រាជធានីភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលធ្វើឲ្យអ្នកជិតខាងភ័យស្លន់ស្លោទូរស័ព្ទប្តឹងប៉ូលិសប៉ុស្តិ៍មកជួយអន្តរាគមន៍ ខណៈពេលនារីបម្រើការនៅខារ៉ាអូខេម្នាក់ចេញពីធ្វើការស្រវឹងស្រាមកដល់ផ្ទះរករឿងអ្នកផ្ទះទៅមួលធុងហ្គាសទម្ងន់១៥គីឡូក្រាមយកដែកកេះប្រុងដុតផ្ទះចោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ មេសា ២០១៣ នៅផ្ទះលេខ201E1 តាមបណ្តោយមហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានបានឲ្យដឹងថា នារីខារ៉ាអូខេរូបនោះជាកូនកំព្រា ហើយស្រ្តីជាម្ចាស់ផ្ទះខាងលើបានយកមកធ្វើជាកូនចិញ្ចឹមជារៀងរាល់យប់នាងទៅធ្វើការនៅខារ៉ាអូខេក្រោយគីរីរម្យ ខណៈពេលត្រឡប់មកពីធ្វើការវិញស្រវឹងមកដល់ផ្ទះទាញកាំបិតរកកាប់អ្នកផ្ទះធ្វើឲ្យផ្អើលឆោឡោ ហើយបានទៅមួលធុងហ្គាសទម្ងង់១៥គីឡូក្រាមយកដែកកេះ បម្រុងដុតផ្ទះនេះចោលត្រូវអ្នកជិតខាងទូរស័ព្ទទៅប្តឹងនគរបាលប៉ុស្តិ៍វាលវង់ចុះទៅជួយអន្តរាគមន៍ឃាត់ខ្លួននារីរូបនោះយកទៅធ្វើការអប់រំណែនាំទាំងយប់ ។
ហេតុការណ៍នេះធ្វើឲ្យផ្អើលឆោឡោដល់អ្នកជិតខាងភ័យស្លន់ស្លោខ្លាចអគ្គិភ័យកើតឡើងដោយសារតែនារីស្រវឹងម្នាក់នេះធ្វើឲ្យឆេះអស់ផ្ទះសម្បែងខាននៅនឹងគេ ៕
ចែករំលែកព័តមាននេះ