ចំការដូង (វត្ត​ចំប៉ក់) ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ។

​តាមសាក្សី​ពីកន្លែងកើតហេតុ​ឱ្យ​​ដឹងថា រថយន្ត​កុងតឺន័រ​បាន​បើក​បរតាម​ទិស​ដៅ​ពី​ភ្នំពេញ​ សំដៅទៅ​ក្រុង​ព្រះសីហនុ ហើយ​រថយន្ត​ក្រុង​មួយ​គ្រឿងទៀត​​បាន​បើក​បរ​ដឹក​កុមារ​កំព្រា​ពី​ខេត្ត​ព្រះ​សីហនុ សំដៅមក​ក្រុងភ្នំពេញ ។ មក​ដល់​ចំណុច​កើតហេតុ​គេឃើញរថយន្ត​ក្រុង​បើក​វ៉ា​ឡាន​ដទៃ ហើយ​រេ​​ហួស​ចូល​ចំណែក​ផ្លូវ​របស់​ឡាន​​កុងតឺន័រ​ក៏​បុក​​ឡាន​កុងតឺន័រ​ បណ្តាល​ឱ្យ​​ដាច់​ក្បាល​កាប៊ីន​រថយន្ត ហើយ​អ្នក​បើក​បរទាំង​សង​ខាង​រង​របួស​ត្រូវ​បាន​គេ​ដឹក​យក​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

​សូម​បញ្ជាក់ថា ​​អ្នក​បើក​បរ​ដែល​រង​របួស​​នោះ​​មិន​ទាន់ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណនៅឡើយទេ ៕