ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី1​ឆ្នាំ​2013​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​26​លើក​ស្លា.ប់​7​នាក់​របួស​60​នាក់​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖​ តាម​របាយ​ការណ៍​របស់​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ នៅ​ក្នុង​ខែ​មេសា​ ឆ្នាំ​២០១៣​នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​១៣​ករណី​ បើ​ធៀប​ខែ​មីនា​ មាន​ការ​​ថយ​ចុះ​១ករណី​ ។ មនុស្ស​ស្លា.ប់​៦នាក់​ របួស​ធ្ងន់​១២​នាក់​ របួស​ស្រាល​៥នាក់​ ម៉ូតូ​ខូច​ខាត​ធ្ងន់​១១​គ្រឿង​ ខូច​ខាត​តិច​តួច​៤គ្រឿង​ រថយន្ត​ធុន​ស្រាល​ខូច​ខាត​ខ្លាំង​១គ្រឿង​ និង​

ខេត្ត​ស្ទឹងត្រែង ៖​ តាម​របាយ​ការណ៍​របស់​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ នៅ​ក្នុង​ខែ​មេសា​ ឆ្នាំ​២០១៣​នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​១៣​ករណី​ បើ​ធៀប​ខែ​មីនា​ មាន​ការ​​ថយ​ចុះ​១ករណី​ ។ មនុស្ស​ស្លាប់​៦នាក់​ របួស​ធ្ងន់​១២​នាក់​ របួស​ស្រាល​៥នាក់​ ម៉ូតូ​ខូច​ខាត​ធ្ងន់​១១​គ្រឿង​ ខូច​ខាត​តិច​តួច​៤គ្រឿង​ រថយន្ត​ធុន​ស្រាល​ខូច​ខាត​ខ្លាំង​១គ្រឿង​ និង​ខូច​ខាត​ស្រាល​២គ្រឿង​ រថយន្ត​ធុន​ធ្ងន់​ខូច​ខាត​១គ្រឿង​ សម្រុះ​សម្រួល​បាន​សម្រេច​៦លើក កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​៣​លើក​ និង​បន្ត​ការ​អង្កេត​៤​លើក​ ។

ដោយ​ឡែក​ ចំពោះ​របាយ​ការណ៍​ប្រចាំ​ត្រី​មាស​ទី១​ គិត​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា​ ឆ្នាំ​២០១២​ ដល់​ថ្ងៃ​ទី​៥ កុម្ភៈ​ ឆ្នាំ​២០១៣​ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​២៦​លើក​ ធៀប​ត្រី​មាស​ទី១​ ឆ្នាំ​២០១២​ កើន​ឡើង​៩លើក​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧នាក់​ របួស​ធ្ងន់​២១​នាក់​ និង​ស្រាល​៣៩​នាក់​ ។ ម៉ូតូ​ខូច​ខាត​ធ្ងន់​១០គ្រឿង​ ស្រាល​១៩​គ្រឿង​ រថយន្ត​ធុន​ស្រាល​ខូច​ខាត​ធ្ងន់​៤គ្រឿង​ ខូច​ខាត​តិច​តួច​៥គ្រឿង​ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​ត្រីមាស​ទី១​ ដើមឆ្នាំ​២០១៣​នេះ​ នគរ​បាល​បាន​សម្រុះ​សម្រួល​សម្រេច​២០​លើក​ បន្ត​ការ​អង្កេត​៣​ករណី​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​៣ករណី​ ។

លោក​គង់ រតនា​ នាយ​ការិយា​ល័យ​ចរា​ចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១០ មេសា​ថា​ ទោះ​បី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មាន​ការ​ថយ​ចុះ​១ករណី​ នៅ​ក្នុង​ខែ​មេសា​នេះ​ក្តី​ គឺ​លោក​នៅ​តែ​បារម្ភ​ និង​បង្កើន​ប្រតិបត្តិ​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត​ ពិសេស​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ ៕