ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​​សញ្ជាតិ​ស៊ុយអែត​​ម្នាក់​ត្រូវ​​ក្បាល​មីក្រូ​ហ្វូ​ន​ខារ៉ាអូខេ​ឆក់ស្លា.ប់​ថ្ងៃ​ចូល​ឆ្នាំទី២​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ស្រ្តីខ្មែរ​​សញ្ជាតិ​ស៊ុយអែតម្នាក់​​បានស្លា.ប់​ ភ្លាមៗនៅនឹង​កន្លែង ​ដោយសារតែក្បាលមីក្រូហ្វូន​ខារ៉ាអូខេឆ្លង​ចរន្ត​ភ្លើងឆក់​​​ ខណៈ​​គាត់ចោមពុងងូត​ទឹកបណ្ដើរចាក់ខារ៉ាអូខេ​ច្រៀងលេងបណ្ដើរ ហើយពេល​ដល់បទដែលខ្លួនចូលចិត្តជាង​គេ​ក៏បាន​ស្ទុះទៅ​ទាញយកក្បាលមីក្រូហ្វូន​​នោះ​ច្រៀង ដោយមិនបានដឹងថា​ មានចរន្តភ្លើងឆ្លងក៏ត្រូវ​ឆក់ស្លា.ប់ភ្លាមៗ​តែម្ដង ។

រាជ​ធានីភ្នំពេញ ៖ ស្រ្តីខ្មែរ​​សញ្ជាតិ​ស៊ុយអែតម្នាក់​​បានស្លាប់​ ភ្លាមៗនៅនឹង​កន្លែង ​ដោយសារតែក្បាលមីក្រូហ្វូន​ខារ៉ាអូខេឆ្លង​ចរន្ត​ភ្លើងឆក់​​​ ខណៈ​​គាត់ចោមពុងងូត​ទឹកបណ្ដើរចាក់ខារ៉ាអូខេ​ច្រៀងលេងបណ្ដើរ ហើយពេល​ដល់បទដែលខ្លួនចូលចិត្តជាង​គេ​ក៏បាន​ស្ទុះទៅ​ទាញយកក្បាលមីក្រូហ្វូន​​នោះ​ច្រៀង ដោយមិនបានដឹងថា​ មានចរន្តភ្លើងឆ្លងក៏ត្រូវ​ឆក់ស្លាប់ភ្លាមៗ​តែម្ដង ។

ហេតុការណ៍នោះ​​កើតឡើងកាលពីវេលាម៉ោង១ ​និង​​៣០នាទី​រសៀល​ថ្ងៃទី១៥  មេសា​​ ២០១៣​នៅ​ក្នុងបន្ទាយទ័ព​ពិសេស​​ឆត្រ​យោង​​៩​១១​ស្ថិតក្នុងភូមិតាកេរ្តិ៍​ សង្កាត់​កំបូល​ ខណ្ឌពោធិ៍សែន​ជ័យ​​ ។ ​ស្រ្តីរងគ្រោះ​​ឈ្មោះបេខ ស្រីល័ក្ខ​ អាយុ៣៦​ឆ្នាំ​ ជាជនជាតិ​ខ្មែរ​ ចូល​សញ្ជាតិស៊ុយ​អែត ​ស្នាក់នៅក្នុងកន្លែង​កើតហេតុ​ខាងលើ​ ហើយបានមកពី​ប្រទេសស៊ុយអែត​​ ចូលមកកម្ពុជា​ កាលពីថ្ងៃទី​២៥​​ ​ឧសភា ​២០១២​កន្លង​ទៅនេះ។​

តាម​ប្រភពព័ត៌មានពីសមត្ថកិច្ចបាន​ឲ្យដឹងថា ​មុនពេលកើតហេតុស្រ្តីរងគ្រោះ​ខាងលើ​បានចាក់ខារ៉ាអូខេច្រៀង​លេង​តែម្នាក់ឯង​ក្នុង​ឱកាស​​ថ្ងៃ​បុណ្យ​​ចូលឆ្នាំថ្មីថ្ងៃទី២ លុះដល់ពេល​កើតហេតុ គាត់បានចោមពុងងូតទឹក​បណ្ដើរ និងចាក់ខារ៉ាអូខេ​បណ្ដើរ​ហើយ​មួយ​សន្ទុះក្រោយមក ដល់បទ​ដែលគាត់​ចូលចិត្តគាត់ ក៏ស្ទុះចូលទៅចាប់​ទាញយកក្បាលមីក្រូហ្វូន ដើម្បីច្រៀង​លេង​ដោយមិន​បាន​ដឹង​ថា ​ក្បាល​មីក្រូហ្វូននោះឆ្លង​​ចរន្តភ្លើង​ឡើយ ។ ប្រភពដដែលបាន​បន្តថា ខណៈនោះដោយសារតែខ្លួនគាត់​សើម​ផង ហើយក្បាល​មីក្រូ​ហ្វូនឆ្លង​​ចរន្តភ្លើងផងនោះ ​ទើបបណ្ដាលឲ្យ​ឆក់​ស្លាប់​​ភ្លាមៗនៅ​នឹង​​កន្លែង ៕