ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ត្រូវ​ជន​មិន​ស្គាល់​​មុខ​ស្ទាក់​វាយ​សម្លា.ប់​

11 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់​ត្រូវជនមិន​ស្គាល់មុខស្ទាក់ និងព្រួតគ្នា​វាយនឹងដំបង​ផុងលលាដ៍​ក្បាលហូរឈាម​រហូតដល់​ស្លា.ប់ ហើយ​អូស​សព​​ពី​កន្លែងកើត​ហេតុទៅចោល​នៅក្រោមដើម​ក្រខុបចម្ងាយ​ជាង៥ម៉ែត្ររួច​ជនដៃដល់បាន​រត់គេចខ្លួនបាត់​ស្រមោលអស់។ ហេតុ​ការណ៍​​នេះបាន​​កើត​ឡើង​​​កាល​ពី​វេលាម៉ោង​១០​និង៣០នាទីយប់​​ថ្ងៃទី៩ មេសា ២០១៣ ស្ថិតក្នុងគឺឡូ​ម៉ែត្រ​លេខ៣ ភូមិរាជា​នុកូល

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់​ត្រូវជនមិន​ស្គាល់មុខស្ទាក់ និងព្រួតគ្នា​វាយនឹងដំបង​ផុងលលាដ៍​ក្បាលហូរឈាម​រហូតដល់​ស្លាប់ ហើយ​អូស​សព​​ពី​កន្លែងកើត​ហេតុទៅចោល​នៅក្រោមដើម​ក្រខុបចម្ងាយ​ជាង៥ម៉ែត្ររួច​ជនដៃដល់បាន​រត់គេចខ្លួនបាត់​ស្រមោលអស់។ ហេតុ​ការណ៍​​នេះបាន​​កើត​ឡើង​​​កាល​ពី​វេលាម៉ោង​១០​និង៣០នាទីយប់​​ថ្ងៃទី៩ មេសា ២០១៣ ស្ថិតក្នុងគឺឡូ​ម៉ែត្រ​លេខ៣ ភូមិរាជា​នុកូល សង្កាត់​​ស្ទឹងត្រែង ក្រុង​ស្ទឹង​ត្រែង ឆៀងទល់​មុខ​​​ផ្ទះ​ជួលរបស់​​លោក​ម៉ៅ ធនិន អភិបាល​រង​ខេត្ត​ស្ទឹងត្រែង។

ករណី​មួយ​នេះត្រូវបាន​កម្លាំងសមត្ថ​កិច្ចស្នងការដ្ឋាន​នគរបាលខេត្ត​​ចាត់ទុកថា ជាករណី​មនុស្សឃាត​ដោយ​ចេតនា។ ព័ត៌មាន​បឋម​នៅ​មិន​​ទាន់​ស្រាវ​ជ្រា​វ​​ដឹងថា ជន​សង្ស័យ​​មានគ្នាប៉ុន្មាន​នាក់ឲ្យពិត​ប្រាកដនៅ​ឡើយទេ។ ជនរងគ្រោះ​ត្រូវជនមិន​ស្គាល់មុខ​វាយ​នឹង​វត្ថុ​រឹង​ចំ​ក្បាល​ផ្នែកខាង​ក្រោយ​ផុង​​លលាដ៍​​ដោយ​​មានស្នាមរបួស​ពេញរាង​កាយ។ ​ជនរងគ្រោះមាន​ឈ្មោះ​វ៉ាន់ ចិត្រា ហៅអូន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាជាង​ជួសជុល​ម៉ូតូនៅ​គឺឡូម៉ែត្រ​​លេខ​៤ ភូមិរាជា​នុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុងស្ទឹង​ត្រែង ជាកូនប្រុស​អតីត​ទាហាន​ការិយា​ល័យ​ទី២ នៃតំបន់​​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត ៕