ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុស​ច្បង​ឧកញ៉ា ឌួង ងៀប ចូល​តុលា​ការ ចោទ​ប្រកាន់ពី​បទ​ប្រើ​ហិ.ង្សា និងឃុំខ្លួន​នៅពន្ធ​នា​គារ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ រសៀល​​ថ្ងៃទី​១៩​ េមសា ​បាន​សម្រេច​​ឃុំ​ខ្លួន​​ ​លោក ឌួង ឧត្តម​ឆវិន ​ហៅ​ ឌួង ឆាយ​ ដាក់​ពន្ធនា​គារ​​ជា​បណ្តោះ​អាសន្ន​​​​ ក្រោម​​ការ​​ចោទ​ប្រកាន់​​៣​បទ​ល្មើស​ដូច​​ ឌួង គឹមឡុង​ ដែ​ល​ត្រូវ​ជា​ប្អូន​ ។​

បទ​ល្មើស​​ទី១- ប្រើ​​ហិ.ង្សា​ដោយ​ចេតនា មាន​ស្ថាន​​ទម្ងន់​​ទោស ។​

រាជធានីភ្នំពេញ ៖ សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ រសៀល​​ថ្ងៃទី​១៩​ េមសា ​បាន​សម្រេច​​ឃុំ​ខ្លួន​​ ​លោក ឌួង ឧត្តម​ឆវិន ​ហៅ​ ឌួង ឆាយ​ ដាក់​ពន្ធនា​គារ​​ជា​បណ្តោះ​អាសន្ន​​​​ ក្រោម​​ការ​​ចោទ​ប្រកាន់​​៣​បទ​ល្មើស​ដូច​​ ឌួង គឹមឡុង​ ដែ​ល​ត្រូវ​ជា​ប្អូន​ ។​

បទ​ល្មើស​​ទី១- ប្រើ​​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​​ទម្ងន់​​ទោស ។​
ទី២-​ប្រើ​​ប្រាស់​​អាវុធ​​ដោយ​គ្មាន​​ការ​អនុញ្ញាត​
និង​​​ទី៣​-​​ធ្វើ​​ឱ្យ​​​ខូច​ខាត​​ទ្រព្យ​​​សម្បត្តិ​​អ្នក​ដទៃ។

លោក​ ឌួង ឧត្តម​ឆវិន ​ហៅ​ ឌួង ឆាយ ​ត្រូវ​បាន​​លោក​ឧកញ៉ា ឌួង ងៀប ​ជា​​ឪពុក​​​នាំ​ទៅ​​ប្រគល់​ឱ្យ​​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​កម្រិត​​​ធ្ងន់​រាជ​ធានី​ភ្នំពេញ​​​​ ចាត់​ការ​​តាម​​ផ្លូវ​ច្បាប់​​ ដោយ​រូប​​លោក​​​ជា​ឪពុក​​​ស្តី​ប្រដៅ​​លែង​បាន​ ។ លោក​​ ឌួង ​ឧត្តម​​ឆវិន ​ហៅ​​ ​ឆាយ ក៏​ត្រូវ​​បាន​​សមត្ថកិច្ច​​នគរ​បាល​​បញ្ជូន​​ខ្លួន​ទៅ​​កាន់​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​ នៅ​ព្រឹក​​ថ្ងៃទី​១៩ មេសា​ ​ដើម្បី​​ប្រគល​​់​ជូន​​តំណាង​​អយ្យ​ការ​​ធ្វើ​ការ​​​សាក​សួរ​​តាម​បទ​ល្មើស​​​ខាង​លើ ​​ដែល​​សំណុំ​រឿង​​នេះ​ស្ថិត​​នៅ​​លើ​ដៃ​​លោក ហៀង ​សុភ័ក្រ​ ​ព្រះ​រាជ​​​អាជ្ញា​​​រង​អម​សា​លាដំបូង​​​​​រាជ​ធានី​ភ្នំពេញ​ ។​​

​ព្រះ​រាជ​អាជ្ញារង​​​បាន​សាក​សួរ​​​លោក​ ឌួង ​ឆាយ ​​​អស់​រយៈ​ពេល​មួយព្រឹក​​​​រហូត​​ដល់​ម៉ោង​​សម្រាកនៅ​មិន​ទាន់ចប់​ទេ ។ លុះ​​ដល់​មោ៉ង​​២​រសៀល​​​​ចូល​​ធ្វើ​ការវិញ​ តំណាង​​អយ្យការ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​មាន​ចំនួន​៣​បទ​ល្មើស​ និង​បាន​ចាត់បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​តាម​នីតិ​វិធី ។​ សំណុំ​រឿង​ដដែល​នេះ​បាន​ធ្លាក់​លើ​ដៃ​លោក​ តែ ​សំអាង ​ចៅ​ក្រម​ស៊ើប​សួរ ​ទើប​លោក​ចៅ​ក្រម​ប្រឹង​ប្រែង​សួរ​យក​កំណត់​ហេតុ​ពី​លោក​ ឌួង​ ឆាយ រហូត​ដល់​ល្ងាច​ក៏​ត្រូវ​បញ្ជូន​យក​ទៅទុក​នៅ​ស្នង​ការ​ដ្ឋាននគរ​បាល​​រាជ​ធានី​មួយ​យប់​ទៀត ព្រោះ​មាន​ដំណឹង​ថា សាលា​ដំបូង​ធ្វើ​ដីកា​ឃុំ​ខ្លួន​មិន​ទាន់ ។​ ម៉្លោះ​ហើយ​​​ដីកា​ឃុំ​ខ្លួន​នឹង​​សម្រេច​ចេញ​​នៅ​ព្រឹក​នេះ ដែល​តាម​ការ​ប៉ាន់​ស្មាន​ប្រហែល​ជា​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ប៉េហ្ស៊ី​ចៀស​​មិន​​រួច​ឡើយ ។​

