ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​​នារី​រង​គ្រោះ​ចាប់​រំលោ.ភ កើ​តទុក្ខ​មិន​សុខ​ចិត្ត​ការ​លែង ជន​ជា​ប់ចោទ​ឱ្យ​នៅ​ក្រៅ​ឃុំ

11 ឆ្នាំ មុន

ខេត្តកំពង់​ស្ពឺ ៖ នារី​រង​គ្រោះ​ដោយ​អំពើ​រំលោ.ភ​សេព​សន្ថវៈ និងចាប់​បង្ខាំង​​​ឱ្យ​រំលូតកូន​រួម​ទាំង​ធ្វើ​ឱ្យ​​​ក្រុម​គ្រួសារ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ជុំ​វិញ​ការ​ដោះ​លែង​ជន​សង្ស័យ​ឱ្យ​នៅ​ក្រៅ​ឃុំ​​ដែល​​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​​នារី​រង​គ្រោះ​មាន​ការ​ងឿង​ឆ្ងល់​គ្រប់​ៗគ្នា ​។ ​

ការ​ដោះ​លែង​ជន​ជាប់​ចោទ​ក្នុង​ករណី​ចាប់​រំលោ.ភ​សេព​សន្ថ​វៈ​​និងចាប់​​បង្ខាំង​ឱ្យ​រំលូត​កូន​នេះ​បាន​​កើត​ឡើង​កាលពីល្ងាច​ថ្ងៃទី​១០ មេសា ​

ខេត្តកំពង់​ស្ពឺ ៖ នារី​រង​គ្រោះ​ដោយ​អំពើ​រំលោភ​សេព​សន្ថវៈ និងចាប់​បង្ខាំង​​​ឱ្យ​រំលូតកូន​រួម​ទាំង​ធ្វើ​ឱ្យ​​​ក្រុម​គ្រួសារ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ជុំ​វិញ​ការ​ដោះ​លែង​ជន​សង្ស័យ​ឱ្យ​នៅ​ក្រៅ​ឃុំ​​ដែល​​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​​នារី​រង​គ្រោះ​មាន​ការ​ងឿង​ឆ្ងល់​គ្រប់​ៗគ្នា ​។ ​

ការ​ដោះ​លែង​ជន​ជាប់​ចោទ​ក្នុង​ករណី​ចាប់​រំលោភ​សេព​សន្ថ​វៈ​​និងចាប់​​បង្ខាំង​ឱ្យ​រំលូត​កូន​នេះ​បាន​​កើត​ឡើង​កាលពីល្ងាច​ថ្ងៃទី​១០ មេសា ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​​រង​សឿ ឡងឌី ។ លោក​ព្រះ​រាជ​​អាជ្ញា​រ​ងដែល​កាន់​សំណុំ​រឿង​ក្តី​រំលោភ​សេព​សន្ថ​វៈ​នេះ​បាន​ប្រាប់​ថា ​រឿង​នេះ​កំពុង​ស្ថិត​​នៅ​​ក្រោម​ការ​ស៊ើប​អង្កេត​របស់ចៅ​ក្រម​នៅ​ឡើយ ។ ​​​ការដោះលែង​នេះ​គឺ​គ្រាន់​តែ​អនុញ្ញាត​ឱ្យ​​ជន​​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​​ជន​ជាប់​ចោទ​នៅ​តែស្ថិត​​ក្រោម​ការ​តាម​ដាន​របស់​តុលាការដដែល​​ ។ ​នារី​រង​គ្រោះ​និងក្រុម​គ្រួសារ​បាន​លើក​ឡើង​ថា​​ ការ​ដែល​តុលាការ​ធ្វើ​​បែប​​នេះ​ហាក​់​បីដូច​ជា​សម្លាប់​នាង​ទាំង​រស់​​អ៊ីចឹង​​​​ពី​​ព្រោះ​​​នាង​នៅ​មិន​ទាន់​ទទួល​បាន​មក​វិញ​នូវ​​​​យុត្តិ​ធម៌​នៅ​ឡើយ ។
នៅ​ព្រឹក​ថ្ងៃទី១១ មេសា ​លោកសឿ ឡង​ឌី ​បាន​ឱ្យដឹង​ទៀតថា ​រឿង​នេះ​មិន​មែន​តុលាការ​ឱ្យ​​ជន​ជាប់​ចោទ​​រួច​ពី​សំណាញ់​ច្បាប់​នោះ​ទេ គឺ​មេធាវី​របស់​ជន​​ជាប់ចោទ​បាន​ដាក់​ប្រាក់តម្កល់​សុំ​នៅ​ក្រៅ​ឃុំ​ ហើយ​​ខាង​តុលាការ​ធ្វើ​តា​ម​នីតិវិធី​តែ​ប៉ុណ្ណោះ​ ។ ​​ករណី​នេះ​លោក​ក៏​​បាន​ឆ្លង​យោ​បល់​ទៅ​លោក​កែវ សុធា ព្រះ​រាជ​អាជ្ញា​ដែន​ដី​ ទើប​​មាន​​ការដោះ​លែង​​​ឱ្យនៅ​ក្រៅ​ឃុំ ។

