ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​​គំរាម​បុគ្គ​លិក​ហាង​ម៉ាស្សា​​ទារ​ប្រាក់​៥​ម៉ឺន​​ដុល្លារ​យឺត​យ៉ាវ​ពេក​ឡើង​៣០​ម៉ឺន​ដុល្លារ ត្រូវចាប់​ខ្លួន

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ យុវជនម្នាក់ដែល​ម្ដងធ្វើឆ្កួត​ម្ដង​ធ្វើជា​ត្រូវ​​បាន​​សមត្ថកិច្ចឃាត់​ខ្លួន កាលពីវេលា​ម៉ោង៩ព្រឹក​ថ្ងៃទី១១ មេសា ២០១៣ ក្រោយ​ពី​មាន​បណ្ដឹង​​ថា ជននេះបានព្យាយាមទូរស័ព្ទ​​អស់រយៈពេល​ជាងមួយ​សប្ដាហ៍ ដើម្បីគំរាម​ទារប្រាក់ រហូតដល់​៣០ម៉ឺន​ដុល្លារ​ពី​បុគ្គ​លិកផ្នែក​​ម៉ាស្សា​របស់​​ក្រុម​ហ៊ុនកូរ៉េ​មួយ​ដែលមាន​ទីតាំងនៅខាង​ជើងផ្សារបឹង​ឈូក ក្នុងសង្កាត់​ស្វាយប៉ោ ក្រុងបាត់​ដំបង ដែលជា​ថ្នូរ

ខេត្ត​បាត់​ដំបង ៖ យុវជនម្នាក់ដែល​ម្ដងធ្វើឆ្កួត​ម្ដង​ធ្វើជា​ត្រូវ​​បាន​​សមត្ថកិច្ចឃាត់​ខ្លួន កាលពីវេលា​ម៉ោង៩ព្រឹក​ថ្ងៃទី១១ មេសា ២០១៣ ក្រោយ​ពី​មាន​បណ្ដឹង​​ថា ជននេះបានព្យាយាមទូរស័ព្ទ​​អស់រយៈពេល​ជាងមួយ​សប្ដាហ៍ ដើម្បីគំរាម​ទារប្រាក់ រហូតដល់​៣០ម៉ឺន​ដុល្លារ​ពី​បុគ្គ​លិកផ្នែក​​ម៉ាស្សា​របស់​​ក្រុម​ហ៊ុនកូរ៉េ​មួយ​ដែលមាន​ទីតាំងនៅខាង​ជើងផ្សារបឹង​ឈូក ក្នុងសង្កាត់​ស្វាយប៉ោ ក្រុងបាត់​ដំបង ដែលជា​ថ្នូរ និងមិន​​ទម្លាយរឿងអាស្រូវ និងមិន​​កម្ទេចទី​តាំងម៉ាស្សា​នេះចោល ។

សមត្ថកិច្ច​និយាយថា ជនសង្គម​ងងឹតនេះឈ្មោះ​ហែម សុភ័ក្រ អាយុ២០ឆ្នាំ នៅភូមិ​សួសអី ឃុំពាមឯក ស្រុកឯកភ្នំ។ ជននេះ​ហាក់មាន​សតិ​មិន​ប្រក្រតី បន្ទាប់ពីត្រូវ​ឃាត់ខ្លួន​ដែល​គេសង្ស័យថា ជាការធ្វើឆ្កួត​ដោយចេតនា ដើម្បីចៀស​ពីការចោទប្រកាន់​តាមផ្លូវ​ច្បាប់។ សមត្ថ​កិច្ចបន្តថា ជននេះត្រូវស្រ្តី​​បុគ្គលិក​ផ្នែកម៉ាស្សា​របស់ក្រុម​កូរ៉េ​ឈ្មោះ «VIGEN MEDICAL» មានទីតាំង​ខាងលើប្ដឹង​ឲ្យចាប់ខ្លួន ក្រោយ​ពីពួកគេទទួល​​ការហៅទូរស័ព្ទ​​ចូល​ជាង​៦០​លើក​ពីជនឡប់សតិ​នេះ ដើម្បីគំរាមទារ​ប្រាក់ចាប់ពី៥​ម៉ឺនដុល្លារ រហូតដល់​៣០ម៉ឺន​ដុល្លារ ព្រោះ​តែមានភាពយឺត​យ៉ាវក្នុងការ​ប្រគល់ប្រាក់។ ប៉ុន្តែចុង​​ក្រោយ​ធា្លក់​មកនៅត្រឹម​៦.០០០​ដុល្លារ ដោយ​កំណត់​ពេល​ប្រគល់​ប្រាក់​នៅ​ម៉ោង១២និង៤៥​នាទី​ថ្ងៃទី១១ មេសា ក្នុងព្រលាន​យន្តហោះ វាលបែ​កចាន ក្រុងបាត់​ដំបង តែត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនមុន​ម៉ោង​កំណត់ គ្រាដែលជននេះ​បន្លំខ្លួនចូលក្នុង​ហាងម៉ាស្សារបស់​ក្រុមហ៊ុន​ដែល​បុគ្គលិកបាន​ស្គាល់​ច្បាស់៕