ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀន​អន្តរ​ទ្វីប​អាមរិកាំង​មាន​ប្រតិកម្ម​ជុំវិញ​ព័ត៌​មាន​ ដែល​ថា​មាន​សិស្ស​ស្រី​2​នាក់​ឱប​ថើប​គ្នា​នៅ​មុខ​បន្ទប់​រៀន​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់​ដឹកនាំ​សាលា​រៀន​អន្តរ​ទ្វីបអាមេរិកាំង​ និង​មាតា​បិតា​សិស្ស​ មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងចំពោះ​ការ​ចុះ​ផ្សាយ​រូប​ភាព​ផ្តេស​ផ្តាស​បង្ហោះ​តាម​ Facebook របស់​អ្នក​សារ​ព័ត៌​មាន​មួយ​ចំនួន​តូច​ដែល​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​មិន​មាន​ការពិត​ មិន​មាន​ប្រភព​ច្បាស់​លាស់​ ជុំវិញ​សិស្ស​ស្រី​រៀន​នៅ​សាលា​រៀន​អន្តរ​ទ្វីប​អាមេរិ​កាំង​២​រូប​បាន​ឈរ​ឱប​ថើប​គ្នា​នៅ​មុខ​បន្ទប់​រៀន ។​

រាជធានី​ភ្នំពេញ ៖ ថ្នាក់​ដឹកនាំ​សាលា​រៀន​អន្តរ​ទ្វីបអាមេរិកាំង​ និង​មាតា​បិតា​សិស្ស​ មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងចំពោះ​ការ​ចុះ​ផ្សាយ​រូប​ភាព​ផ្តេស​ផ្តាស​បង្ហោះ​តាម​ Facebook របស់​អ្នក​សារ​ព័ត៌​មាន​មួយ​ចំនួន​តូច​ដែល​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​មិន​មាន​ការពិត​ មិន​មាន​ប្រភព​ច្បាស់​លាស់​ ជុំវិញ​សិស្ស​ស្រី​រៀន​នៅ​សាលា​រៀន​អន្តរ​ទ្វីប​អាមេរិ​កាំង​២​រូប​បាន​ឈរ​ឱប​ថើប​គ្នា​នៅ​មុខ​បន្ទប់​រៀន ។​

ពាក់ព័ន្ធ​នឹង​ព័ត៌​មាន​នេះ​ អ្នក​ទទួលខុសត្រូវ​របស់​សាលារៀន​អន្តរ​ទ្វីប​អាមេរិ​កាំង​មួយ​រូប​បាន​ប្រាប់​កោះសន្តិ​ភាព​ឱ្យ​បាន​ដឹង​ថា តាម​ពិត​រឿង​នេះ​មិន​ពិត​ដូច​ជា​គេ​ចោទប្រកាន់​នោះ​ឡើយ​ ហើយ​លោក​ក៏​បាន​សាកសួរ​ក្មេង​ទាំង២​រូប​នោះ​ដែរ​ ប៉ុន្តែ​សិស្សស្រី​ទាំង​២​រូប​នោះ​បាន​និយាយ​ទាំងស្រក់​ទឹក​ភ្នែក​ថា តាម​ពិត​រវាង​គេ​ទាំង​២​នាក់​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​នឹងគ្នា​ រៀន​ថ្នាក់​ជាមួយ​គ្នា​នៅ​ថ្នាក់​ទី​១១​ គេ​មិន​បាន​ឱប​ថើប​គ្នា​នៅ​មុខ​បន្ទប់​រៀន​ដូច​ជាគេ​បាន​ចុះ​ផ្សាយ​នោះ​ឡើយ​ គឺ​គេ​ទាំង​២​បាន​ប្រឡែងគ្នា​លេង​នៅ​មុខ​បន្ទប់​ទឹក​នៅ​ពេល​ចូល​លាងដៃ​មុន​ពេល​ទទួលទាន​អាហារ​តែ​ប៉ុណ្ណោះ ។​ អ្នកទទួល​ខុសត្រូវ​សាលា​ដដែល​បាន​និយាយ​ទៀត​ថា​ ការ​ធ្វើ​បែប​នេះ​ទី១​អាច​ប៉ះ​ពាល់​អារម្មណ៍​សិស្ស​កំពុង​រៀន​ ខូច​កិត្តិយស​មាតា​បិតា​សិស្ស​ និង​នាំ​ឱ្យ​អាប់​ឱន​កិត្តិយស​របស់​សាលា​ទៀត​ផង ។​ លោក​បាន​បន្ថែម​ឱ្យ​បាន​ដឹង​ទៀត​ថា​ សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង​ជា​សាលា​គំរូ​មួយ​តែងតែ​បាន​ផ្តល់​នូវការ​អប់រំ​ល្អ​ តែងតែ​ណែនាំ​ឱ្យ​សិស្ស​ធ្វើតែ​រឿង​ល្អៗ​ និងធ្វើជា​គំរូ​ល្អ​ដល់​សិស្ស​ដទៃ​ទៀត​ផង ។​ លោក​បាន​បន្ថែម​ទៀត​ថា​ លោក​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់​ចំពោះ​រឿង​អ្វី​ដែល​បាន​កើត​ឡើង​នាពេល​នេះ​ លោក​សំណូមពរ​ដល់​អ្នកសារ​ព័ត៌​មាន​ទាំង​អស់​ មុន​នឹង​សរសេរ​ចុះ​ផ្សាយ​អ្វី​មួយ​ សូម​ពិចារណា​ឱ្យបាន​ល្អិត​ល្អន់​ផង កុំ​ចេះ​តែ​ធ្វើ​អ្វី​តាម​ការ​នឹក​ឃើញ​របស់​ខ្លួន​នោះ ។​ លោក​សៀវ​ តិចហួច ជា​អាណាព្យាបាល​១រូប​ក្នុង​ចំណោម​សិស្ស​ស្រី​ទាំង​២​រូប​នេះ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចំការ​មន បាន​ថ្លែង​នូវ​អារម្មណ៍​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​បានធ្វើ​ការ​ចុះ​ផ្សាយ​តាម​សារព័ត៌​មាន​នោះ​ ។ លោក​បាន​ធ្វើ​ការ​អះ​អាង​ថា​ សាលា​រៀន​អន្តរ​ទ្វីប​អាមេរិកាំង​ជាសាលា​រៀន​មួយ​ល្អ​ ទើប​លោក​សម្រេច​បញ្ជូន​កូន​ឱ្យ​មក​រៀន​ ។ លោក​សរសើរ​ថា​ សាលា​មាន​ការ​អប់រំ​ល្អ​ ចេះ​ទទួល​ខុស​ត្រូវ​ មិន​ត្រឹម​តែ​រូប​លោក​នោះ​ទេ​ មាតា​បិតា​ជាច្រើន​ក៏​សរសើរ​ថា​សាលា​រៀន​អន្តរ​ទ្វីប​អាមេរិកាំង​ជាសាលា​ល្អ​ដែរ។​ លោក​សំណូម​ពរ​ឱ្យ​សារ​ព័ត៌​មាន​ទាំង​អស់​ ថ្ងៃ​ក្រោយ​មុន​នឹង​ចុះ​ផ្សាយ​ត្រូវ​ពិចារណា​ផង វា​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អារម្មណ៍​សិស្ស ខូច​កិត្តិយស​សាលា ប៉ះពាល់​កិត្តិយស​ឪពុក​ម្តាយ​សិស្ស​ ហើយ​នឹង​នាំ​ឱ្យ​អាប់​កិតិ្តយស​អ្នក​សារព័ត៌​មាន​ដទៃ​ទៀត​ផង​ ។ ហើយ​លោក​ក៏​មាន​ការ​កោត​សរសើរ​ដល់​សារព័ត៌​មាន​ដទៃ​ទៀត​ ដែល​តែង​តែ​ចុះ​ផ្សាយ​អ្វី​ដែល​ល្អ​ និយាយ​ការពិត​ ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​ដល់​សង្គម​ជាតិ​ទាំង​មូល ៕​