លោក​ពីវ​ គី ឪពុក​នារីរងគ្រោះ​បាន​ឱ្យដឹង​កាលពី​ល្ងាចថ្ងៃ​ទី​១០ មេសា ​ថា​ រឿង​នេះ​រូ​ប​លោក​មិនសុខ​ចិត្ត​នោះទេ ពី​ព្រោះ​​​កូន​ស្រី​លោក​​​​មិនទាន់​ទទួល​បាន​នូវ​​យុត្តិ​ធម៌​នៅ​ឡើយ​ ហើយ​លោក​នឹង​បន្ត​ប្តឹង​ទៅ​ថ្នាក់​លើ​ជា​បន្ត​ទៀត ។ លុះ​ត្រា​តែកូនស្រី​របស់លោក​ទទួល​បាន​នូវ​​​​​យុត្តិ​ធម៌​ទើបលោក​និងក្រុម​គ្រួសារ​ស្ងប់​ចិត្ត ។ ​លោក​ពីវ​ គី បង្ក​​ថា លោក​មាន​ទំនុក​ចិត្ត​យ៉ាង​​ខ្លាំង​ចំពោះ​ប្រព័ន្ធ​តុលាការ​ថា​ នឹង​ផ្តល់​នូវ​​​​យុត្តិ​ធម៌​ដល់​កូន​ស្រី​​របស់​លោក​ ​តែមិននឹ​ក​ស្មាន​ថា ​ពេល​នេះ​បែរ​ជា​​ធ្វើ​ឱ្យ​លោក​មាន​ការ​ឈឺ​ចាប់​រឹត​តែខ្លាំង​ ជា​​ពិសេស​គឺកូនស្រី​របស់លោក ។ ​

លោក​បាន​និយាយ​ថា ​មុននេះ​លោកគ្រាន់​តែ​បាន​ឮថា​មានអ្នក​រត់​ការ​ប្រុង​ដោះ​លែង​ជន​​ល្មើស​ឱ្យ​មាន​សេរីភាព​ តែលោក​មិន​ជឿនោះ​ទេ ព្រោះ​តែ​លោក​មាន​ទំនុកចិត្ត​ទៅ​លើ​តុលាការ​ តែមិន​​នឹកស្មាន​ថា ពេល​នេះ​លោក​បាន​ទទួល​​ម​កវិញ​នូវ​ការ​​ឈឺចាប់​យ៉ាង​នេះសោះ ។

សូម​រំលឹក​ថា ជន​ជាប់ចោទ​ក្នុង​ករណី​រំលោភ​សេព​សន្ថវ​ៈ​ដែល​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាពនោះ​​​ឈ្មោះ​ហុង ​ម​ុន្នី ហៅ ពៅ​អាយុ​២៣​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ចំបក់​ ឃុំ​វល្លិស ស្រុក​សំរោងទង ខេត្ត​កំពង់​ស្ពឺ​ជាកូន​ថៅ​​កែ​ទឹក​កក​ ឯ​នារីរងគ្រោះ​ឈ្មោះ ហ.ក អាយុ​១៦​ឆ្នាំ ​ជា​អនីតិជន​ ។ ជន​ល្មើស​ឈ្មោះ​ហុង មុន្នី ហៅ ពៅ​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​ក្នុង​​ផ្ទះ​ជន​នោះ​តែម្តង ខណៈ​ពេល​ដែល​គេ​ប្រុងរត់​គេច​ខ្លួន ​។ សមត្ថកិច្ច​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជន​នេះ​ជំហាន​ដំបូង​ពី​បទ​លួង​​លោម​​និងចាប់​រំលោភ​សេព​សន្ថវៈ ។