គួរ​បញ្ជាក់​ថា លោក​ឌួង​ ឧត្តមឆវិន ហៅ​ឆាយ​ និងប្អូន​ប្រុស​ឈ្មោះ ឌួង​ គឹមឡុង​ ព្រម​ទាំង​អង្គរក្ស​មួយ​ចំនួន​ទៀត​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ឯ​ទៀត​ឱ្យ​មាន​របួស​​ស្នាម​នៅ​ក្នុង​ហាង​បបរ​ស​យី​ហោ​ហ្គេ​ឡាង​ឡារ៉ង់ ស្ថិត​នៅ​បណ្តោយ​​ផ្លូវ​ត្រសក់​ផ្អែម សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន ។​ ក្នុង​ហេតុ​ការណ៍​នេះ​ លោក​ឌួង​ ឆាយ បាន​វាយ​ដោយ​ស្នាប់​កាំ​ភ្លើង​ខ្លីរ៉ូឡូ​ទៅ​លើ​លោក​មុំ​ ឌីណា​ ឱ្យ​រង​របួស​បែក​ក្បាលជា​ច្រើន​កន្លែង​ និង​ធ្ងន់​ធ​្ងរ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាលនៅក្រៅ  ​ប្រទេស​ ។​

ក្រោយ​ហេតុ​ការណ៍​ លោកឌួង ឆាយ​ និង​ប្អូន​ប្រុស​ ឌួង គឹមឡុង​ បាន​រត់​គេច​ខ្លួន​ ប៉ុន្តែ​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤​ មេសា​ ឌួង​ គឹមឡុង​ ជា​ប្អូន​ត្រូវសមត្ថ​កិច្ច​កងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ចាប់​ខ្លួន​ខណៈ​ពេល​ បើក​រថយន្ត​មក​ដល់​មុខមន្ទីររដ្ឋ​សភា​ថ្មី​បម្រុង​គេច​ខ្លួន ។​ លុះ​ថ្ងៃ​ទី​១៨​ មេសា​ លោក​ឧកញ៉ា​ ឌួង​ ងៀប​ ត្រូវជា​ឪពុក​លោក ​ឌួង ឆាយ​ និង​លោក​ឌួង​ គឹម​ឡុង​ បាន​នាំ​កូន​​ប្រុស​​សំណព្វ​​ចិត្ត​​ ឌួង ​ឆាយ​ ​ដែល​រត់​គេច​ខ្លួន និង​ស្ថិត​ក្រោម​ការ​តាម​ប្រមាញ់​យ៉ាង​ស្អិត​ពី​សមត្ថ​កិច្ច​​នោះ​មក ប្រគល់​​​​ឱ្យ​សមត្ថ​កិច្ច​​​នគរ​បាល​​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​​រាជ​ធានី​ភ្នំពេញ ​ដែលជា​​ចេតនា​​​នាំកូន​​ឱ្យ​​​សមត្ថ​កិច្ច​​​ចាត់​ការ​​តាម​​នីតិ​វិធី ព្រោះ​បើ​ប្រឹង​​គេច​​ក៏​រក​កន្លែង​លាក់​ខ្លួន​លែង​​បាន​ដែរ ។​

គួរ​បញ្ជាក់​ទៀត​ថា ​លោក ឌួង គឹមឡុង ដែល​ត្រូវ​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​​នោះ​ មិន​​មែន​បញ្ជូន​​​ទៅ​ពន្ធនាគារ​​ព្រៃស​ទេ គឺ​បញ្ជូន​​ទៅឃុំ​នៅ​​ពន្ធនាគារ​ប៉េហ្ស៊ី​​​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​រាជ​ធានី​ភ្នំពេញ​ ។ ​មតិ​នានា​និយាយ​​ថា​ ការ​ឃុំ​ខ្លួន​​នៅ​ពន្ធនាគារ​ប៉េហ្ស៊ី​​​​ស្រួល​​ខ្លួន​​ជាង​ឃុំ​​នៅពន្ធ​នាគារ​ព្រៃ​ស ។ល។