ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ហូប​ការ​​ស្រវឹង​បើក​​ម៉ូតូ​ចូល​រថយន្ត​ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើតឡើង​​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​​៩ មេសា ២០១៣ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​​គីឡូ​ម៉ែត្រ ​លេខ​​៤៥-៤៧ ត្រង់ចំណុច​​មុខធនា​​គារ​អេស៊ីលីដា ស្ថិត​ក្នុង​ភូមិ​សំណង់​​ សង្កាត់​រការធំ ក្រុងច្បារ​មន ​បង្ក​ដោយ​​ម៉ូតូ​មួ​យ​គ្រឿង​​បើក​​បោលទៅ​​បុក​​រថយន្ត​​ធុន​ធំ​មួយ​គ្រឿង​​ បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ​ស្លា.ប់​​ដោយ​កៀប​ទាំង​ម៉ូតូ និង​មនុស្សជាប់​នឹង​កាង​

ខេត្ត​កំពង់​ស្ពឺ ៖ ​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើតឡើង​​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​​៩ មេសា ២០១៣ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​​គីឡូ​ម៉ែត្រ ​លេខ​​៤៥-៤៧ ត្រង់ចំណុច​​មុខធនា​​គារ​អេស៊ីលីដា ស្ថិត​ក្នុង​ភូមិ​សំណង់​​ សង្កាត់​រការធំ ក្រុងច្បារ​មន ​បង្ក​ដោយ​​ម៉ូតូ​មួ​យ​គ្រឿង​​បើក​​បោលទៅ​​បុក​​រថយន្ត​​ធុន​ធំ​មួយ​គ្រឿង​​ បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ​ស្លាប់​​ដោយ​កៀប​ទាំង​ម៉ូតូ និង​មនុស្សជាប់​នឹង​កាង​រថយន្ត ។

ករណី​​នេះត្រូវបាន​មន្ត្រី​ប៉ូលិស​ចរា​ចរ​ខេត្ត​ឱ្យដឹងថា ​នៅវេលាម៉ោង​កើតហេតុ​ខាងលើ ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម C125 ​ពណ៌ខ្មៅ ស៊េរី​២០០៥ ​បើក​​ដោយ​​ឈ្មោះ​ស៊ុន ​ប៊ុន​លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​ជា​មន្ត្រីគណនេយ្យ​​សាលា​ស្រុក​សំរោង​ទង មាន​ទីលំនៅភូមិ​ម្កាក់  ឃុំ​តាំង​ក្រូច ​ស្រុក​សំរោង​ទង ​ចេញពី​ហូប​​ការ​គេ​នៅ​ក្នុង​ភូមិ​ទឹក​ស្អុយ ​​ឃុំ​ទំព័រ​មាស ស្រុក​សំរោង ​ខណៈ​បើក​​​មក​ដល់​ចំណុច​​កើត​ហេតុ​​ក៏រេ​​ទៅ​ឆ្វេង​​ដៃ​ហួសគំនូស​​កណ្តាល​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿងម៉ាក​ KIA ពណ៌​ទឹក​ប្រាក់ ​ផ្ទុក​​ស៊ីទែន​​​កាក​សំណល់​​កខ្វក់​ បណ្តាល​ឱ្យ​ម៉ូតូ​ និង​មនុស្ស​កៀប​ជាប់​នឹង​កាង​រថយន្ត​ស្លាប់​ភ្លាមៗ​​តែម្តង ចំណែក​​ម្ចាស់រថយន្ត​​បាន​ចុះគេច​ខ្លួន​បាត់ ៕