ចំណែក​ឯនារី​រងគ្រោះ​វិញ​បាន​ឱ្យដឹង​ថា ​រវាង​រូបនាងន​ិងជន​រូប​នេះ​គឺស្គាល់​គ្នាតាម​រយៈ​​ហ្វេស​ប៊ុក ដែលដំបូង​ឡើយ​ឈ្មោះ​ពៅ​នេះ​ចេះ​តែ​ធ្វើ​ល្អ​ និង​បានបបួល​នាង​ទៅដើ​រ​លេង​នៅ​ខាង​ក្រៅ​ ។ លុះ​យប់​មួយ​នាង​មិន​ចាំ​ថ្ងៃ​ខែ​ ជន​នេះ​បាន​ហៅ​នាង​ឱ្យ​ជិះ​រថយន្ត​ជា​មួយ​ ហើយ​រូប​គេ​បាន​បើក​រហូត​ដល់​​ម៉ោង​១០​យប់ ។ ឈ្មោះ​ពៅ​ បាន​បើក​រថយន្ត​ទៅ​កាន់​កន្លែង​ស្ងាត់​មួយ​កន្លែង​តាម​ផ្លូវ​ជាតិ​លេខ​៤ ហើយ​បាន​ធ្វើ​សកម្ម​ចាប់​រំលោភ​រូប​នាង​នៅ​ក្នុង​រថយន្ត​រហូត​បាន​សម្រេច​ និង​ក្រោយៗ​មក​ទៀត​ឈ្មោះ​នេះ​តែង​តែ​ចាប់​រំលោភ​នាង​រហូត​ដោយ​គំរាម​មិន​ឱ្យ​ប្រាប់​នរណា​ឡើយ​ បើ​ហ៊ាន​ប្រាប់​គេ​នឹង​សម្លាប់​ចោល​ ។ ដោយ​សារ​តែ​ខ្លាច​ ទើប​រូប​នាង​ចេះ​តែ​លាក់​ទុក​រឿង​នេះ​មិន​ឱ្យ​នរ​ណា​ដឹង​ឡើយ​ ។

នារី​រងគ្រោះ​បន្ត​ថា​ ថ្ងៃ​ទី​២៤ មករា​ ឆ្នាំ​២០១៣​ ពេល​ដែល​នាង​ហាក់​មាន​អាការៈ​ខុស​ពី​ធម្មតា​ នាង​​ក៏​​​​​​ប្រាប់​ទៅ​ឈ្មោះ​ពៅ​ថា​ នាង​មាន​ផ្ទៃ​ពោះ​ ។ ពេល​នោះ​ឈ្មោះ​ពៅ​ក៏​បាន​ហៅ​នាង​ទៅ​ផ្ទះ​របស់​គេ​ ដោយ​ចាប់​បង្ខាំង​នាង​ឱ្យ​នៅ​ទីនោះ​ចំនួន​៣យប់​ ៣ថ្ងៃ​ មាន​ម្តាយ​ឪពុក​មីង​មា​របស់​គេ​ជា​ច្រើន​នាក់​ ហើយ​បាន​យក​ថ្នាំ​ម៉្យាង​ដែល​នាង​មិន​ស្គាល់​មក​បង្ខំ​ឱ្យ​នាង​លេប​ ។ ក្រោយ​​ពី​​លេប​ហើយ​ទើប​ឈ្មោះ​ពៅ​បាន​ប្រាប់​នាង​ថា​ នេះ​ជា​ថ្នាំ​រំលូតកូន​ ។ ពេល​នោះ​នាង​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​នាង​ដែល​ជា​ក្មេង​ស្រី​ទើប​តែ​មាន​អាយុ​១៦​ឆ្នាំ​មាន​ការ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ ។ រឿង​ដែល​នាង​ឈឺ​ចាប់​បំផុត​នោះ​គឺ​ពាក្យ​សម្តី​មើល​ងាយ​មើល​ថោក​របស់​ម្តាយ​ឈ្មោះ​ពៅ​នេះ​មក​លើ​រូប​នាង​តែ​ម្តង​ ។ រហូត​ដល់​ថ្ងៃ​ទី​១៩ កុម្ភៈ​ ដោយ​មាន​ការ​ឈឺ​ចាប់​ផ្នែក​ផ្លូវ​ចិត្ត​ខ្លាំង​ពេក​ ព្រម​ទាំង​ខ្មាស​អស់​ញាតិ​ជិត​ខាង​ដែល​ដឹង​រឿង​​​នាង​ក៏​សម្រេច​ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន​​ តែ​ត្រូវ​បាន​បង​ប្អូន​ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ឱ្យ​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេល​ ៕